គំនិតស្ថាបត្យករវ័យក្មេង រចនាផ្សារកណ្ដាលផ្ដោតលើតម្រូវការប្រជាជនទូទៅ ជាប់ពានរង្វាន់ស្នាដៃរចនាសហគមន៍ឆ្នាំ២០២៤

ក្រុម OTHER011 ដែល​មានសមាជិក​ចំនួន៧នាក់ សុទ្ធសឹងតែជា​ស្ថាបត្យករវ័យ​ក្មេង មកពីវេទិកាអនាគត បានជាប់ពានរង្វាន់លេខ១ ក្នុងការប្រកួតប្រជែងស្នាដៃរចនាសហគមន៍ឆ្នាំ២០២៤ ប្រធានបទ «ភូមិ១ សហគមន៍១» សម្រាប់ការរចនាទីតាំងផ្សារកណ្ដាល ដោយផ្ដោតលើតម្រូវការប្រជាជនទូទៅ។

លោក សេស អរុណសក្កដា ជាស្ថាបត្យករ និងជាអ្នកស្រាវជ្រាវ នៃវេទិកាអនាគត និងជាប្រធានក្រុម OTHER011 និយាយថា លក្ខណៈពិសេសនៃការរចនាផ្សារកណ្ដាល ដែលគណៈកម្មការ​បានផ្តល់ពិន្ទុ​ខ្ពស់រហូតអាចទទួលបានជ័យលាភីឯក នៃ​ការ​ប្រកួត​ប្រជែង​ស្នាដែ​រចនា​សហគមន៍​ឆ្នាំ២០២៤ រៀបចំ​ដោយ​សមាគម​ អ្នកវិនិយោគ​ អ្នកសាងសង់​ និងស្ថាបត្យកម្ពុជា​ គឺជាភាពសាមញ្ញ ដែលមិនគិតទៅលើអ្វីដែលឡូយឆាយពេក ប៉ុន្តែជារូបភាពមួយដែលអាចកើតមានឡើងជាក់ស្ដែង ផ្ដោតលើតម្រូវការរបស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្សារ អតិថិជន និងអាជីវករផ្ទាល់។ លោក អរុណសក្កដា បន្តថា ក្រុមរបស់លោកបានទៅសិក្សាទីតាំងផ្សារដោយផ្ទាល់តាមរយៈការសម្ភាសន៍អាជីវករយ៉ាងច្បាស់លាស់ ទើបចេញជាគំនិតរចនានេះឡើង ដើម្បីជួយសម្រួលតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ។

ស្ថាបត្យករវ័យក្មេងរូបនេះ លើកឡើងថា ប្រសិនជាយើងចង់បានសហគមន៍មួយដែលមានភាពស្អិតរមួតជាមួយ​ប្រជាពលរដ្ឋ គឺយើងត្រូវរៀបចំផ្ទះសម្បែង អគារ ផ្លូវសាធារណៈ ឱ្យមានលក្ខណៈមួយដែលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអាចចូលរួមបាន។ ឧទាហរណ៍ ការរចនាផ្សារ គឺមិនមែនសម្រាប់តែអាជីវករតែមួយប្រភេទនោះទេ សូម្បីតែអ្នកលក់ចល័ត អ្នកលក់បន្លែតាមផ្លូវ អ្នករត់កង់បី អ្នករត់ស៊ីក្លូ ដែលមកផ្សារទិញប្រចាំថ្ងៃ ឬអ្នកមកលេង ក៏ត្រូវគិតគូរតាមតម្រូវការរបស់គាត់ទាំងចាស់ ទាំងក្មេង។

“នេះមិនមែនតែជាការងាររបស់ស្ថាបត្យករតែមួយនោះទេ ប៉ុន្តែក៏ជាការងាររបស់អ្នករៀបចំទីក្រុង និងនគរូបនីយករផងដែរ”

ផ្សារកណ្តាល គឺជាទីតាំង​១ ក្នុង​ចំណោមទីតាំងទាំង៣ នៃ​គម្រោង សម្រាប់​ការ​ប្រកួត​ប្រជែង​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ​២០២៤។ ផ្សារកណ្តាលមិនត្រឹមតែ​ជាកន្លែង​ធ្វើពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែក៏ជាមជ្ឈមណ្ឌលវប្បធម៌ផងដែរ។ ផ្សារនេះ​ត្រូវ​បានបង្កើតឡើង​តាំងតែពីសម័យ​កម្ពុជា​ក្រោម​អាណានិគមបារាំង ដោយ​គ្រានោះ​ផ្សារកណ្តាល​បាន​ក្លាយជាមជ្ឈមណ្ឌល​កណ្តាលសម្រាប់ការធ្វើពាណិជ្ជកម្ម។ បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ ផ្សារកណ្តាល​បានបន្ត​ធ្វើជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​សង្គម​ដ៏​សំខាន់។ ក្រោយ​ការ​ដួលរលំ​នៃរបបខ្មែរក្រហម ផ្សារកណ្តាល​ត្រូវ​បានសាងសង់ឡើងវិញ​នៅ​ក្នុង​ឆ្នាំ​១៩៩០ ហើយមកទល់បច្ចុប្បន្នផ្សារកណ្តាលមានសភាពចាស់ និង​កន្លែងលក់ដូរ​ដ៏​ច្របូក​ច្របល់ ប៉ុន្តែនៅ​តែជាផ្សារដ៏​មមាញឹក ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់​ដ៏​យូរអង្វែង​នៃទីផ្សារ​ក្នុង​ស្រុក​នៅ​ក្នុងសង្គម​កម្ពុជា។

ផ្សារកណ្តាលក្នុងឆ្នាំ១៩៥២

កញ្ញា តុប វិផល្លីន ជាស្ថាបត្យករ និងជាសមាជិកក្រុមជ័យលាភីឯកនេះ បញ្ជាក់បន្ថែមថា ស្ថាបត្យកម្ម គឺមិនគ្រាន់តែជាការគូសអគារស្អាតៗ អគារខ្ពស់ៗនោះទេ ប៉ុន្តែជាការមើលទៅលើបរិបទរស់នៅរបស់ប្រជាជនប្រចាំថ្ងៃផងដែរថា តើមានបញ្ហាអ្វីខ្លះដែលស្ថាបត្យករត្រូវដោះស្រាយក្នុងនាមជាប្រជាជនខ្មែរ និងគោរពតាមបរិបទខ្មែរ។ ជាក់ស្ដែង ក្នុងគម្រោងផ្សារកណ្ដាលនេះ ក្រុមខ្លួនសង្កេតឃើញថា ប្រជាជនដែលលក់ដូរនៅក្នុងផ្សារនេះមានភាពរញ៉េររញ៉ៃខ្លាំង ប៉ុន្តែភាពរញ៉េរញ៉ៃនេះ វាបានបង្កើតឱ្យមានជីវិតនៅតំបន់ផ្សារ។ ដូច្នេះការរចនាស្ថាបត្យកម្ម យើងត្រូវគិតទាំងស្អាត មានរបៀប និងផ្ដល់ផលប្រយោជន៍ជារួម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *