អ្នកជំនាញសេដ្ឋកិច្ច​មើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលត្រៀម​បណ្តុះបណ្តាល​ដល់យុវជន១លាន៥សែននាក់ ជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារ​ការងារ

អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលមានក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់យុវជន​ចំនួន ១លាន៥សែននាក់ របស់រាជរដ្ឋាភិបាល គឺសុទ្ធសឹងតែជាជំនាញស្ថិតក្នុងទីផ្សារការងារខ្ពស់ ហើយជាជំនាញដែលស្ថិតក្នុងចំណាប់អារម្មណ៏យុវជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន១០មានដូចជា វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល សម្រាប់ដាក់បញ្ចូលជាមុខវិជ្ជាក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១លាន៥សែននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។ 

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានប្រសាសន៍ថា ជំនាញទាំងអស់ខាងលើនេះ គឺស្ថិតនៅក្នុងចំណោមជំនាញដែលមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជិត២០ឆ្នាំមកនេះ ។ ជាពិសេសនាពេលបច្ចុប្បន្ន មានតម្រូវការខាងសំណង់ សម្ភារៈពាណិជ្ជកម្ម និងអាជីវកម្មផ្នែកព័ត៌មានវិទ្យា ផ្នែកឌីជីថល មេកានិចទូទៅ រថយន្ត បរិក្ខាម៉ាស៊ីនត្រជាក់ និងតម្រូវការក្នុងអាគារជាច្រើននាពេលបច្ចុប្បន្នក្នុងសង្គមកម្ពុជា។ 

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ

លោកបណ្ឌិតបន្ថែមថា ជំនាញនីមួយៗទាំងអស់ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់នេះ សុទ្ធសឹងតែអាចផ្លាស់ប្តូជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបាន ពីព្រោះនៅពេលពលរដ្ឋមានជំនាញវិជ្ជាជីវៈច្បាស់លាស់ពួកគេអាចបើកការរកស៊ីដោយខ្លួនឯងផ្ទាល់ ក៏ដូចជាឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ។ 

ចាប់តាំងពីរាជរដ្ឋាភិបាលបើកឱ្យយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេសមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេលើមុខជំនាញក្នុងវិស័យចំនួន៤ ដូចជា ធុរកិច្ច និងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ។ 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ជំនាញក្នុងវិស័យទាំង៤ បើទោះបីជាយុវជនមិនចង់បម្រើការងារនៅក្រុមហ៊ុន ឬរោងចក្រឯកជន ក៏ពួកគេអាចប្រកបរបរដោយខ្លួនឯងបានដែរ ។ ក្នុងនោះបច្ចេកវិទ្យាព័ត៌មាន ទាក់ទងនិងកម្មវិធីទូរស័ព្ទ គ្រប់គ្រងអាជីវកម្ម មេកានិច គឺគាត់អាចបើកជាជាងរថយន្ត ហើយបរិក្ខាត្រជាក់គាត់អាចធ្វើម៉ាស៊ីនត្រជាក់ និងជួសជុលរថយន្តជាដើម ។ ដូច្នេះហើយទើបយុវជនមានការចាប់អារម្មណ៍ច្រើនលើជំនាញទាំងនេះ ។ 

ជំនាញបរិក្ខាត្រជាក់ ក៏ជាជំនាញមួយដែលកំពុងពេញនិយម និង​មានតម្រូវការទីផ្សារការងារ

បើយោងតាមទិន្នន័យរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គិត​ត្រឹម​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ យុវជនដែលមក​ពីគ្រួសារក្រីក្រ និង​ងាយរងហានិភ័យ ចំនួន ១៧ ២៦៧នាក់ (ស្រី ៥ ៩៣៨នាក់) បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈទូទាំងប្រទេស។ ក្នុងនោះវិស័យមេកានិចទូទៅ/មេកានិចរថយន្ត មានចំនួនច្រើនជាងគេ គឺ ២៥៨៩នាក់ (ស្រី ១១៣នាក់), សំណង់ចំនួន ២ ៥២៥នាក់ (ស្រី ៣៣០នាក់), អគ្គិសនី និងថាមពល ៥៥៧នាក់ (ស្រី ៦២នាក់), អេឡិចត្រូនិក ៤២០នាក់ (ស្រី ៦១នាក់), កម្មន្តសាល ១២០នាក់ (ស្រី ៧នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៥ ៦៣៨នាក់ (ស្រី ២ ៩៩៧នាក់) , សេវាកម្ម ៩៩៤នាក់ (ស្រី ៨៥៩នាក់), បរិក្ខារត្រជាក់ និងកម្តៅ ២ ៥៦២នាក់ (ស្រី ៩៩នាក់), ទេសចរណ៍ ១ ០០០នាក់ (ស្រី ៧៤៣នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៨៦២នាក់ (ស្រី ៦៦៧នាក់)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។