យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ការឧបត្ថម្ភ ដើម្បីពង្រីកការទទួលបានការអប់រំកុមារតូចដែលមានសុវត្ថិភាព បរិយាបន្ន និងមានគុណភាព សម្រាប់កុមារតូចៗក្នុងសហគមន៍ដែលខ្វះខាត និងដាច់ស្រយាល។ ក្រោមកិច្ចសហការនេះ បន្ទប់សិក្សានៃសាលាមត្តេយ្យសហគមន៍ចំនួន ៦ នឹងត្រូវសាងសង់ឡើងនៅក្នុងខេត្តព្រះវិហារ និងខេត្តរតនគិរី ព្រមទាំងបំពាក់ដោយសម្ភារបង្រៀន និងរៀន គ្រឿងសង្ហារិម និងរៀបចំល្បែងក្រៅថ្នាក់នៅទីលានលេងសមស្របតាមអាយុ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កុមារអាយុពី ៣ ទៅ ៥ ឆ្នាំ ចំនួន ១៥០ នាក់ក្នុងមួយឆ្នាំៗ។

លោកស្រី ដាម៉ាច ម៉ាហា នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ការសិក្សាមូលដ្ឋានក្នុងវ័យកុមារតូច គឺជាគ្រឹះយ៉ាងសំខាន់សម្រាប់កុមារដើម្បីទទួលបានជោគជ័យនៅសាលារៀន និងពេញមួយជីវិតរបស់ពួកគេ ដោយបណ្តុះរបៀបដែលពួកគេរៀនសូត្រ ធំធាត់ និងរួមចំណែកដល់សហគមន៍ និងប្រទេសជាតិរបស់ពួកគេនាពេលអនាគត»។ លោកស្រីបានបន្ថែមថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ ខេ អឹម អេច សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ឱ្យកុមារតូចៗនូវការចាប់ផ្តើមដ៏រឹងមាំក្នុងជីវិត មិនថាពួកគេរស់នៅទីណាក៏ដោយ និងសម្រាប់ការវិនិយោគលើអនាគតមួយប្រកដោយសមធម៌ និងបរិយាបន្នជាងមុនសម្រាប់កម្ពុជា»។

នៅប្រទេសកម្ពុជា អត្រាចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យនៅទូទាំងប្រទេសនៅមានកម្រិតទាបនៅឡើយ ដោយមានកុមារអាយុពី ៣ ទៅ ៥ ឆ្នាំ ត្រឹមតែ ៤៣ ភាគរយប៉ុណោះដែលបានចូលរៀននៅសាលាមត្តេយ្យ ដែលធ្វើឱ្យកុមារជាច្រើនខ្វះមូលដ្ឋានគ្រឹះនៅពេលពួកគេចាប់ផ្តើមការសិក្សានៅបឋមសិក្សា និងបាត់បង់ឱកាសមាសនៃការអភិវឌ្ឍក្នុងវ័យកុមារតូច។ ការវិនិយោគលើការអភិវឌ្ឍកុមារតូច គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានប្រសិទ្ធភាពបំផុត ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ សម្រាប់រាជរដ្ឋាភិបាល ផលចំណេញផ្នែកសេដ្ឋកិច្ចអាចមានខ្ពស់រហូតដល់ ១៣ ដុល្លារអាមេរិក រាល់ ១ ដុល្លារអាមេរិក ដែលបានចំណាយលើអន្តរាគមន៍អភិវឌ្ឍកុមារតូច ។

លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ISI GROUP បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការគាំទ្រសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា»។ លោកបានបន្ថែមថា «តាមរយៈកិច្ចសហការជាមួយយូនីសេហ្វប្រចាំកម្ពុជា មូលនិធិ ខេ អឹម អេច មានមោទកភាពក្នុងការជួយពង្រីកការទទួលបានការអប់រំកុមារតូចដែលមានគុណភាព និងផ្តល់ឱ្យកុមារនៅក្នុងសហគមន៍ខ្វះខាត នូវការចាប់ផ្តើមជីវិតកាន់តែរឹងមាំ»។

សាលាមត្តេយ្យសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការសិក្សាមូលដ្ឋានដំបូងដល់កុមារតូចៗនៅតំបន់ជនបទ។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានថ្នាក់មត្តេយ្យសហគមន៍ជាង ៤,៣០០ កន្លែងនៅទូទាំងប្រទេស ដែលសាលាភាគច្រើនកំពុងបម្រើសេវាដល់កុមារនៅក្នុងសហគមន៍ដាច់ស្រយាល និងខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅតែមានកម្រិតមិនស្មើគ្នា ដោយសាលាមួយចំនួនដំណើរការនៅក្នុងទីតាំងបណ្តោះអាសន្ន ឬមិនសមស្រប និងមិនមានធនធានគ្រប់គ្រាន់ ដែលធ្វើឱ្យមានការលំបាកក្នុងការផ្តល់បរិស្ថានប្រកបដោយសុវត្ថិភាព បរិយាបន្ន និងភាពរីករាយសម្រាប់ការរៀន និងលេងរបស់កុមារតូចៗ។

បន្ទប់សិក្សាថ្មីទាំង ៦ នឹងត្រូវសាងសង់ឡើងនៅក្នុងសហគមន៍ដាច់ស្រយាល ដែលខ្វះខាតអគារសាលាមត្តេយ្យស្តង់ដារ និងមានការទទួលបានសេវាមត្តេយ្យរដ្ឋនៅមានកម្រិត។ បន្ទប់សិក្សានីមួយៗនឹងត្រូវបំពាក់ដោយគ្រឿងសង្ហារិម និងធនធានសិក្សាចាំបាច់ រួមមាន តុ និងកៅអីទំហំសមស្របនឹងកុមារ ឧបករណ៍ល្បែងក្រៅថ្នាក់នៅទីលានលេង សម្ភារជំនួយការបង្រៀន និងសម្ភារអប់រំកុមារតូចសមស្របតាមអាយុ។ ធនធានទាំងនេះនឹងគាំទ្រដល់ការរៀនតាមរយៈការលេង និងជួយគ្រូបង្រៀនបង្កើតបរិយាកាសទាក់ទាញ ដែលកុមារអាចស្វែងយល់ និងអភិវឌ្ឍបំណិនសំខាន់ៗផ្នែកប្រាជ្ញា សង្គម អារម្មណ៍ និងចលនារាងកាយ។

កិច្ចអន្តរាគមន៍ទាំងនេះមានគោលបំណងរួមគ្នាក្នុងការបង្កើនការចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យក្នុងចំណោមកុមារអាយុពី ៣ ទៅ ៥ ឆ្នាំ នៅក្នុងតំបន់គោលដៅ ព្រមទាំងជួយធានាថាកុមារទទួលបានទីកន្លែងដែលមានសុវត្ថិភាព និងសម្ភារគ្រប់គ្រាន់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍ។

កិច្ចសហប្រតិបត្តិការនេះ ជាការបំពេញបន្ថែមដល់ការគាំទ្ររបស់យូនីសេហ្វ ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពនៃការអប់រំនៅសាលាមត្តេយ្យសហគមន៍នៅទូទាំងប្រទេស រួមទាំងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការផ្តល់សម្ភារបង្រៀន និងរៀនតាមរយៈការលេង។

អំពីយូនីសេហ្វ

យូនីសេហ្វធ្វើការនៅតាមតំបន់លំបាកបំផុតមួយចំនួននៅក្នុងពិភពលោកដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាក និងមានហានិភ័យខ្លាំងជាងគេ។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកមួយប្រសើរជាងមុនសម្រាប់មនុស្សគ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក Hadrien Bonnaud
ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ អ៊ីម៉េល៖ hbonnaud@unicef.org

លោក ចាន់ ទី
អ្នកឯកទេសផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ អ៊ីម៉េល៖ tchan@unicef.org
អំពី មូលនិធិ ខេ អឹម អេច
មូលនិធិ ខេ អឹម អេច គឺជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដើម្បីឧទ្ទិសដល់ដល់ស្ថាបនិករបស់ក្រុមហ៊ុន គឺ លោកឧកញ៉ា កាំង ម៉េងហ៊ុយ។ មូលនិធិនេះដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ISI GROUP ក្នុងការឆ្លើយតប និងជួយត្រឡប់ទៅកាន់សហគមន៍ដែលក្រុមហ៊ុនកំពុងប្រតិបត្តិការ ដោយផ្តោតលើវិស័យសំខាន់ៗរួមមាន ការអប់រំ បរិស្ថាន សុខាភិបាល និងកីឡា។ តាមរយៈមូលនិធិ ខេ អឹម អេច ក្រុមហ៊ុន ISI GROUP បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបង្កើតតម្លៃបន្ថែមសម្រាប់បុគ្គលិក សហគមន៍ និងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិ ខេ អឹម អេច សូមចូលទៅកាន់៖ www.isigroup.com.kh
តាមដាន ISI GROUP លើបណ្តាញសង្គម៖ Facebook | YouTube | LinkedIn |

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក រិទ្ធី ឧត្តម – ជំនួយការអ្នកគ្រប់គ្រង ផ្នែកម៉ាកសញ្ញា និងទំនាក់ទំនង | ISI GROUP
អ៊ីមែល៖ odom.rithy@isiland.com – ទូរស័ព្ទ៖ 087 363 388

លោក ម៉ម មុនីទេព – អ្នកគ្រប់គ្រងទំនាក់ទំនងសាជីវកម្ម និងការទទួលខុសត្រូវសង្គម | ISI GROUP
អ៊ីមែល៖ Monytep.mam@isiland.com – ទូរស័ព្ទ៖ 010 902 555




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។