លោកជំទាវ គឹម សេដ្ឋានី ៖ យុវជនជាសក្កដានុពលសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ក្នុងកម្មវិធីអបអរសាទរ ខួបទី២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ក្រោមមូលបទ៖ ” នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” នាព្រឹកថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២៤ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាមានយុវជនជាង៣០% ស្មើ ១ភាគ៣នៃប្រជាជនកម្ពុជាសរុប ដែលជាសក្កដានុពលសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេស។

លោកជំទាវ គឹម សេដ្ឋានី បញ្ជាក់បន្ថែមថា កម្ពុជាជា​ប្រទេស​មានអំណោយផលដែលមានធនធានជាយុវជនមានចំនួនច្រើន អាចចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ លោកជំទាវបន្តថា បើទោះជាបច្ចុប្បន្ននេះ ប្អូនសិស្សានុសិស្សមិនទាន់ទទួលបានការអភិវឌ្ឍឱ្យក្លាយជាធនធានមនុស្សពេញលេញ ឬជាជនមានពិការភាព ប៉ុន្តែប្អូនៗសិស្សានុសិស្សនៅតែមានឱកាសក្នុងការអភិវឌ្ឍខ្លួនឯង ហើយអាចប្រែក្លាយខ្លួនឯងទៅជាមូលធនមនុស្សដ៏សំខាន់របស់កម្ពុជា។

យុវជនចូលរួមក្នុងការ​ប្រកួតនិយាយជាសាធារណៈ

រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បញ្ជាក់បន្ថែមថា មូលធនមនុស្ស គឺជាមនុស្សដែលមានសមត្ថភាពទាំងចំណេះដឹងផ្នែករឹង ចំណេះដឹងផ្នែកទន់ ដែលមានសក្តានុពលឆ្លើយតបតម្រូវការទីផ្សារ ពលកម្ម ការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ដើម្បីសម្រេចចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៣០។

លោកជំទាវ គឹម សេដ្ឋានី បន្ថែមថា ទិវាយុវជន ឆ្នាំនេះ ផ្ដោតលើនវានុវត្តឌីជីថលរបស់យុវជនសម្រាប់ការអនុវត្តប្រកបដោយចីរភាព។ ពាក្យស្លោកនេះ បង្ហាញពីការទទួលស្គាល់របស់ពិភពលោកនៃអន្តរកម្មរវាងយុវជនជាមួយបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះវ័យដែលមានអន្តរកម្ម វ័យដែលសកម្ម និងវ័យដែលប្រើប្រាស់បច្ចេកវិទ្យាឌីចីថលច្រើនជាងគេ គឺយុវជន។ ហេតុនេះ ប្រធានបទផ្ដោតលើតួនាទីយុវជនក្នុងសម័យឌីជីថល ដើម្បីឱ្យយុវជនចូលរួមស្វែងរកដំណោះស្រាយដែលពិភពលោកកំពុងប្រឈម រួមមាន​ បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ការកើនកម្ដៅ និងបញ្ហាបរិស្ថានជាច្រើន ដែលយើងត្រូវធ្វើយ៉ាងណាឱ្យយុវជនក្លាយជាផ្នែកមួយដើម្បីចូលរួមថែរក្សាបរិស្ថាន ចូលរួមដោះស្រាយការបម្រែបម្រួលអាកាសធាតុ រក្សាសន្តិភាពពិភពលោក ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

«យុវជនដែលមានអាយុពីចន្លោះ១៥ ដល់២៤ឆ្នាំ ជាអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេ ហើយយុវជនជាភ្នាក់ងារក្នុងការនាំឱ្យមានការផ្លាស់ប្ដូរក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍប្រទេសជាតិ»។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា
ការតាំងបង្ហាញស្នាដៃរបស់សិស្ស

រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បន្ថែមទៀតថា របៀបវារៈ នៃទិវាយុវជន ឆ្នាំនេះ បានផ្ដោតទៅលើការគៀរគរធនធាន និងការវិនិយោគទៅលើកម្មវិធីសម្រាប់ការអភិវឌ្ឍយុវជន ការបង្កើតការងារ ដើម្បីផ្ដល់ឱកាសដល់យុវជនឱ្យចូលរួមហ្វឹកហ្វឺនការងារ និងផ្ដល់ឱកាសនិងសិទ្ធិអំណាចដោយផ្ទាល់ដល់យុវជន អាចអភិវឌ្ឍខ្លួនឯងបាន ដើម្បីក្លាយជាអ្នកដឹកនាំប្រទេស និងនាំមកនូវសន្តិភាពដល់ពិភពលោកទាំងមូល។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ​យុវជន​និងកីឡា ក៏បានរៀបចំឱ្យមានកម្មវិធីផ្សេងជាច្រើន រួមមាន កម្មវិធីនិយាយជាសាធារណៈ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ដែលផ្ដល់ឱកាសដល់យុវជនបង្កើនសមត្ថភាព និងអភិវឌ្ឍខ្លួនឯង ហើយសុទ្ធតែបានឆ្លើយតបទៅនឹងគោលបំណងនៃទិវាយុវជនអន្តរជាតិ។

គួរជម្រាបជូនថា ទិវាអន្តរជាតិសម្រាប់យុវជន ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ ខែសីហា។ ចាប់តាំងពីឆ្នាំ១៩៩៩ នៅពេល​ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​អនុម័ត​អនុសាសន៍​ដោយសន្និសីទ​ពិភពលោក​របស់​រដ្ឋមន្រ្តីយុវជន ដើម្បីប្រកាស​នៅថ្ងៃទី១២ សីហា ថា ជាទិវាអន្តរជាតិសម្រាប់យុវជន ហើយ​កាលបរិច្ឆេទនេះ គឺជា​ការ​រំលឹក​ដ៏​មាន​អានុភាព​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់យុវជន​ក្នុងការ​បង្កើត​អនាគត​ប្រកប​ដោយ​ចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។