៥ ជំហាន យកឈ្នះអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ ពេលបញ្ចេញមតិក្នុងអង្គប្រជុំ 

ពេលខ្លះអ្នកអាចមានអារម្មណ៍ភ័យ និងថប់បារម្ភ នៅពេលអ្នកចង់ចែករំលែកមតិយោបល់របស់អ្នកក្នុងអង្គប្រជុំ។ ប្រហែលជាអ្នកបារម្ភ អំពីចំណុចមួយចំនួន ដូចជា ត្រូវបានគេវិនិច្ឆ័យ បដិសេធ ឬរិះគន់ ឬប្រហែលជាអ្នកសង្ស័យលើសមត្ថភាព ចំណេះដឹង និងតម្លៃរបស់អ្នកផ្ទាល់ ឬក៏ប្រហែលជាអ្នកខ្លាចមានជម្លោះ ការប្រឈមមុខដាក់គ្នា ឬការមិនចុះសម្រុងជាដើម។ ការពិតបញ្ហានេះ មិនមែនកើតលើអ្នកតែម្នាក់ឯងនោះទេ មានមនុស្សជាច្រើន ដែលកំពុងប្រឈមនឹងអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ អំឡុងពេលបញ្ចេញមតិ ឬជជែកពិភាក្សា។ តាមការសិក្សាមានជំហាន ៥ ដែលអាចជួយអ្នកជម្នះអារម្មណ៍ទាំងនេះ និងជំរុញឱ្យអ្នកបញ្ចេញមតិយោបល់ ប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។

១. កំណត់ប្រភពនៃភាពភ័យខ្លាច ៖ ជំហានដំបូង ដើម្បីយកឈ្នះយកភាពភ័យខ្លាច និងការថប់បារម្ភ គឺត្រូវកំណត់អត្តសញ្ញាណ និងប្រភពនៃភាពភ័យខ្លាចរបស់អ្នក។ តើអ្នកខ្លាចអ្វី? តើជំនឿ ឬគំនិតអវិជ្ជមានអ្វីខ្លះ ដែលរារាំងអ្នកមិនឱ្យបញ្ចេញមតិ? ឧទាហរណ៍ អ្នកប្រហែលជាគិតថា គំនិតរបស់អ្នកមិនត្រឹមត្រូវ, អ្នកដទៃអាចមិនចូលចិត្តអ្នក ឬក៏អ្នកនឹងបង្កើតកំហុសនៅពេលនិយាយ។ ប៉ុន្តែទាំងនេះ គឺជាគំនិតមិនសមហេតុផល ព្រោះក្នុងទិដ្ឋភាពជាក់ស្ដែង ស្ថានភាពមិនតានតឹងដូចអ្វីដែលអ្នកបានគិតនោះទេ។

២. ត្រៀមឱ្យបានមុន ៖ ជំហានទី២ អ្នកត្រូវត្រៀម និងរៀបចំគំនិតរបស់អ្នកឱ្យបានល្អ។ ចំណុចនេះមានន័យថា អ្នកត្រូវធ្វើការស្រាវជ្រាវ ប្រមូលទិន្ន័យ និងរៀបចំគំនិតដែលអ្នកចង់បង្ហាញ មុនពេលបញ្ចេញវាឡើង។ សកម្មភាពនេះ នឹងជួយអ្នកឱ្យមានអារម្មណ៍ជឿជាក់ និងមានភាពច្បាស់លាស់ នៅពេលបញ្ចេញមតិ។ នេះជាវិធីនៃការបង្ហាញមតិ ដែលធ្វើឱ្យសម្ដីរបស់អ្នក សមហេតុផល មានឧទាហរណ៍ និងភស្ដុតាងគាំទ្រជាក់លាក់។

៣. ហ្វឹកហាត់បញ្ចេញមតិ ៖ ជំហានទី ៣ អ្នកចាំបាច់ត្រូវមានទម្លាប់អនុវត្ត និងហ្វឹកហាត់បញ្ចេញគំនិត និងមតិយោបល់ នៅក្នុងស្ថានភាព ដែលមានហានិភ័យទាប ដូចជា​ ជាមួយមតិ្តភក្តិ ក្រុមគ្រួសារ ឬវេទិកាអនឡាញ។ ទម្លាប់នេះ នឹងជួយអ្នកបង្កើនភាពស្ទាត់ជំនាញ ទំនុកចិត្ត និងបញ្ចេញមតិប្រកបដោយប្រសិទ្ធភាព។

៤. គ្រប់គ្រងអារម្មណ៍របស់អ្នក ៖ ចំណុចនេះ មានសារៈសំខាន់ណាស់ នៅអំឡុងពេលអ្នកជជែក ពិភាក្សា និងបញ្ចេញយោបល់។ អ្នកចាំបាច់ត្រូវរៀនពីរបៀបគ្រប់គ្រងអារម្មណ៍ ដើម្បីទប់ទល់នឹងរោគសញ្ញា ផ្លូវកាយ និងផ្លូវចិត្ត ដែលទាក់ទងនឹងភាពភ័យខ្លាច និងការថប់បារម្ភ ដូចជា ការបែកញើស ញ័រដៃ បេះដូងលោតញាប់ ឬមានគំនិតអវិជ្ជមាន។ អ្នកអាចប្រើបចេ្ចកទេសមួយចំនួន ដើម្បីគ្រប់គ្រងអារម្មណ៍ និងភាពតានតឹង ដូចជា ដកដង្ហើមវែងៗ ធ្វើសម្មាធិ ឬក៏និយាយពាក្យពេចន៍វេជ្ជមានមកកាន់ខ្លួនឯង មុនពេលបញ្ចេញមតិ។

៥. គោរពមតិយោបល់អ្នកដទៃ ៖ ចំណុចនេះមានន័យថា អ្នកកំពុងទទួលស្គាល់ថា មនុស្សគ្រប់គ្នាគឺមានទស្សនៈ គុណតម្លៃ និងបទពិសោធន៍ខុសៗគ្នា ហើយគ្រប់គ្នាគឺមានសិទ្ធិក្នុងការបញ្ចេញមតិផ្ទាល់ខ្លួនរបស់គេដែរ។ អ្នកអាចប្រើបច្ចេកទេសមួយ ដែលត្រូវបានគេស្គាល់ថា «សេចក្ដីថ្លែងចេញពីចិត្ត – Empathy statement» ដោយបង្ហាញ អ្នកដែលកំពុងនិយាយថា កំពុងស្ដាប់យល់ពីអ្វីដែលគេកំពុងនិយាយ ហើយស្ដាប់ដោយសេចក្ដីពេញចិត្ត ទោះអ្នកមិនមានការយល់ស្របនឹងគេក៏ដោយ។ អ្នកអាចឆ្លើយតបទៅនឹង គេវិញថា «ខ្ញុំយល់ពីអ្វីដែលអ្នកនិយាយ», «ខ្ញុំគោរពទស្សនៈរបស់អ្នក» ឬ «ខ្ញុំពេញចិត្តចំពោះមតិយោបល់របស់អ្នក» ជាដើម ក្រោយពេលគេបញ្ចេញមតិរួច។ ការគោរពយោបល់អ្នកដទៃ នឹងក្លាយជាកម្លាំងមួយជំរុញឱ្យអ្នកហ៊ានបញ្ចេញគំនិតរបស់អ្នកដូចគេដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។