៦ជំនាញសំខាន់ៗដែលអ្នកអប់រំគួរមាន និងអភិវឌ្ឍ ក្នុងរបទសង្គមទំនើប

មិនថានៅក្នុងសង្គមបែបណា ការអភិវឌ្ឍសមត្ថភាព ឱ្យមានភាពប្រសើរឈានឡើងជាលំដាប់ គឺជាអាទិភាព សម្រាប់មនុស្សគ្រប់រូប ។ ការនេះកាន់តែសំខាន់ សម្រាប់អ្នកអប់រំបណ្តុះបណ្តាល ដែលមានឱកាសបង្រៀនបន្តដល់មនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ដើម្បីបន្តការលូតលាស់ ។ ដូច្នេះ សម្រាប់បរទសង្គមទំនើបនាពេលបច្ចុប្បន្ន តើអ្នកអប់រំគួរចេះ និងអភិវឌ្ឍជំនាញអ្វីខ្លះ?

លោកជំទាវ ប៉ែន បុប្ឆា សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបង្ហាញជំនាញ និងបំណិន ចំនួន៦ ដែលអ្នកអប់រំត្រូវមាន និងអភិវឌ្ឍ ក្នុងការចូលរួមចំណែកជួយទៅដល់សិស្ស សាលារៀន និងសង្គមជាតិ ក្នុងបរទសង្គមទំនើបនាពេលបច្ចុប្បន្ននេះ ៖

១. ជំនាញបច្ចេកទេស ( Technical Skill) ៖ លោកជំទាវ ប៉ែន បុប្ឆា លើកឡើងថា លោកគ្រូអ្នកគ្រូពិតជាមានជំនាញគរុកោសល្យនៅក្នុងការបង្រៀន, គ្រប់គ្នាត្រូវតែមានជំនាញមួយច្បាស់លាស់ សម្រាប់រកចំណូលផ្គត់ផ្គង់ជីវភាព តែយ៉ាងណាលោកគ្រូអ្នកគ្រូក៏អាចនឹងត្រូវការជំនាញផ្សេងៗទៀតបន្ទាប់បន្សំ ដែលគាំទ្រដល់ជំនាញគោលផងដែរ។

២. ជំនាញទន់ (Soft Skill) ៖ លោកគ្រូអ្នកគ្រូ សុទ្ធសឹងតែចូលរួមចំណែកនៅក្នុងសរសរស្តម្ភទាំង៤ នៃការអប់រំ ដូច្នេះដើម្បីឱ្យសរសរស្តម្ភនៃការអប់រំសម្រេចទៅបាន លោកគ្រូអ្នកគ្រូមិនអាចមានតែជំនាញបច្ចេកទេសមួយនោះទេ គឺត្រូវតែមានជំនាញទន់ ឬបំណិនជីវិត ដោយត្រូវចេះប្រាស្រ័យទាក់ទង ចេះធ្វើការងារជាក្រុម ធ្វើការជាមួយមនុស្សដែលមានគំនិតមិនដូចគ្នា ចេះដោះស្រាយបញ្ហា ចេះវិភាគ ចេះគិត ដែលវានឹងជួយឱ្យជំនាញបច្ចេកទេសរបស់លោកគ្រូអ្នកគ្រូកាន់តែខ្លាំង កាន់តែរឹងមាំថែមទៀត។

៣. ជំនាញទំនាក់ទំនង និងភាសា (Languages) ៖ តាមប្រសាសន៍របស់លោកជំទាវ ប៉ែន បុប្ឆា ជំនាញប្រាស្រ័យទាក់ទងពិតជាសំខាន់ណាស់សម្រាប់គ្រប់គ្នា វាជួយបង្កើនគុណភាពជីវិត ប្រសិទ្ធភាពការងារ និងផលិតភាពអាជីវកម្ម ។ លោកជំទាវបន្តថា យើងចាំបាច់ត្រូវចេះភាសាបរទេស ហើយត្រូវចេះទំនាក់ទំនងថែមទៀត ហើយបច្ចុប្បន្ន ភាសាទំនាក់ទំនងដែលគេប្រើច្រើនបំផុត គឺភាសាអង់គ្លេស, ប៉ុន្តែយ៉ាងណា លោកគ្រូអ្នកគ្រូត្រូវតែចេះភាសាខ្មែរឱ្យបានច្បាស់លាស់សិន ក្នុងការនិយាយ សរសេរ ក៏ដូចជាការប្រើពាក្យពេចន៍ ព្រោះតែយើងគឺជាខ្មែរ។

៤. បំណិនឌីជីថល (Digital Literacy) ៖ លោកជំទាវ ប៉ែន បុប្ឆា លើកឡើងថា បច្ចុប្បន្ននេះ គឺជាយុគសម័យឌីជីថល ពេលខ្លះសិស្សគេមិនសួរគ្រូនោះទេ ដោយគេគ្រាន់តែប្រើប្រាស់ស្មាតហ្វូន ដោយចូលទៅកាន់ google, youtube ជាដើម គឺគេអាចរកចម្លើយឃើញ ដូច្នេះ លោកគ្រូអ្នកគ្រូចាំបាច់ត្រូវការនូវបំណិនឌីជីថលបន្ថែមទៀត ។ តាមការបញ្ជាក់របស់លោកជំទាវ រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តក្នុងការជំរុញប្រជាពលរដ្ឋទាំងអស់ឱ្យក្លាយជាពលរដ្ឋឌីជីថល តាមឱ្យទាន់រដ្ឋាភិបាលឌីជីថល ដូច្នេះចាំបាច់ណាស់ដែលលោកគ្រូអ្នកគ្រូត្រូវចេះប្រើប្រាស់កុំព្យូទ័រ ប្រព័ន្ធបច្ចេកវិទ្យា ដែលវាជាការរួមចំណែកយ៉ាងសំខាន់ជាមួយសាលារៀន ជាមួយវិស័យអប់រំ ក្នុងការជំរុញយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឱ្យឈានទៅកាន់គោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

៥. បំណិនហិរញ្ញវត្ថុ ( Financial Literacy) ៖ បើតាមលោកជំទាវ ប៉ែន បុប្ឆា បំណិនហិរញ្ញវត្ថុ ពិតជាសំខាន់មិនអាចខ្វះបានសម្រាប់មនុស្សគ្រប់គ្នាឱ្យចេះពីការគ្រប់គ្រងចំណូល, គ្រប់គ្រងចំណាយ ចេះសន្សំ យល់ដឹងអំពីបំណុល ក៏ដូចជាចេះនៅក្នុងការវិនិយោគ។

៦. ចំណេះដឹងទូទៅ (General Knowledge) ៖ ចំណុចចុងក្រោយនេះ គឺជាចំណុចសំខាន់ ព្រោះថា លោកគ្រូអ្នកគ្រូមិនអាចរស់នៅតែម្នាក់ឯង ដឹងតែត្រឹមអ្វីដែលនៅជុំវិញខ្លួននោះទេ ពោលគឺលោកគ្រូអ្នកគ្រូ ត្រូវតាមឱ្យទាន់របត់សង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ ទេសចរណ៍ ដោយទាំងអស់នេះ គឺសុទ្ធតែពាក់ព័ន្ធជាមួយនឹងយើងទាំងអស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...