អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។ អាហារូបករណ៍ជ្រើសរើសចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ជំនាញដែលអាហារូបករណ៍ផ្ដល់ការសិក្សារួមមាន ៖ សម្រាប់ថ្នាក់បណ្ឌិត មាន ជំនាញរដ្ឋបាលធុរកិច្ច (Business Administration) និងជំនាញសេដ្ឋកិច្ចអនុវត្ត (Applied Economics)។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ជំនាញរដ្ឋបាលធុរកិច្ច (Business Administration) និង ជំនាញធុរកិច្ចអន្តរជាតិ (International Business)។ អាហារូបករណ៍នឹងផ្ដល់ជូនថ្លៃសិក្សា កន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភប្រចាំខែ ៣៥០០យ័នក្នុងមួយខែសម្រាប់ថ្នាក់បណ្ឌិត និង៣០០០យ័នក្នុង​មួយខែសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

លក្ខខណ្ឌនៃការស្នើពាក្យអាហារូបករណ៍ ៖ ជាបេក្ខជនដែលមានសញ្ជាតិខ្មែរ, មានសុខភាពល្អ, មានលិខិតឆ្លងដែនដែលមានសុពលភាព។  មានសញ្ញាបត្របរិញ្ញាបត្រ មានអាយុមិនលើស៣៥ឆ្នាំ (សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានអាយុមិនលើស៤០ឆ្នាំ (សម្រាប់ថ្នាក់បណ្ឌិត)។ មានព្រឹត្តិបត្តពិន្ទុគ្រប់ឆ្នាំសិក្សានៃថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំណេះដឹងភាសាអង់គ្លេសល្អ។ លើសពីនេះ អាហារូបករណ៍នឹងផ្ដល់អាទិភាពចំពោះអ្នកមានពិន្ទុ IELTS ចាប់ពី ៦.០ ឡើងទៅ ឬពិន្ទុ TOEFL ចាប់ពី ៨០ឡើងទៅ។ បេក្ខជន បេក្ខនារី ត្រូវមានឯកសារភ្ជាប់ សំណេរអំពីគម្រោងសិក្សា (Study Plan) មិនលើសពី៨០០ពាក្យ (ជាភាសាអង់គ្លេស) ភ្ជាប់ប្រវត្តិរូបសង្ខេប (ជាភាសាអង់គ្លេស)។ គួរបញ្ជាក់ថា ឯកសារទាំងអស់ត្រូវជាភាសាអង់គ្លេស ឬបានបកប្រែជាភាសាអង់គ្លេស និងរៀបចំជា PDF។

បេក្ខជន បេក្ខនារី​ ដែលមានបំណងស្នើពាក្យអាហារូបករណ៍ ត្រូវរៀបចំឯកសារទាំងអស់ជា PDF និងដាក់ឯកសារទាំងអស់ក្នុងឯកសារតែមួយជា PDF ឬដាក់ក្នុងថតឯកសារតែមួយ ( Zip File) និងផ្ញើទៅកាន់ Email: info@youthhouse-ccf.org ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី។


សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://t.me/+K5mzMiixfswzNzQ1 ដើម្បីសាកសួរទៅកាន់ក្រុមការងារព័ត៌មានអាហារូបករណ៍ របស់ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ឬអាចទៅកាន់ ការិយាល័យ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដែលមានអាសយដ្ឋានស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៦ ផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio