យុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនកម្ពុជា លើកទឹកចិត្តយុវជនចូលរួមស្វែងយល់ពីវប្បធម៌ចម្រុះជាតិសាសន៍ក្នុងព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» និងព្រឹត្តិការណ៍ «ហ្វ្រង់កូតិច២០២៦»

កម្ពុជាពិតជាមានមោទនភាពលើឆាកអន្តរជាតិ តាមរយៈការ​គាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជា​ប្រវត្តិ​សាស្ត្រ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ យុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងកម្ពុជា បានលើកទឹកចិត្តយុវជនខ្មែរឱ្យចូលរួមស្វែងយល់ពីវប្បធម៌ចម្រុះជាតិសាសន៍ក្នុងព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» និងព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» ដើម្បីបង្កើនការយល់ដឹងនៃភាពជាពលរដ្ឋសកល។

កញ្ញា សេង ជីងអឺ យុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងកម្ពុជា​ និយាយថា ក្នុងនាមជាយុវជនហ្វ្រង់កូហ្វូន ក៏ដូចជាអ្នកប្រើប្រាស់ភាសាបារាំងមួយរូប កញ្ញាពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង និងសប្បាយចិត្តក្នុងការចូលរួមព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ធ្វើឡើង​ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីធ្លាសួនច្បារមុខវត្តបទុមវតី និងព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅកោះពេជ្រ។

និស្សិតឆ្នាំទី៤ ផ្នែកភាសាបារាំង នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះ បន្ថែមថា យុវជនដែលស្រឡាញ់វិស័យបច្ចេកវិទ្យា ក៏អាចទៅចូលរួមព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ដើម្បីដឹងពីការរីកចម្រើនរបស់ប្រទេសជុំវិញពិភពលោក និងដឹងពីស្ថានភាពប្រទេសកម្ពុជា ដើម្បីអាចឱ្យយើងឈានទៅដល់ឆាកអន្តរជាតិបាន។

ក្នុងការចូលរួមជាផ្នែកមួយក្នុងការរៀបចំព្រឹត្តិការណ៍នេះ កញ្ញា សេង ជីងអឺ បានទទួលការចាត់តាំងឱ្យក្លាយជាយុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនម្នាក់ក្នុងចំណោមយុវជនកម្ពុជា១២នាក់ ដែលជាផ្នែកមួយនៃយុវជន ១ពាន់នាក់ជុំវិញពិភពលោក។ ក្រុមយុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងឱ្យកម្ពុជា ក៏មានរៀបចំស្តង់នៅពន្លាហ្រ្វង់កូហ្វូន ដែលទាក់ទងនឹងយុវជនអគ្គរាជទូតហ្វ្រង់កូហ្វូន ដើម្បីញ៉ាំងឱ្យកម្មវិធីមានភាពសប្បាយរីករាយសម្រាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិឱ្យស្វែងយល់បន្ថែមពីវប្បធម៌ខ្មែរ និងវប្បធម៌របស់ប្រទេសជាសមាជិកហ្រ្វង់កូហ្វូនមកពី៨៩ប្រទេសផងដែរ។

យុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងកម្ពុជា​ រូបនេះ យល់ថា​ នេះជាពេលវេលាមួយដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះ។ កន្លងមក នៅតំបន់អាស៊ីអាគ្នេយ៍ ធ្លាប់ប្រារព្ធធ្វើកម្មវិធីនេះនៅប្រទេសវៀតណាម កាលពី៣០ឆ្នាំមុន ហើយសម្រាប់ឆ្នាំ២០២៦នេះ គឺធ្វើនៅប្រទេសកម្ពុជា។

ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កញ្ញា សេង ជីងអឺ ក៏បានលើកទឹកចិត្តដល់ប្រជាជនខ្មែរ ជាពិសេសយុវជន យុវនារី គ្រប់រូប មិនថាកំពុងរៀនជំនាញអ្វីក៏ដោយ មិនថាចេះនិយាយភាសាបារាំង ឬមិនចេះនិយាយភាសាបារាំង សូមចូលរួមទាំងអស់គ្នា ដើម្បីញ៉ាំងកម្មវិធីនេះឱ្យកាន់តែមានភាពរស់រវ៉ើក។ លើសពីនេះ ក៏​កុំភ្លេច​ទៅចូលរួមដើម្បីមើលឃើញ និងស្គាល់ពីវប្បធម៌ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ព្រោះកម្មវិធីនេះជាកម្មវិធីដែលធំជាងកិច្ចប្រជុំកំពូលអាស៊ាន រហូតដល់ ៨ដង បើប្រៀបធៀបចំនួនប្រទេសដែលជាសមាជិកហ្វ្រង់កូហ្វូនី និងប្រទេសដែលនិយាយភាសាបារាំង។ កញ្ញាក៏លើកទឹកចិត្តឱ្យយុវជនទាំងអស់នៅពេលឃើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនឹងមកចូលរួមសូមស្វាគមន៍ដោយស្នាមញញឹមរួសរាយរាក់ទាក់។ កញ្ញាជឿជាក់ថា ​ខ្មែរយើងនឹងរីកចម្រើនទៅមុខលើសនេះទៀត ហើយនេះគឺជាជំហានដ៏ធំមួយដែលប្រទេសខ្មែរបានបោះជំហានដើម្បីអនាគត ក៏ដូចជាការរីកចម្រើននៃប្រទេសកម្ពុជា។

គួរជម្រាបជូនថា​ កញ្ញា សេង ជិញអឺ ធ្លាប់បានជាប់ចំណាត់ថ្នាក់ជ័យលាភីលេខ១ ក្នុងការប្រកួតថ្លែងជាសាធារណៈជាភាសាបារាំង នៅក្នុងមហោស្រព​ហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤ (Francophonie 2024) ដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ រៀបចំឡើងនៅទីក្រុងប៉ារីស ស្របទៅនឹងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣កន្លែង សម្រាប់និស្សិតកម្ពុជាសិក្សានៅ Pu’er University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

សាកលវិទ្យាល័យ Pu'er University របស់ប្រទេសចិន បាន​ប្រកាស​ផ្តល់អាហារូបករណ៍​ពេញថ្លៃ​ដល់​និស្សិតកម្ពុជា ចំនួន ៣ កន្លែង​ សម្រាប់ឆ្នាំសិក្សា២០២៧ ខាងមុខ​នេះ​។

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...