អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន កំពុងប្រកាស​ជ្រើសរើសបេក្ខជនជាបុគ្គលិក មន្ត្រីរាជការកម្ពុជា ​ឱ្យ​ទៅ​បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​ប្រទេស​កូរ៉េ ចំនួន៥កន្លែង។

អាហារូបករណ៍នេះ នឹងរ៉ាប់រងលើ ៖ ថ្លៃសិក្សា, ប្រាក់ឧបត្ថម្ភប្រចាំខែ, ថ្លៃសំបុត្រយន្តហោះ, ថ្លៃស្នាក់នៅ, ប្រាក់ឧបត្ថម្ភបញ្ចប់អាហារូបករណ៍, ការធានារ៉ាប់រង, សកម្មភាពក្រៅកម្មវិធីសិក្សា។

លក្ខខណ្ឌអ្នកដាក់ពាក្យសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ KOICA ៖ ជាពលរដ្ឋនៃប្រទេសដៃគូ ដែលត្រូវបានណែនាំជាផ្លូវការដោយរដ្ឋាភិបាលនៃប្រទេសនោះ, មានសញ្ញាបត្របរិញ្ញាបត្រ, ជាមន្ត្រីរាជការ ឬជាបុគ្គលិកដែលមានទំនាក់ទំនងសាធារណៈ, បំពេញតាមលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសរបស់សាកលវិទ្យាល័យ។

របៀបដាក់ពាក្យ និងដំណើរការជ្រើសរើស

របៀបដាក់ពាក្យ ៖ សូមដាក់ពាក្យសុំទៅកាន់អ្នកទទួលបន្ទុកនៅក្នុងក្រសួងដែលបេក្ខជនកំពុងបម្រើការងារ, ត្រូវផ្ញើពាក្យសុំទៅកាន់ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា តាមរយៈអ៊ីម៉ែល។

ដំណើរការជ្រើសរើស ៖ ជុំទី ១៖ ធ្វើឡើងដោយការិយាល័យ KOICA នៅបរទេស (KOICA Round), ជុំទី ២៖ ធ្វើឡើងដោយសាកលវិទ្យាល័យ (University Round) (សម្រាប់តែបេក្ខជនដែលជាប់ក្នុងជុំទី ១ ប៉ុណ្ណោះ)។

សាកលវិទ្យាល័យ និងមុខជំនាញដែលមាន ៖ សាកលវិទ្យាល័យ Ewha Womans University ជំនាញ Master’s Degree Program in Gender Equality, សាកលវិទ្យាល័យ Hanyang University ជំនាញ Master’s Degree Program in Smart-City Management and Technology, សាកលវិទ្យាល័យ Korea National University of Education (KNUE) ជំនាញ Master’s Degree Program in Global Education Leadership, សាកលវិទ្យាល័យ Korea University ជំនាញ Master’s Degree Program in Tax and Fiscal Policy, សាកលវិទ្យាល័យ Seoul National University ជំនាញ Master’s Degree Program in Public Management and Administrative Reform។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ៊ីម៉ែល ៖ yy.lee@koica.go.kr ឬចូលទៅកាន់គេហទំព័រ KOICA CIAT៖ http://www.koica.go.kr/khm_en/8710/subview.do ។ ផុតកំណត់ទទួលពាក្យ៖​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *