អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ជំនាញដែល​អាហារូបករណ៍ផ្តល់ជូន​រួមមាន គ្រប់គ្រងអាជីវកម្ម Business Administration, ហិរញ្ញវត្ថុ ធនាគារ Banking and Finance, Marketing, Accounting, Economic Law, គ្រប់គ្រងសេវាកម្មទេសចរណ៍ និង​ដំណើរ​កម្សាន្ត Tourism and Travel Management, ព័ត៌មានវិទ្យា Information Technology, បច្ចេកទេសសំណង់ Construction Engineering Technology។

លក្ខខណ្ឌនៃការជ្រើសរើស ៖ មានសញ្ជាតិខ្មែរ, ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬកំពុង​រៀន​ថ្នាក់ទី១២, ជ្រើសរើស​ចូលរៀន​កម្រិត​ឧត្តមថ្នាក់ពេញម៉ោងសិក្សា នៅសាកលវិទ្យាល័យ​សេដ្ឋកិច្ច ឧស្សាហកម្ម​ឡុងអាន សម្រាប់ឆ្នាំ២០២៦, មានសុខភាពល្អ ជីវៈប្រវត្តិច្បាស់លាស់ មិន​មាន​ជាប់បទពិរុទ្ធ​ល្មើសច្បាប់។

សំណុំឯកសារដាក់ពាក្យ​អាហារូបករណ៍ ៖ ឯកសារពិន្ទុរៀន​នៅកម្រិតមធ្យមសិក្សា​ទុតិយភូមិ (ពិន្ទុល្អគ្រប់មុខវិជ្ជាទាំង​ថ្នាក់ទី១០ ទី១១ និងថ្នាក់ទី១២ ចាប់ពីមធ្យមភាគ ៧.៥ឡើង ឥរិយាបទសីលធម៌ល្អ និង​មានលិខិត​ឧទ្ទេសនាម​ខ្លួន), អត្តសញ្ញាណប័ណ្ណ, តារាងពិន្ទុបញ្ជាក់​ពីសាលា, គំរូពាក្យបំពេញ​ដាក់ពាក្យ​អាហារូបករណ៍, លិខិតឧទ្ទេសនាមខ្លួន។

ការចំណាយ និង​តម្លៃអាហារូបករណ៍ ៖ ការស្នាក់នៅ​អន្តេវាសិកដ្ឋាន (ឥតគិតថ្លៃ), ចំណាយហូបចុក សកម្មភាព​រស់នៅ​ផ្ទាល់ខ្លួន​ ជាបន្ទុករបស់សាមីខ្លួន, តម្លៃអាហារូបករណ៍ប្រហែល 240.000.000 ដុង/សិស្សម្នាក់ (ថ្លៃសិក្សា១០០%)។

សម្រាប់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងទៅកាន់ការិយាល័យ​កសាងសមត្ថភាព សាលា​ខេត្តស្វាយរៀង រៀងរាល់ម៉ោងធ្វើការ តាមរយៈទូរស័ព្ទ/តេឡេក្រាម 097 535 5155។ វគ្គជ្រើសរើស​ចូលរៀន​ផ្លូវការ ត្រូវ​បានអ​នុវត្ត​តាម​ការ​កំណត់របស់​ក្រសួងអប់រំ និង​បណ្តុះបណ្តាលវៀតណាម នៅខែសីហា និងខែកញ្ញារៀងរាល់ឆ្នាំ, ខែវិច្ឆិកា និងខែធ្នូ ជាពេលកំណត់ចុងក្រោយ ដើម្បីបញ្ចប់ការជ្រើសរើស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី