៥ ចំណុចជួយឱ្យឪពុកម្តាយនិងកូនមានទំនាក់ទំនងល្អនៅក្នុងគ្រួសារ

ភ្នំពេញ – ការប្រាស្រ័យទាក់ទងក្នុងគ្រួសារ​ធ្វើឡើងក្នុងរង្វង់សមាជិកគ្រួសារ ដើម្បីចែករំលែកព័ត៌មានដែលកើតឡើងប្រចាំថ្ងៃទៅវិញទៅមកអំពីអារម្ម​ណ៍​​និងការគិត ការពិភាក្សាអំពីបញ្ហា និងស្វែងរកដំណោះស្រាយរួមគ្នា ។ ទន្ទឹមគ្នានេះឪពុកម្ដាយអាចប្រាស្រ័យទាក់ទងល្អជាមួយកូនដោយអនុវត្តគន្លឺះមួយចំនួន រួមមាន ការយល់ចិត្ត ស្តាប់ សង្កេត វិនិច្ឆ័យ និងសំណួរបញ្ជាក់ទៅកាន់កូន ។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ជួយឱ្យការប្រាស្រ័យទាក់ទងក្នុងគ្រួសារប្រកបដោយប្រសិទ្ធភាព បើយោងតាមឯកសាររបស់ក្រសួងកិច្ចការនារី ស្ដីពីរបៀបចិញ្ចឹមកូនតាមបែបវិជ្ជមាន ។

១. ការយល់ចិត្ត ៖ ការយល់ចិត្តមានសារៈសំខាន់ណាស់ ពីព្រោះលោកអ្នកកំពុងព្យាយាមស្វែងយល់ពីមជ្ឈដ្ឋានរស់នៅជុំវិញខ្លួនទៅតាមការយល់ឃើញរបស់ដៃគូ និងកូនរបស់អ្នកមិនមែនតាមទស្សនៈរបស់អ្នកនោះឡើយ។ កត្តានេះកសាងឱ្យមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។ ជាពិសេស ឪពុកម្ដាយជាអ្នកដែលបង្ហាញការយល់ចិត្តចំពោះកូន ឬកុមារដើម្បីឱ្យពួកគេមានអារម្មណ៍កក់ក្ដៅ និងទទួលក្ដីស្រលាញ់ពីឪពុកម្ដាយ ។

២. ស្តាប់ ៖ ស្ដាប់ដោយយកចិត្តទុកដាក់ មើល ឬសម្លឹង ងក់ក្បាល នៅពេលធ្វើការប្រាស្រ័យទាក់ទងជាមួយកូន ឬកុមារ ។ ទន្ទឹមនឹងនេះ នៅពេលឪពុកម្ដាយត្រូវផ្ចង់ស្តាប់កូនៗដោយយកចិត្តទុកដាក់ពីអ្វីដែលកូន ឬកុមារចង់និយាយ ព្រមទាំងដឹងថាសម្តីនោះពិតជាសំខាន់។ លើសពីនេះ ឪពុកម្ដាយគួរបន្ទាបខ្លួនឱ្យស្មើនឹងកម្ពស់របស់កូន ឬកុមារ និងត្រូវធានាឱ្យបានថាកូនឬកុមារអាចប្រាប់ យល់ពីអារម្មណ៍ត្រូវយកចិត្តទុកដាក់ចំពោះពួកគេទាំងស្រុង និងខ្លឹមសារនៃសម្ដីដែលពួកគេ។ត្រូវស្តាប់ឱ្យចប់សិន មុនឱ្យដំបូន្មានដល់កូន ឬកុមារភ្លាមៗ ។

៣. ការសង្កេត ៖ ការសង្កេតមានសារៈសំខាន់ណាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយសមាជិកនៅក្នុងក្រុមគ្រួសារ ជាពិសេសជាមួយកូន ឬកុមារ និងកុមារដែលមាពិការភាព។ ដូចនេះ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវចេះសង្កេតទៅកុមារដែលមានពិការភាព ព្រមទាំងសមាជិកផ្សេងទៀតនៅក្នុងគ្រួសារ ។ ក្នុងនោះ ត្រូវសង្កេតទៅលើ លើទឹកមុខ សម្លៀកបំពាក់ កាយវិការ និងការនិយាយស្តីរបស់ដៃគូ កូន ឬកុមារ ។ ឧទាហរណ៍ នៅពេលមនុស្សមានអារម្មណ៍ខឹង អាចសម្តែងតាមរយៈទឹកមុខកំពុងត្រូវការអ្វី ឬចង់ប្រាប់អ្វីដល់យើង ។ល។

៤. វិនិច្ឆ័យ ៖ ជាទូទៅមនុស្សមានការវិនិច្ឆ័យលឿនដោយស្វ័យប្រវត្តិនៅពេលដែលទទួលបានតាមរយៈញ្ញាណទាំង៥របស់មនុស្ស ដែលការវិនិច្ឆ័យនោះមិនប្រាកដថាបានត្រឹមត្រូវនោះឡើយ ។ ឧទាហរណ៍៖ មនុស្សម្នាក់យំ មិនប្រាកដថាគាត់ពិបាកចិត្តទេ ជួនកាលគាត់អាចមានអារម្មណ៍រំភើប ឬសប្បាយខ្លាំង។ ដូច្នេះ យើងត្រូវតែពន្យាពេលក្នុងការវិនិច្ឆ័យដោយ ព្យាយាមយល់តាមរយៈ សង្កេត សួរ និងស្ដាប់មុនធ្វើការវិនិច្ឆ័យភ្លាមៗ ។

៥. សំណួរបញ្ជាក់ ៖ ការប្រើសំណួរបំផុសអាចជួយលើកទឹកចិត្តសមាជិកគ្រួសាររៀបរាប់កាន់តែលម្អិតអំពីរឿងរ៉ាវដែលបានកើតឡើងដើម្បីជួយលោកអ្នកស្វែងយល់នូវព័ត៌មានដែលជាក់លាក់ និងពេញលេញ។ ប្រសិនបើឪពុកម្ដាយមិនមានពេលក្នុងការស្តាប់កូន ឬកុមារ អាចប្រាប់ទៅពួកគេវិញនៅពេលវេលាដែល ស្តាប់ពួកគេបាន ដោយឱ្យរង់ចាំ ១០នាទី ចាំស្អែក ឬចាំពេលករណីបន្ទាន់ ដែលឪពុកម្ដាយគួរសម្រេចចិត្តក្នុងការផ្អាកកិច្ចការដែលកំពុងធ្វើបន្តិច ដើម្បីបំពេញតម្រូវការរបស់សមាជិកគ្រួសារជាមុនសិន។ ជាពិសេសក្នុងករណីដែលកូន ឬកុមារមានពិការភាព ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ត្រូវតែស្តាប់និងសួរពួកគេនៅពេលដែលពួកកូន ឬកុមារមានរឿងរ៉ាវប្រាប់យើង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។