សិស្សានុសិស្សឆ្នើមចំនួន៦រូបនៃវិទ្យាល័យអេយូភីភីចូលរួមកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោកឆ្នាំ២០២៤ (World Robot Olympiad 2024) នៅប្រទេសតួកគី

ភ្នំពេញ – វិទ្យាល័យអេយូភីភី (AUPP High School-Foxcroft Academy) មានមោទកភាពក្នុងការជូនដំណឹងថា សិស្សានុសិស្សរបស់ខ្លួនចំនួន៦រូប នៃថ្នាក់ទី១១ បានសម្រេចនូវសមិទ្ធិផលដ៏អស្ចារ្យក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៤ ដែលបានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងមក។ សិស្សឆ្នើមទាំង ៦រូប បានទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតថ្នាក់ជាតិក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៤ (CRO 2024) ដែលបានរៀបចំឡើងដោយអង្គការស្ទែមកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះ គឺជាកាលានុវត្តភាពសម្រាប់ពួកគេក្នុងការតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៤ (World Robot Olympiad 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ទីក្រុងអ៊ីស្មៀ ប្រទេសតួគី។

ភាពជោគជ័យក្នុងឆ្នាំនេះគឺជាការបន្ត នៃឧត្តមភាពផ្នែករ៉ូបូតសម្រាប់វិទ្យាល័យអេយូភីភី។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០២២ វិទ្យាល័យអេយូភីភីបានបញ្ជូនសិស្សឆ្នើមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២២ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ បន្ទាប់មកនៅឆ្នាំ២០២៣ សិស្សានុសិស្សចំនួន ៣រូប បានតំណាងប្រទេសកម្ពុជាម្តងទៀតក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៣ នៅទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា ជាកន្លែងដែលពួកគេទទួលបានពានរង្វាន់ “Start-Up Idea” ដ៏មានកិត្យានុភាពសម្រាប់គម្រោងរ៉ូបូតច្នៃប្រឌិតរបស់ពួកគេ។ នេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្ត និងជំនាញរបស់វិទ្យាល័យអេយូភីភីដែលផ្ដល់ជូនសិស្សក្នុងមុខវិជ្ជាស្ទែម (STEM) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអប់រំលើវិស័យស្ទែម (STEM) ផងដែរ។

យុវជនទាំង ៦រូប បានបង្ហាញពីការតស៊ូ និងការលះបង់ជាច្រើន ដែលបង្ហាញថាពួកគេមានសមត្ថភាពអាចជំនះឧបសគ្គ និងដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងរលូន។ ក្រៅពីត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ប្អូនៗទាំងអស់ដែលចូលរួមការប្រកួតនេះក៏មានបំណងបង្ហាញពីសមត្ថភាពរបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សដទៃទៀតមកពីជុំវិញពិភពលោក។ សមាជិកក្រុមទាំងអស់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងផ្លាស់ប្ដូរចំណេះដឹង និងការសិក្សាជាមួយក្រុមដទៃទៀតដែលចូលរួមដើម្បីវិវឌ្ឍការយល់ដឹងបន្ថែមរបស់ក្រុមខ្លួន។

បន្ថែមពីលើសមិទ្ធិផលរបស់សិស្សឆ្នើមទាំងអស់នេះ លោកនាយកនៃវិទ្យាល័យអេយូភីភីមានប្រសាសន៍ថា “សមិទ្ធិផលរបស់ពួកគេក្នុងការប្រកួតថ្នាក់ជាតិក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៤ (CRO 2024) ហើយឥឡូវនេះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៤ (WRO 2024) គឺជាសក្ខីភាពមួយចំពោះការលះបង់របស់ពួកគេ និងជាទឡ្ហីករណ៍ដែលបង្ហាញថាសិស្សរបស់យើងមិនត្រូវតែពូកែលើការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានសមត្ថភាពទាំងកិច្ចការផ្សេងៗក្រៅពីការសិក្សាក្នុងសាលាផងដែរ”។ លោកនាយកបានបន្ថែមទៀតថា “យើងទាំងអស់គ្នាមានទំនុកចិត្តថាប្អូនៗរបស់យើងនឹងតំណាងឱ្យប្រទេសកម្ពុជា និងសាលារបស់យើងប្រកបដោយទេពកោសល្យ ដោយបង្ហាញពីភាពខ្លាំងនៃជំនាញបច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់ពួកគេ ក៏ដូចជាការសាទរចំពោះកម្មវិធីសិក្សាស្ទែម (STEM) ផងដែរ”។

ក្រុមការងារទាំងអស់នៃវិទ្យាល័យអេយូភីភី មានមោទកភាពជាខ្លាំង និងសូមជូនពរឱ្យប្អូនៗជួបប្រទះតែសំណាងល្អក្នុងការប្រកួតនៅលើឆាកអន្តរជាតិនេះ។ សមិទ្ធិផលដែលមានតម្លៃមិនអាចកាត់ថ្លៃនេះបានក្លាយជាសក្ខីភាពនៃសមត្ថភាពដ៏អស្ចារ្យរបស់ប្អូនៗ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិទ្យាល័យអេយូភីភី ក្នុងការអប់រំសិស្សានុសិស្សប្រកបដោយគុណភាព និងជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យមានគំនិតច្នៃប្រឌិត និងរបកគំហើញថ្មីៗ។

#####

ព័ត៌មានទូទៅអំពីវិទ្យាល័យអេយូភីភី
វិទ្យាល័យអេយូភីភី គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោង ដែលត្រូវបានរៀបចំឡើងស្របតាមកម្មវិធីអប់រំថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិកពីថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ (K-3) ដល់ថ្នាក់ទី១២។ បន្ថែមពីលើកម្មវិធីសិក្សាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា (College Preparatory Courses) វិទ្យាល័យអេយូភីភី ក៏ផ្ដល់ជូននូវកម្មវិធី STEAM ដែលជាកម្មវិធីអប់រំលំដាប់អន្តរជាតិ រួមមាន ៖ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការអភិវឌ្ឍ និងបង្ហាត់បង្រៀនសិស្សានុសិស្ស​ឱ្យ​មានភាពក្លាហានក្នុងការបង្កើតថ្មី ជាពិសេសចូលរួមក្នុងការពិសោធន៍ដោយផ្ទាល់ ចេះដោះស្រាយបញ្ហា និងជំរុញឲ្យសិស្សចេះធ្វើការសហការ ក្នុងការច្នៃប្រឌិត។ ទីតាំងថ្មីរបស់វិទ្យាល័យអេយូភីភី បច្ចុប្បន្នកំពុងត្រូវបានសាងសង់នៅទីតាំងសំខាន់មួយនៅចំណុចកណ្តាលរាជធានីភ្នំពេញ ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗដូចជា ថ្នាក់រៀនឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM/Robotics) និងបណ្ណាល័យធំទូលាយ។

កញ្ញា អិប សុផល បុគ្គលិកព័ត៌មាន និងរដ្ឋបាល
វិទ្យាល័យ៖ ០២៣ ៩០២ ១១១ / ០៧៧ ៥៨៤ ៧៩៧ (តេឡេក្រាម)
បឋមសិក្សា៖ ០៨៦ ៨០២ ១១១
អ៊ីម៉ែល៖ info@hs.aupp.edu.kh
គេហទំព័រ https://www.aupphs-fa.edu.kh/
អាសយដ្ឋាន៖ អគារលេខ ៥៧ ផ្លូវលេខ ៧៥ កែងផ្លូវលេខ ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *