UWS កម្ពុជា បង្ហាញបញ្ហាប្រឈម ៣ បណ្តាល​ឱ្យ​កុមារ ពិសេស​កុមារី ជួបការ​លំបាក​ក្នុងការ​ទទួល​បាន​ការអប់រំនៅតាម​មូលដ្ឋាន

តាមរយៈ​ការ​អនុវត្តគម្រោងកែលម្អគុណភាពអប់រំនៅតាមមូលដ្ឋាន រយៈពេល៣ឆ្នាំ ក្នុងខេត្ត​ដាច់ស្រយាលចំនួន៧របស់កម្ពុជា អង្គការ UWS កម្ពុជា បានរកឃើញបញ្ហាប្រឈម​ចំនួន៣ ដែលបណ្តាល​ឱ្យ​កុមារ ពិសេស​កុមារី ពួកគេជួបការ​លំបាក ក្នុងការ​ទទួល​ការអប់រំ​នៅតាមមូលដ្ឋាន។

លោក ម៉ក់ សុខា នាយកប្រចាំប្រទេស នៃអង្គការ UWS កម្ពុជា​ មានប្រសាសន៍ថា ក្នុងការ​អនុវត្តគម្រោងលើក​កម្ពស់​ការ​ចូលរួមក្នុងការអប់រំប្រកបដោយ​គុណភាព និងបរិយាបន្ន​សម្រាប់កុមារី នៅ​ក្នុងសហគមន៍ដាច់ស្រយាល នៃប្រទេស​កម្ពុជា ដែលទទួលបានជំនួយឧបត្ថម្ភពីក្រសួងការបរទេស និង​អភិវឌ្ឍន៍​អន្តរជាតិ នៃចក្រភពអង់គ្លេស រយៈកាល ៣៦ខែកន្លងមក UWS បានពិនិត្យ​ឃើញបញ្ហាប្រឈមសំខាន់ចំនួន៣ ដែលធ្វើ​ឱ្យ​ក្មេងស្រីពិបាក​ក្នុងការ​ទទួលបាន​ការអប់រំនៅសាលារៀន ​ក្នុងនោះរួមមាន បញ្ហាប្រឈមទី១ គឺ ផ្នត់គំនិត, លោកថា ជាញឹកញាប់ ផ្នត់គំនិតសង្គម​នៅតែបន្ត និងមានជំនឿថា ការងារចុងក្រោយរបស់ក្មេងស្រី គឺរៀបចំ​កិច្ចការ​នៅ​ក្នុ្ងងផ្ទះ និងជាមេផ្ទះ រៀបចំបាយទឹក​ជាដើម។ ការជំរុញ​កុមារី​ឱ្យ​ចូលរៀន នៅ​មិនទាន់​ចាត់ជាអាទិភាពខ្ពស់​នៅ​ឡើយ​ក្នុងសហគមន៍របស់ពួកគាត់។

លោក ម៉ក់ សុខា នាយកប្រចាំប្រទេស នៃអង្គការ UWS កម្ពុជា​

បញ្ហាប្រឈមទី២ គឺ កង្វះការយល់ដឹងផ្នែកយេនឌ័រក្នុងការ​បង្រៀន, លោក ម៉ក់ សុខា មានប្រសាសន៍ថា នៅ​ក្នុងឆ្នាំ២០២៤ អង្គការ UWS បានធ្វើការស្ទង់មតិ​ពាក់ព័ន្ធនឹងការយល់ដឹង​ផ្នែកយេនឌ័រ​ក្នុងការបង្រៀន​ជាមួយសាលា​បឋមសិក្សា​គោលដៅ ហើយ​លទ្ធផល​បានបង្ហាញថា ៤៧% ការបង្រៀនរបស់គ្រូបង្រៀន​មិនទាន់ឆ្លើយតបយេនឌ័រ​នៅឡើយទេ។ ការ​ប្រើប្រាស់ភាសា និង​ការរើសអើង ត្រូវ​បានរកឃើញ​ក្នុងការបង្រៀន ដែលធ្វើ​ឱ្យ​ប៉ះពាល់ដល់ការសិក្សា​របស់សិស្ស។

ដោយឡែក បញ្ហាប្រឈមទី៣ គឺ កង្វះបរិក្ខាអនាម័យទឹកស្អាត​តាមសាលារៀន, សាលារៀន​នៅ​តាមជនបទជាច្រើន នៅមានខ្វះខាតសម្ភារៈ​បរិក្ខា​ជាមូលដ្ឋាន ដូចជា​បង្គន់អនាម័យដាច់ដោយឡែក​សម្រាប់សិស្សស្រី ដែលនេះ​ជាឧបសគ្គ​មួយ​ចម្បង​សម្រាប់ក្មេងស្រី​វ័យជំទង់ ជាពិសេស​អំឡុងពេលមានរដូវ។

ចាប់តាំងពីឆ្នាំ២០២៣ អង្គការ UWS បានផ្តើមអនុវត្តគម្រោង​ស្តីពីការ​លើក​កម្ពស់​ការ​ចូលរួម​ក្នុងការ​អប់រំប្រកបដោយគុណភាព និង​បរិយាបន្ន​សម្រាប់កុមារី នៅ​ក្នុងសហគមន៍ដាច់ស្រយាល ដោយអនុវត្ត​នៅ​តាម​សាលា​បឋមសិក្សា​ចំនួន ៩៧កន្លែង ក្នុងខេត្តគោលដៅចំនួន៧ រួមមាន រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កោះកុង ឧត្តរមានជ័យ និងព្រះវិហារ ដោយ​បានជួ​យ​គាំទ្រសិស្សស្រីប្រមាណ ៨៤៣២នាក់ ឱ្យ​ទទួលបានសេវាអប់រំកាន់តែប្រសើរ ដែល​មានការ​ចូលរួមពី​ឪពុកម្តាយ និ​ងអាណាព្យាបាលរបស់ពួកគេផងដែរ។

លោក Chris Williamson ប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃស្ថានទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានសម្តែងមោទនភាព ក្នុងការផ្តល់មូលនិធិសម្រាប់គម្រោងល៊ើក​កម្ពស់​ការ​ចូលរួមក្នុងការអប់រំប្រកបដោយ​គុណភាព និងបរិយាបន្ន​សម្រាប់កុមារី នៅ​ក្នុងសហគមន៍ដាច់ស្រយាល ដល់ UWS កម្ពុជា ដែល​បានគាំទ្រ​ដល់់ក្មេងស្រីប្រហែល ៨៥០០នាក់ នៅទូទាំង​សហគមន៍ដាច់ស្រយាល ដែលពីមុនមិនបានចូលរៀន ឬប្រឈម​នឹង​ហានិភ័យ នៃការបោះ​បង់ការសិក្សា ឱ្យ​ទទួលបានសិក្សាឡើងវិញ ជាមួយ​ការ​កែលម្អបរិក្ខារ ការបណ្តុះបណ្តាលគ្រូ និង​បរិស្ថានសិក្សា​ដែលមាន​សុវត្ថិភាពជាងមុន។ ហើយថា ទាំងអស់នេះអាចសម្រេចទៅបាន ក៏ដោយសារមានការសហការយ៉ាងជិតស្និទ្ធរវាង UWS អាជ្ញាធរ និង​ក្រុមគ្រួសារ។

លោក Chris Williamson ប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃស្ថានទូតអង់គ្លេស

ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តគម្រោងស្តីពីការបង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារីរស់នៅសហគមន៍ដាច់ស្រយាល របស់ UWS គឺឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តបញ្រ្ចាបយេនឌ័រ ក្នុងវិស័យអប់រំ និង​គ្របដណ្តប់លើគ្រប់អនុវិស័យ សំដៅលុបបំបាត់អំពើហិង្សា ការជួញដូរស្រ្ដីនិងកុមារ ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទគ្រប់រូបភាព ការផ្ដល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ការផ្ដល់អំណាចដល់ស្រ្ដី ព្រមទាំងបន្ដលើកកម្ពស់ការចូលរួមរបស់ស្រ្ដីក្នុងការងារគ្រប់គ្រង និងដឹកនាំឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

បើតាម ឯកឧត្តម ហូ សំបូរ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ដោយបង្រួមខ្លឹមសារគោលនយោបាយអប់រំឱ្យនៅតែមួយគឺ “ធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំ ប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។