អ្នកនាំពាក្យ ៖ ទិវាជាតិអំណាន រួមចំណែកលើកកម្ពស់ការអាន និងតែងនិពន្ធនៅកម្ពុជា

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាជាតិអំណាន គឺជាទិវាមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំឡើងចាប់ពីឆ្នាំ២០១៥ ក្នុងទិសដៅសំខាន់ដើម្បីបណ្ដុះទម្លាប់អាន លើកកម្ពស់សមត្ថភាពអាន ក៏ដូចជាការតែងនិពន្ធ។

ទិវាជាតិអំណាន ប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំលឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ និងចងក្រងវចនានុក្រមខ្មែរ ដែលមានការទទួលស្គាល់ និងប្រើប្រាស់មកដល់បច្ចុប្បន្ន។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ឆ្នាំនេះ ជាលើកទី៩ហើយ នៃការប្រារព្ធទិវាជាតិអំណាន ដោយកំណត់យកប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត”។ លោកស្រីបណ្ឌិតបញ្ជាក់ថា អត្ថន័យប្រធានបទនេះ ក្នុងគោលបំណងជំរុញការអាន និងរៀនពេញមួយជីវិត ពីព្រោះនៅក្នុងសម័យឌីជីថលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនូវប្រព័ន្ធឌីជីថលទាមទារឱ្យប្រជាពលរដ្ឋរៀនសូត្រពេញមួយជីវិតដោយខ្លួនឯង មានលក្ខណៈងាយស្រួល និងធ្វើជាប្រចាំ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បន្ថែមទៀតថា ទិវាជាតិអំណាន លើកទី៩ នឹងមានការតាំងពិព័រណ៌សៀវភៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ទន្ទឹមគ្នានេះ ក៏មានបទបាឋកថា ស្ដីពី តួនាទីអំណានក្នុងការលើកកម្ពស់គុណភាពអប់រំ និងសាលារៀនគំរូ ព្រមទាំងមានវេទិការតុមូលក្រោម ប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត។ ជាពិសេសមានបទបង្ហាញស្ដីពីអំណាន នៅក្នុងបរិបទកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សាសិស្សអន្តរជាតិ (PIZA) ដោយ ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

ទិវាជាតិអំណាន រួមចំណែកលើកកម្ពស់ការអាន និងតែងនិពន្ធសៀវភៅនៅកម្ពុជា

អ្នកនាំពាក្យក្រសួងអប់រំ បន្តថា ក្រៅពីនោះ ក៏មានកម្មវិធីផ្ដល់រង្វាន់ដល់បេក្ខជនជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងក្នុងការបកស្រាយប្រធានបទ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បានអំពាវនាវដល់សាធារណៈជន ក៏ដូចជាបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ចូលរួមបន្តការអានជាប្រចាំ ហើយចូលរួមក្នុងការតែងនិពន្ធ ដើម្បី ទី១. លើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន និងបន្តរៀនពេញមួយជីវិត ទី២. រួមចំណែកថែរក្សា និងអភិរក្សអក្សរសាស្រ្តខ្មែរ ទី៣. ចូលរួមតែងនិពន្ធសៀវភៅជាភាសាខ្មែរ ដើម្បីឱ្យធនធានជាភាសាខ្មែរកាន់តែសម្បូរបែប ហើយឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសមត្ថភាពរប់កូនខ្មែរក្នុងបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ក្នុងនោះលោកស្រីក៏សំណូមពរដល់មិត្តអ្នកអានទាំងអស់ចូលរួមគាំទ្រសៀវភៅជាភាសាខ្មែរ ក៏ដូចជាទិញសភៅដែលមានកម្មសិទ្ធិបញ្ញាត្រឹមត្រូវ ដើម្បីលើកទឹកចិត្តដល់អ្នកតែងនិពន្ធក៏ដូចជាលើកកម្ពស់គុណភាពនៃការតែនិពន្ធ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...