លោកស្រី ទេស ចាន់រស្មី រៀន​ជំនាញ​ធ្វើម្ហូប​ខ្មែរ ដើម្បី​ស្វែង​យល់​ពីមុខ​ម្ហូប​ និង​របៀប​ធ្វើការងារ​ក្នុង​វិស័យ​អាហារ

លោកស្រី ទេស ចាន់រស្មី ជាស្រ្តី​មេផ្ទះ​មួយ​រូប ដែល​បាន​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ធ្វើម្ហូបខ្មែរ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ ក្រោម​គម្រោង​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវ ១.៥លាននាក់​របស់​រាជរដ្ឋាភិបាល។ លោកស្រី​ថា ការរៀន​ជំនាញ​ធ្វើម្ហូបខ្មែរ​នេះ មិនត្រឹមតែ​បានស្វែងយល់​ពីម្ហូប​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិប៉ុណ្ណោះ តែលោកស្រី​ក៏​បានស្វែង​យល់​ច្រើន​ពី​ការងារ​នៅ​ក្នុង​វិស័យ​អាហារផងដែរ។

តាមពិត​ទៅ​លោកស្រី ទេស ចាន់រស្មី ធ្លាប់ធ្វើ​ការងារ​ជាបុគ្គលិក​នៃអង្គការ​ក្រៅរដ្ឋាភិបាល​មួយ ប៉ុន្តែ​ក្រោយ​បញ្ចប់​ការងារ​នៅ​អង្គការ​នោះ លោកស្រី​បានក្លាយ​ជាស្រ្តីមេផ្ទះ​ដោយ​មើលថែផ្ទះ​សម្បែង និង​ក្រុម​គ្រួសារ។ ដោយ​ចង់បង្កើត​មុខរបរថ្មី​​ដើម្បីជួយ​ដល់ជីវភាព​បន្ថែម លោកស្រី​បានសម្រេច​ចិត្តចូលរៀន​ជំនាញ​ធ្វើម្ហូបខ្មែរ តាមរយៈ​កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ ១.៥លាន​នាក់របស់រាជ​រដ្ឋាភិបាល​ ហើយ​រំពឹង​ថា នឹង​បើក​ជា​អាហារដ្ឋាន​មួយ​នៅ​ក្រោយ​បញ្ចប់​ការសិក្សា។

លោកស្រី ចាន់រស្មី និយាយថា ត្បិតធ្លាប់ចម្អិន​ម្ហូបអាហារ​ជាច្រើនឆ្នាំ​សម្រាប់​អ្នកផ្ទះ ឬគ្រួសារ​កន្លងមក​ក្តី តែអារម្មណ៍​ស្រឡាញ់​ចូលចិត្តក្នុង​ការធ្វើម្ហូប ជាពិសេសម្ហូប​ខ្មែរ បាន​ជំរុញចិត្តឱ្យ​លោកស្រី​សម្រេចចិត្ត​រៀន​ជំនាញ​ធ្វើម្ហូបខ្មែរ​នេះ។ លោកស្រីបន្ត​ថា ពេល​រៀន​ជំនាញ​ធ្វើម្ហូបខ្មែរ លោកស្រី​បានស្វែង​យល់​កាន់តែច្រើន​អំពី​ការ​ចម្អិន​ម្ហូបអាហារខ្មែរ​ជាច្រើន​មុខ ហើយ​ជាពិសេស គឺបាន​ដឹងពី​របៀប នៃការ​ធ្វើការងារ​ជាក្រុម​ក្នុង​វិស័យ​អាហារ​ថែមទៀត។

ទោះបីជា​មាន​ការ​ទិតៀន​ថា លោកស្រី​មានវ័យ​៤៨ឆ្នាំទៅហើយ តែនៅ​ចូល​រៀន​ទៀតដែលនាំ​ឱ្យ​ខាតបង់​ពេល​វេលាក្តី តែ​លោកស្រី ចាន់រស្មី មិនបាន​ចាប់អារម្មណ៍​នឹង​ពាក្យ​ទិតៀន​ទាំងនោះទេ ដោយ​លោកស្រី​យល់ថា ការ​មាន​ជំនាញ​មួយទៀត​សម្រាប់​ខ្លួនឯង​កាន់​តែច្បាស់លាស់ ជារឿង​ដែល​ល្អ​សម្រាប់​ខ្លួន ព្រោះអាច​ឱ្យ​លោកស្រី​យកជំនាញ​នេះទៅ​ស្វែង​រក​ការងារធ្វើ ឬអាច​បើកមុខរបរ​បាន​ដោយ​ខ្លួនឯង ដែល​អាចផ្ដល់​ជា​ចំណូល​ប្រចាំថ្ងៃ។ មួយ​វិញទៀត​អ្នកស្រី​ក៏​ទទួលបាន​ការលើក​ទឹកចិត្ត និងគាំទ្រ​ជាច្រើនពីអ្នកផ្ទះ​ជាពិសេស​ស្វាមី និង​កូនៗ យ៉ាងពេញ​ទំហឹង ឱ្យលោកស្រី​រៀន​ជំនាញ​ធ្វើម្ហូបខ្មែរ​នេះ។

“ការតាំងចិត្ត និងការស្វែងយល់របស់ខ្លួន​ឯងទើបអាចយកឈ្នះនូវមតិរារាំងការលូតលាស់ ការសិក្សាស្វែងយល់របស់ខ្លួនឯងបាន”

ជំនាញធ្វើម្ហូបខ្មែរ ជាជំនាញ​មួយ​ក្នុងចំណោម​ជំនាញទាំង៤៥ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ ១.៥លាននាក់​របស់រាជរដ្ឋាភិបាល។ ជំនាញ​ធ្វើម្ហូបខ្មែរ​នេះ សិស្ស​អាច​នឹង​ត្រូវ​សិក្សា​រយៈពេល៩ខែ ឬ១ឆ្នាំ ហើយក្រោយ​បញ្ចប់វគ្គសិក្សា សាលា​បណ្តុះបណ្តាល​នឹងស្វែង​រកកន្លែង​ហាត់ការងារ​សម្រាប់​សិក្ខាកាម។ ដោយ​ឡែក​ក្រោយ​បញ្ចប់​ការសិក្សា សិស្សអាច​ស្វែង​រកការងារ​ធ្វើ​បាន​នៅតាម​ភោជនីយដ្ឋាន សណ្ឋាគារ ឬនៅតំបន់ទេសចរណ៍ ឬ​អាចបើក​អាជីវកម្ម​បាន​ដោយ​ខ្លួនឯងក៏​បាន។

សម្រាប់​លោកស្រី ទេស ចាន់រស្មី ការ​សិក្សា​ជំនាញ​ធ្វើម្ហូបខ្មែរ ពិតជាល្អខ្លាំងណាស់ ព្រោះអាច​សិក្សាស្វែងយល់​កាន់តែច្បាស់​ពីការចម្អិនម្ហូបខ្មែរ ហើយ​ថែមទាំងអាចរៀនសូត្រ​ពីការធ្វើការងារ​ជាក្រុម ការ​សហការ និង​ឥរិយាបថ​ក្នុង​វិស័យ​ម្ហូបអាហារ​ផងដែរ។ លោកស្រី​បានផ្តាំ​ទៅ​ដល់អ្នកដែលចង់សិក្សាជំនាញធ្វើម្ហូបខ្មែរ អាចស្វែងរកឱកាស​សិក្សានៅតាម​គ្រឹះស្ថានបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន ហើយ​សម្រាប់​គម្រោង​ ១.៥លាននាក់​របស់​រាជរដ្ឋាភិបាល គឺសិក្សា​ដោយ​មិន​អស់ថ្លៃ ហើយ​ថែមទាំង​បានប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....