ជំនាញសំខាន់ៗ ៥ ដែលមានប្រយោជន៍សម្រាប់កុមារនៅថ្ងៃអនាគត

អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីពេលថ្មីៗនេះ បានបង្ហាញនូវ​ជំនាញសំខាន់ៗចំនួនប្រាំដែលមានសារៈសំខាន់​សម្រាប់កុមារនៅពេលអនាគត។ ជំនាញសំខាន់ទាំងនោះ គឺបាន​មក​ពី​ការ​ធ្វើសម្ភាសន៍និយោជកធំៗនៅជុំវិញពិភពលោក និងអ្នកជំនាញ។

ខាងក្រោមនេះ គឺជា​ជំនាញ​សំខាន់ៗទាំង៥ ដែល​ឪពុកម្តាយ ឬអាណាព្យាបាល​គួរ​បង្រៀនកូន ដែលវានឹង​មាន​ប្រយោជន៍​សម្រាប់ពួក​គេ​នៅ​ថ្ងៃអនាគត ៖

១.​ ភាពច្នៃប្រឌិត ៖ គឺជាសមត្ថភាពក្នុងការដោះស្រាយបញ្ហាថ្មីបែបវៃឆ្លាតមួយ និង ការគិតដោយមានភាពស្រមើស្រមៃ។

២. ជំនាញខាងបច្ចេកវិទ្យា ឬ ឌីជីថល ៖ គឺជាសមត្ថភាពដែលមានភាពវៃឆ្លាតខាងផ្នែកបច្ចេកវិទ្យាឌីជីថល ជាពិសេសការរចនាក្បួនដោះស្រាយ និង ការគ្រប់គ្រងទិន្នន័យ។

៣. ការចេះសហការ ៖ គឺជាសមត្ថភាដែលអាចចេះធ្វើការជាមួយមនុស្ស ដើម្បីកិច្ចការ ឬ ​គោលដៅអ្វីមួយ និង ចេះសម្រប​នូវសកម្មភាពរបស់ពួកគេឱ្យ​សមស្របជាមួយនឹងតម្រូវការរបស់អ្នកដទៃទៀត។

៤. ការប្រាស្រ័យទាក់ទងជាមួយនឹងជនជាតិបរទេស ៖ គឺជាការគោរព និង ឱ្យ​តម្លៃជាសកលទៅកាន់មនុស្សមកពីវប្បធម៌ផ្សេងៗទៀត ព្រមទាំងមានឆន្ទៈក្នុងការទទួលយកសមភាពចម្រុះ ដើម្បីរួមបញ្ចូលគ្នា។

៥. ការចេះថែរក្សាបរិស្ថាន ៖ ការចេះយល់ដឹងអំពីភាពផុយស្រួយ និងកម្រិតកំណត់នៃប្រព័ន្ធអេកូធម្មជាតិ រួមទាំងរបៀបដែលយើងអាចធ្វើអន្តរកម្មជាមួយនឹងបរិស្ថានតាមវិធីប្រកបដោយនិរន្តរភាព។

បើតាម​អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ការវិនិយោគ​លើជំនាញ​កុមារ​ គឺជា​ការ​ជួយ​អភិវឌ្ឍ​ពួក​គេ​ឱ្យ​ក្លាយ​ជាមនុស្ស​ជោគជ័យ​នៅពេល​ពួកគេពេញវ័យ ក្នុង​ការ​កសាង​សហគមន៍​មួយ​ដែល​រឹងមាំ និង​និរន្តរភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...