ភ្នំពេញ៖ ផ្តើមចេញពីទម្លាប់ចូលចិត្តចម្អិនម្ហូបអាហារដោយខ្លួនឯងតាំងពីអាយុបួនឆ្នាំលើមុខម្ហូបប្រពៃណីខ្មែរ អ្នកស្រី រស់ រតនៈ បានបន្តផ្សព្វផ្សាយពីលក្ខណៈពិសេសនៃម្ហូបទាំងនេះទៅកាន់សាធារណជនតាមរយៈសៀវភៅដំបូងមានចំណងជើងថា “ញ៉ាំ” និងបានក្លាយជាស្ថាបនិក Rotanak Food Media។ អ្នកស្រីចាប់ផ្តើមចងក្រងសៀវភៅនេះកាលពីឆ្នាំ២០១៨ បំណងចូលរួមថែរក្សាមរតករសជាតិម្ហូបខ្មែរដល់មនុស្សជំនាន់ក្រោយ និងផ្សព្វផ្សាយទៅកាន់ពិភពលោក។
អ្នកស្រី រស់ រតនៈ មានប្រសាសន៍ថា សៀវភៅម្ហូបខ្មែរចងក្រងឡើងចង់សំដៅទៅលើម្ហូបខ្មែរដែលអ្នកស្រីបានបរិភោគតាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្ន ព្រមទាំងបង្ហាញពីលក្ខណៈពិសេសនៃទំនៀមទម្លាប់ និងប្រពៃណីការរស់នៅរបស់ប្រជាជនកម្ពុជា រំលេចឱ្យឃើញអត្ថប្រយោជន៍នៅក្នុងការធ្វើម្ហូបខ្មែរ និងអាហារូបត្ថម្ភសម្បូរបែបមានរសជាតិឆ្ងាញ់។

អ្នកតំណាងម្ហូបខ្មែរទៅឆាកអន្តរជាតិដែលគ្រប់គ្នាស្គាល់ឈ្មោះក្រៅថា Chef Nak យល់ថា តម្លៃម្ហូបខ្មែរមិនត្រឹមតែអាចឱ្យអ្នកទទួលទានឆ្អែតនោះទេ វាអាចជួយទៅដល់សុខភាពប្រជាជនខ្មែរប្រៀបបានដូចថ្នាំដែលផ្សំពីគ្រឿងផ្សំធម្មជាតិផ្សេងៗ។ ទន្ទឹមគ្នានេះបេសកកម្មចម្បងរបស់អ្នកស្រី រួមមានការពារ អភិរក្ស និងផ្សព្វផ្សាយពីមុខម្ហូបខ្មែរ ដើម្បីលើកស្ទួយរូបមន្តចម្អិននិងរសជាតិផ្ទះបាយខ្មែរពិតប្រាកដ។
“ខ្ញុំព្យាយាមចំណាយពេលជាច្រើនដើម្បីសិក្សាអំពីអ្វីដែលថ្មីក្នុងមុខម្ហូបខ្មែរ សិក្សាពីគ្រឿងផ្សំឱ្យបានច្រើនបំផុត និងភ្លក្សអាហារជាច្រើនដើម្បីដឹងពីរសជាតិផ្សេងៗ”
អ្នកស្រី រស់ រតនៈ
ចុងភៅវ័យសាមសិបប្រាំមួយឆ្នាំរូបនេះ បានបន្ថែមថា អ្នកស្រីបានសរសេរចងក្រងរបៀបធ្វើម្ហូប និងរូបមន្តផ្សំគ្រឿងរបស់ខ្មែរ បានប្រមាណពីររយមុខ និងមានប៉ែតសិបមុខនៅក្នុងសៀវភៅ “ញ៉ាំ”។
គួរបញ្ជាក់ផងថា សៀភៅ “ញ៉ាំ” មានការសហការបង្កើតឡើងជាមួយអ្នកនាង Nataly Lee ជាអ្នកជំនាញថតរូបនិងគំនិតច្នៃប្រឌិតក្នុងការរចនាសៀវភៅម្ហូបខ្មែរ។ សៀវភៅនេះបានដាក់លក់នៅលើទីផ្សារពិភពលោក Amazon ប្រទេសអូស្រា្តលី និងសហរដ្ឋអាមេរិក។ ក្រៅពីនេះអ្នកស្រី រស់ រតនៈ ក៏បានផលិតវីដេអូជាច្រើនដែលនិយាយអំពីបទពិសោធចម្អិនអាហារម្ហូបខ្មែរ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តផ្សព្វផ្សាយមុខម្ហូបខ្មែរឱ្យកាន់តែមានការគាំទ្រខ្លាំង៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

វគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេសនូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2025
រដ្ឋាភិបាលនូវែលសេឡង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ "Good Governance" តាមប្រព័ន្ធអនឡាញ រយៈពេលសិក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់មន្រ្តីរាជការកម្ពុជា។

ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2026
ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្ត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប






































































