ក្រសួង​កិច្ចការ​នារី​ចុះ​អប់រំ​ហានិភ័យ​រៀបការ​វ័យ​ក្មេង​ ​ខណៈ​ខេត្ត​រតនគិរី ​មាន​អត្រា​ខ្ពស់​ជាង​គេ​

​រតនគិរី​ ​-​-​ ក្រសួង​កិច្ចការ​នារី ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​រៀបចំ​វេទិកា​អប់រំ​ផ្សព្វផ្សាយ​នៅ​សហគមន៍​ ស្តីពី​ទំនាក់ទំនង​អន្តរ​ជំនាន់​ «​យេនឌ័រ ​សុខភាព​បន្ត​ពូជ​ ​សុខភាព​ផ្លូវភេទ​ ​និង​សិទ្ធិ​» ​ដើម្បី​បង្កើន​ការ​យល់ដឹង​ដល់​ក្មេងស្រី​ ​យុវជន​ និង​អាណាព្យាបាល​នៅ​ខេត្ត​រតនគិរី ​ខណៈ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ ​ខេត្ត​នេះ​នៅតែ​មាន​អត្រា​ការ​រៀបការ​មុន​អាយុ​ ​១៨​ ​ឆ្នាំ​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​។​

​លោកស្រី​ ញាណ ​សុចិត្រា ​អគ្គ​នាយក​ នៃ​អគ្គ​នាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​ នៃ​ក្រសួង​កិច្ចការ​នារី ​បាន​ឱ្យដឹង​ថា​ ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ដែល​អនុវត្ត​នៅ​ខេត្ត​ចំនួន​ ​៩​ ក្នុង​ឆ្នាំ​២០២៤​ ​ដោយ​ក្រសួង​កិច្ចការ​នារី ​សហការ​ជាមួយ​អង្គការ​ភ្លែន​អន្តរជាតិ​ ​បាន​បង្ហាញ​ថា​ ​អត្រា​រៀបការ​មុន​អាយុ​ ​១៨​ឆ្នាំ​ ​នៅតែ​មាន​កម្រិត​ខ្ពស់​នៅ​កម្ពុជា​ ​ជាពិសេស​នៅ​ខេត្ត​រតនគិរី​។​

​តាម​ការ​សិក្សា​ ​ប្រមាណ​ ​១៤​ ​ភាគរយ​នៃ​ស្ត្រី​ ​បាន​រៀបការ​មុន​អាយុ​ ​១៨​ ​ឆ្នាំ​ ​ខណៈ​ប្រមាណ​ ​១៤​ ​ភាគរយ​ទៀត​ ​បាន​រៀបការ​ដោយ​ការ​ផ្សំផ្គុំ​ក្នុង​អាយុ​ចន្លោះ​ពី​ ​១៥​ ​ដល់​ ​១៨​ ​ឆ្នាំ​។​

​លោកស្រី​បាន​បន្ថែម​ថា​ ​កត្តា​ជំរុញឱ្យ​មាន​ការ​រៀបការ​នៅ​វ័យ​ក្មេង​ ​និង​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ ​មាន​ច្រើន​ ​រួមមាន​ភាព​ក្រីក្រ ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ ការ​បោះបង់​ការ​សិក្សា​ ​កង្វះ​ចំណេះដឹង​អំពី​សុខភាព​ផ្លូវភេទ​ ​និង​សុខភាព​បន្ត​ពូជ​ វិសមភាព​យេនឌ័រ ​ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យ​ជំទង់​ ​ព្រមទាំង​ឥទ្ធិពល​នៃ​អ៊ីនធឺណិត​ ​និង​បណ្តាញ​សង្គម​។

​តាម​ក្រសួង​កិច្ចការ​នារី ​វេទិកា​អប់រំ​នេះ​មាន​គោលបំណង​បង្កើន​ការ​យល់ដឹង​ដល់​យុវជន​ ​ឪពុក​ម្តាយ​ ​និង​សហគមន៍​ ​អំពី​ហានិភ័យ​ នៃ​ការ​រៀបការ​នៅ​វ័យ​ក្មេង​ ​ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​ប្រាស្រ័យទាក់ទង​វិជ្ជមាន​រវាង​សមាជិក​គ្រួសារ​ និង​ជំនាន់​ផ្សេង​ៗ​គ្នា​ ​ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាលភាព​ ​សិទ្ធិ​ ​និង​ឱកាស​អភិវឌ្ឍ​របស់​យុវជន ​ជាពិសេស​ស្ត្រី​ ​និង​ក្មេងស្រី​។​

​ក្រសួង​កិច្ចការ​នារី​រំពឹង​ថា​ ​ការ​ចូលរួម​ពី​គ្រួសារ​ សាលារៀន​ ​អាជ្ញាធរ​ និង​សហគមន៍​ ​នឹង​ជួយ​កាត់បន្ថយ​អត្រា​ការ​រៀបការ​នៅ​វ័យ​ក្មេង​ ​និង​បង្កើន​ឱកាស​ឱ្យ​ក្មេងស្រី​បន្ត​ការ​សិក្សា​ ​និង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ​។​

​ចំណែក​លោក​ យី ​គឹម​ថា​ន ​នាយក​ស្ដី​ទី​ប្រចាំ​ប្រទេស​ ​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ការ​រៀបអាពាហ៍ពិពាហ៍​នៅ​វ័យ​កុមារ​ ធ្វើឱ្យ​ក្មេងស្រី​បាត់បង់​ឱកាស​ទទួលបាន​ការ​អប់រំ ​ប្រឈម​នឹង​អំពើហិង្សា​ ​និង​រង​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ ​និង​សុខភាព​ផ្លូវចិត្ត​។​

​លោក​លើកទឹកចិត្ត​ឱ្យ​ក្មេងស្រី​ខិតខំ​ស្វែងរក​ចំណេះដឹង​ និង​បន្ត​ការ​សិក្សា​ឱ្យ​បាន​គ្រប់គ្រាន់ ​ដើម្បី​កសាង​អនាគត​របស់​ខ្លួន​ ​មុនពេល​ឈាន​ទៅរក​ការ​រៀបការ​នៅ​វ័យ​ក្មេង​។​

​សូម​ជម្រាប​ថា​ ​យុទ្ធនាការ​ «​កុមារី​ក្រោម​ ​១៨​ ​ឆ្នាំ​ មិន​មែន​ជា​កូនក្រមុំ​» ​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្តាញ​សង្គម​ បន្ទាប់ពី​សាធារណជន ​និង​អង្គការ​ពាក់ព័ន្ធ​ ​បាន​បន្ត​អំពាវនាវ​ឱ្យ​ពង្រឹង​វិធានការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​វ័យ​ក្មេង​ ​និង​ការ​រៀបការ​ដោយ​បង្ខំ​នៅ​កម្ពុជា​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក