សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ជ្រើសរើស​បេក្ខជន​ចូលរួម​ប្រកួត​ការតែង​និពន្ធរឿង​ខ្លី និង​កំណាព្យ ប្រធានបទ “បញ្ញាជន​ក្នុង​សម័យ​ឌីជីថល”

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ដេប៉ាតឺម៉ង់​អក្សរសាស្រ្តខ្មែរ នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បានប្រកាស​ជ្រើសរើស​បេក្ខជន​ចូលរួម​ប្រកួត​ការ​តែង​និពន្ធរឿង​ខ្លី និង​កំណាព្យ ប្រធានបទ “បញ្ញាជន​ក្នុង​សម័យ​ឌីជីថល” ដើម្បី​លើក​តម្កើង​វិស័យ​អក្សរសាស្រ្ត អក្សរសិល្ប៍​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​សកម្មភាព​តែងនិពន្ធ​បោះពុម្ពផ្សាយ និង​អំណាន​អក្សរសិល្ប៍។ ទន្ទឹមគ្នា​នេះ វណ្ណកម្ម​អក្សរសិល្ប៍​នឹងអាច​ផ្សារភ្ជាប់​មជ្ឈដ្ឋាន​ប្រជាជន​ទៅនឹង​សង្គម​ជាក់ស្ដែង​ដែល​វិទ្យាសាស្ត្រ​កំពុងតែ​រីក​ចម្រើន ពោល​គឺអនុវត្ត​កិច្ចការ ឬការ​រៀនសូត្រ​ទទួល​បាន​ផល​រហ័ស​ស្រប​តាម​លក្ខណៈបច្ចេកទេស។

លោក ធា សុកម៉េង ជា​ប្រធាន​ដេ​ប៉ា​តឺម៉ង់​អក្សរ​សា​ស្ត្រ​ខ្មែរ​ ​និង​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មានប្រសាសន៍ថា ការរៀបចំ​ប្រកួត​ការតែង​និពន្ធរឿង​ខ្លី និងកំណាព្យ ក្រោម​ប្រធាន​បទ “បញ្ញាជន​ក្នុង​សម័យ​ឌីជីថល” នេះ ព្រោះចង់​បណ្ដុះ​សមត្ថភាព​និស្សិត​អក្សរសាស្រ្តខ្មែរ​អនុវត្ត​ជាក់ស្ដែង​លើស​ពីជំនាញ​ដែល​រៀន​ស្រាប់។ លោក​បន្តថា បច្ចុប្បន្ន​បច្ចេកវិទ្យា​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង ដូចជា​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យ​សិស្សនិស្សិត ដើរឱ្យ​ទាន់​ការវិវត្តន៍​របស់​ពិភពលោក និង​ចេះសម្រប​ខ្លួន​ក្នុងការ​រស់នៅ ពោលគឺ​មានទាំង​ជំនាញ និងចំណេះដឹង​បច្ចេកវិទ្យា​វិទ្យាសាស្រ្ត។

ប្រធាន​ដេ​ប៉ា​តឺម៉ង់​អក្សរ​សា​ស្ត្រ​ខ្មែរ ក៏បាន​លើកទឹកចិត្ត​ដល់និស្សិត​ដែលកំពុង​សិក្សាក្នុង​ដេប៉ាតឺម៉ង់​អក្សរសាស្រ្តខ្មែរ នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ទាំងអស់ បន្ត​ហ្វឹកហាត់​ចំណេះដឹង​ផ្នែកទ្រឹស្ដី​ហើយ​ប្រែក្លាយ​ឱ្យទៅ​ជាការ​អនុវត្ត ដោយ​ក្លាហាន​ចូល​រួមប្រកួតប្រជែង​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​របស់ខ្លួន និង​សម្រាប់​ឈានទៅ​រកអាជីព​ការងារ​នៅ​ពេល​អនាគត។

សម្រាប់​លក្ខខណ្ឌ​ចូលរួម ត្រូវតែជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សញ្ជាតិខ្មែរ មាន​អាយុចាប់​ពី១៨ ទៅ២៥ឆ្នាំ។ សម្រាប់​លក្ខខណ្ឌ​ស្នាដៃ អត្ថបទ​ក្នុងរឿងខ្លី ចាប់ពី៥-១០ទំព័រ ឬ​កំណាព្យ ចាប់​ពី៣០ទៅ៥០ល្បះ។ អត្ថបទ​ជា Microsoft Word & PDF, ពុម្ភអក្សរ Khmer OS Siemreap និង ទំហំអក្សរ ១២, ការតម្រឹម​គែម និង​គម្លាត​បន្ទាត់ Alignment: Justified និង Line Spacing: Single, ការ​កំណត់​ទំព័រ Top 1.5cm, Bottom 1.5cm, Left 2.00cm, Right 1.5cm។

ចំពោះ​លក្ខខណ្ឌ​វិនិច្ឆ័យ​សំណេរ គឺ​គណៈកម្មការ​វាយតម្លៃ និងកំណែ នឹង​វិនិច្ឆ័យ​សំណេរ​អត្ថបទ​ដែលបាន​ចូលរួម​ប្រកួតប្រជែង​ឈើ​ចំណុច​ដូចជា អត្ថរូប ៖ រចនាបថ ពាក្យពេចន៍ ឃ្លោង​ឃ្លា ល្បះ…(ចៀស​វាង​ប្រើពាក្យ​អសុរោះ ឬអាសអាភាស)។ អត្ថន័យ៖ ខ្លឹមសារ​ស្នេហា​ជាតិ អប់រំ លើក​តម្កើង គាំទ្រ សរសើរ ចូលរួម​ផ្សព្វផ្សាយ…។ អត្ថរស៖ រសជាតិ​អណ្ដែត​អណ្ដូង កម្សត់ អង់​អាច​ក្លាហាន ប្រយុទ្ធ កំប្លែង ជីវភាព​រស់នៅ ការ​រៀបរាប់​ពីទេសភាព ធម្មជាតិ​ព្រៃព្រឹក្សា បក្សាបក្សី… ។

រង្វាន់ជ័យ​លាភី​ទាំងផ្នែក​រឿងខ្លី និងផ្នែកកំណាព្យ នឹង​ទទួល​បាន​លិខិត​បញ្ជាក់ និង​ប្រាក់​រង្វាន់ រួមមាន ជ័យលាភី​លេខ១ ទឹកប្រាក់​ចំនួន ១លាន៥សែនរៀល, ជ័យលាភី​លេខ២ ទឹកប្រាក់​ចំនួន ១លានរៀល, ជ័យលាភីលេខ៣ ទឹកប្រាក់​ចំនួន ៨សែនរៀល និង​ជ័យលាភី​លេខ៤ និងលេខ៥ រង្វាន់​លួងចិត្ត។

របៀប​ផ្ញើស្នាដៃ ត្រូវ​ធ្វើ​អត្ថបទ​ជា Microsoft Word & PDF (ភ្ជាប់៖ អត្តសញ្ញាណ, CV, រូបថត 4×6) រួចផ្ញើ​មកកាន់​តេឡេក្រាម​លេខ ០១២ ៦៥៨ ៧៥៨។ ផុត​កំណត់​ទទួល​ពាក្យ​នៅ​មុន​ម៉ោង ៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *