ជំនាញបច្ចេកវិទ្យា Cyber Security កំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារកម្ពុជា

ភ្នំពេញ – បច្ចុប្បន្ននៅប្រទេសកម្ពុជា មានមនុស្សរហូតដល់ទៅ១៧លាននាក់ កំពុងប្រើប្រាស់សេវាអ៊ីនធឺណេត និងសេវាទូរគមនាគមន៍ ។ ការផ្លាស់ប្តូរទម្លាប់ប្រជាជន មកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ជាហេតុធ្វើឱ្យស្ថាប័ន ឬក្រុមហ៊ុន ក្នុងស្រុកមួយចំនួន បានផ្លាស់ប្តូររបៀបធ្វើការងារ របស់ខ្លួន ដោយប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់ នូវសម័យកាលឌីជីថល។

បើងាកមកមើលរាជរដ្ឋាភិបាលវិញ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក៏ស្ថិតនៅក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ ក្នុងការប្រែក្លាយ​ប្រទេស​កម្ពុជាទៅជាប្រទេសឌីជីថល ដើម្បីចាប់យកឱកាសសេដ្ឋកិច្ចបែបថ្មី និងការប្រកួតប្រជែងជាមួយប្រទេស​ក្នុងតំបន់ ក៏​ដូចជា​ពិភពលោក។ ដូច្នេះយើងឃើញថា ទាំងផ្នែករដ្ឋ ក៏ដូចជាឯកជន សុទ្ធសឹងតែមានតម្រូវការធនធានមនុស្សផ្នែកបច្ចេកវិទ្យាកាន់តែច្រើន ។

លោក សុត រតនៈ នាយកប្រតិបត្តិក្រុមហ៊ុន Proseth Solution បានលើកឡើង​នៅ​ក្នុង​កម្មវិធីសិក្ខាសាលា IT Professional Career II ថា បច្ចេកវិទ្យាបានរីកចម្រើនជាលំដាប់ពីមួយជំនាន់ទៅមួយជំនាន់ ហើយក្នុងពេលបច្ចុប្បន្ន ក៏​ដូចជាទៅថ្ងៃអនាគត ផ្នែក AI និង Cyber Security នឹងមានតម្រូវការធនធានមនុស្ស​កាន់តែច្រើន ដើម្បីធ្វើ​ឱ្យការងារកាន់តែមានភាពងាយស្រួល និងទំនើប ។

ជំនាញបច្ចេកវិទ្យា Cyber security គឺជា​ជំនាញ​ក្នុង​ការ​រក្សាសន្តិសុខ នៃប្រព័ន្ធបណ្តាញ (network/system) របស់ក្រុមហ៊ុន។ អ្នកដែលមាន​ជំនាញនេះ ពួកគេនឹង​ត្រូវពិនិត្យ​មើលថា តើមានសកម្មភាពណាមួយចម្លែកកើតឡើង ឬ Protocols Initiated, Incident Detected, search, Risk identify ជាដើម។

ជាការផ្តល់ដំបូន្មាន​របស់​ លោក សុត រតនៈ យុវជន សិស្សានុសិស្សទាំងអស់ បើទោះបីជាបានចាប់ផ្នែកណាមួយ នៃជំនាញ IT ក៏​សូមខិតខំរៀនបន្ថែមខាងក្រៅ បង្កើតទំនាក់ទំនងល្អជាមួយសិស្សច្បង ដើម្បីបន្ថែមសមត្ថភាពខ្លួនឯងជានិច្ច ព្រោះថា បច្ចេកវិទ្យាមិនអាចចេះនៅត្រឹមតែមួយកន្លែងទេ នឹងមានការរីកចម្រើន និងផ្លាស់ប្ដូរអ្វីដែលថ្មីជារឿយៗ ។

សូម​បញ្ជាក់ថា កម្មវិធីសិក្ខាសាលា IT Professional Career II គឺជាកម្មវិធី​នៃ​ការចែករំលែកចំណេះដឹងពាក់ព័ន្ធជំនាញបច្ចេកវិទ្យា ជាពិសេស Cybersecurity។ សិក្ខាសាលាមានការចូលរួមពីវាគ្មិននៅក្នុងប្រទេស និងក្រៅប្រទេសដែលបានផ្ដល់បទពិសោធន៍ថ្មីៗ និងចំណេះដឹងផ្សេងៗទាក់ទងនឹងការរៀបចំគោលដៅការងារក្រោយសិក្សា និងចាប់យកជំនាញការងារ ។

យុវជន វ៉ន សារ៉ាន់ និស្សិតឆ្នាំទី២ ជំនាញព័ត៌មានវិទ្យានៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញលើក​ឡើងថា ក្រោយពីចូលរួមកម្មវិធីសិក្ខាសាលានេះលោកទទួលបានចំណេះដឹងថ្មីៗជាច្រើនដូចជា យល់កាន់តែច្បាស់ពីទីផ្សារ និងតម្រូវការជំនាញបច្ចេកវិទ្យានៅកម្ពុជាជាពិសេសផ្នែក Cybersecurity ដែលជាជំនាញមួយពេញនិយម មានតម្រូវការខ្ពស់ និងមានទីផ្សារការងារទូលំទូលាយ ។ ក្នុងនោះដែរយុវជន វ៉ន សារ៉ាន់ ក៏​ចង់ឱ្យយុវជនទាំងអស់បានចូលរួមជាមួយកម្មវិធីសិក្ខាសាលានានា ក៏ដូចជាសិក្ខាសាលានេះ ព្រោះវាបានផ្ដល់សារៈប្រយោជន៍ជាច្រើនដល់យុវជន ដូចជាបង្កើតមិត្តភាពជាមនុស្សថ្មីៗកាន់តែច្រើន មានឱកាសបញ្ចេញសមត្ថភាព និងរៀនសូត្រពីបរិយាកាសជុំវិញខ្លួនកាន់តែច្រើន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...