ក្រុមបេក្ខជនមកពីសាលាប៊ែលធីអន្តរជាតិ លើកពានកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤

ក្រោយ​ចំណាយពេល​អស់រយៈពេល៨ខែ ទីបំផុតគណៈកម្មការបានរកឃើញម្ចាស់ជ័យលាភីលេខ១ និងជាអ្នកលើកពាន នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយបានទៅលើក្រុមបេក្ខជនមកពីសាលាប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ ខណៈជ័យលាភីលេខ២ បានទៅលើក្រុមបេក្ខជនមកវិទ្យាល័យហ៊ុនសែន កំពង់ចាម សាលា​រៀនជំនាន់ថ្មី ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ បានប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ស្របនឹងខួបលើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធានបទ “នវានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។

ក្នុង​វគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ ក្រុមបេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី ខេត្តកំពង់ចាម ជាក្រុមស្រប ត្រូវ​ប្រកួតជាមួយ ក្រុមបេក្ខជនមកពីសាលា ប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ ជាក្រុមបដិសេធ ដោយធ្វើការជជែកដេញដោលលើប្រធានបទ “ការបង្កើនសាលារៀនគម្រូ គឺជាមាគ៌ាអទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា”។

ក្រុមបេក្ខជនមកពីសាលាប៊ែលធីអន្តរជាតិ ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ អបអរចំពោះបេក្ខជនទាំង២ក្រុមដែលបានបង្ហាញនូវចំណេះដឹង ក៏ដូចជាបំណិន ក្នុងការជជែកដោល។ ឯកឧត្តមបណ្ឌិតសភាចារ្យ ជឿជាក់ថា សម្រាប់ក្មួយៗទាំង២ក្រុម គឺសុទ្ធតែឈ្នះទាំងអស់គ្នា ។ ឈ្នះទាំងអស់គ្នាត្រង់នេះ មានន័យថា ដើម្បីចូលរួមនៅក្នុងការប្រកួតប្រជែង សិស្សជាបេក្ខជនប្រកួត បានធ្វើការស្រាវជ្រាវ ធ្វើការងារជាក្រុម ត្រិះរិះពិចារណា ជជែកវែកញែក​ជ្រើសរើសទឡ្ហីករណ៍ ហើយបានរៀនសូត្រទាំងលើប្រធានបទ និងវិធីរៀបចំទឡ្ហីករណ៍ ជាពិសេសរៀនសូត្រនូវបំណិនវោហាសព្ទសម្រាប់ការនិយាយជាសាធារណៈ។ ក្រុមទាំង២ ពិតជាបានបង្ហាញនូវសមត្ថភាពពិតប្រាកដមែន ហើយសមត្ថភាពនេះ នឹងជួយដល់ក្មួយៗទាំងអស់គ្នាបន្តការសិក្សាបន្ថែមទៀត ព្រមទាំងជាសមត្ថភាពរយៈពេលវែង។

«ថ្ងៃនេះអាចមានអ្នកបានលេខ១ និងលេខ២ ប៉ុន្តែសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង គឺក្រុមទាំង២ ឈ្នះទាំងអស់គ្នា ដោយសារតែតាមរយៈការជជែកដេញដោលថ្ងៃនេះ ក្មួយៗនឹងទទួលបាននូវចំណេះដឹង ជាពិសេសរបៀបស្រាវជ្រាវ របៀបរៀនសូត្រសម្រាប់អនាគត ហើយក្មួយៗនឹងចងចាំជានិច្ចអំពីព្រឹត្តិការណ៍ថ្ងៃនេះដែលនឹងជួយឱ្យក្មួយៗពង្រឹងសមត្ថភាពតបន្តទៀត»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤

យុវតី សុខម៉េង ម៉ីច័ន្ទម៉ាយ៉ាលីន ជាបេក្ខជនមួយរូបមកពីសាលារៀនប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានឡើងមកប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដោលយុវជនថ្នាក់ជាតិ ២០២៤។ បេក្ខជនជ័យលាភីរូបនេះ បញ្ជាក់បន្ថែមថា ក្រុមរបស់ខ្លួនបានចំណាយពេលវេលាចូលរួមក្នុងការប្រកួតកម្មវិធីនេះជាង៩ខែមកហើយ ទើបបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំ២០២៤នេះ។ ម៉ីច័ន្ទម៉ាយ៉ាលីន បន្តថា ក្រុមរបស់ខ្លួន ពិតជារំភើបដែលបានបង្ហាញសមត្ថភាពប្រកួតនៅលើឆាកក្នុងវគ្គផ្ដាច់ព្រ័ត្រមួយនេះ ហើយក៏បានប្ដេជ្ញាចិត្តថា ក្រុមរបស់ខ្លួននឹងខិតខំប្រឹងប្រែងយកជ័យជំនះឱ្យបានក្នុងការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤នេះ។

គួរជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ​យុវជន និង​កីឡា ដោយ​មានគោលបំណងផ្តល់ជូនជាវេទិកាសម្តែងមតិដល់យុវជនកម្ពុជា និងជាសង្វៀនវោហារសព្ទដើម្បីបណ្តុះបណ្តាល និងពង្រឹងបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការច្នៃប្រតិដ្ឋ ការវិភាគនិងសំយោគ ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពយុវជននៅកម្រិតមធ្យមសិក្សាក្នុងប្រទេសកម្ពុជា ឱ្យក្លាយខ្លួនជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...