ក្រសួងអប់រំ នឹងបន្តវិនិយោគជំរុញឱ្យមានសាលារៀនជំនាន់ថ្មីនៅក្នុងស្រុកកងមាស

សាលារៀនទាំង៣ នៅក្នុងស្រុកកងមាស នៃខេត្តកំពង់ចាម រួមមាន វិទ្យាល័យហ៊ុនសែន កងតាណឹង, វិទ្យាល័យហ៊ុនសែន ពាមជីកង និងអនុវិទ្យាល័យអន្លង់អក ដែលបានក្លាយជាវិទ្យាល័យគំរូ នឹងត្រូវ​បន្តវិនិយោគជំរុញឱ្យមានសាលារៀនជំនាន់ថ្មី។

ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ចំនួន១៨៨នាក់ កាលពីពេលកន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញនូវកំណែទម្រង់សាលារៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអបអរសាទរវិទ្យាល័យទាំង៣ ក្នុងស្រុកកងមាស ដែលបានក្លាយជាវិទ្យាល័យគំរូ ដោយថា ក្រសួងនឹងបន្តវិនិយោគជំរុញឱ្យមានសាលារៀនជំនាន់ថ្មីនៅក្នុងស្រុកកងមាសនេះបន្ថែមទៀត ខណៈអត្រាសិស្សប្រឡងជាប់ក្នុងស្រុកកងមាសមានដល់ទៅ ៩៩ភាគរយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ក្នុងការចូលរួមចំណែកអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យរីកចម្រើនឡើងជាលំដាប់ ហើយ​ស្នើ​ឱ្យ​បន្តសហការគ្នាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តកែលម្អបរិស្ថានសិក្សាសំដៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ធនធានមនុស្សរឹងមាំ និងមានគុណភាព នឹងជំរុញឱ្យកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែលឿនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា​ កម្មវិធីសាលាជំនាន់ថ្មី ត្រូវបានរៀបចំឡើងក្នុងទិសដៅលើកកម្ពស់គុណភាពអប់រំស្របតាមបរិបទសតវត្សរ៍ទី២១។ ការប្រែក្លាយសាលារៀនជាសាលារៀនជំនាន់ថ្មី គឺទាមទារឱ្យមានការស្ម័គ្រចិត្តពីគណៈគ្រប់គ្រង និងបុគ្គលិកសាលា និងឆន្ទៈក្នុងការប្រែក្លាយជាសាលាជំនាន់ថ្មី។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា កន្លងមកវិទ្យាល័យមួយចំនួននៅក្នុងស្រុកកងមាស បានបង្ហាញពីលទ្ធផលសិក្សាល្អរបស់សិស្ស និងមានអត្រាប្រឡងជាប់បាក់ឌុបលើស ៩០ភាគរយ ដែលនេះបង្ហាញពីសក្តានុពលរបស់សាលានៅស្រុកកងមាស។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា ក្នុងផែនការជាក់ស្តែង ក្រសួងនឹងប្រែក្លាយសាលារៀនចំនួន៨ ទៀតនៅឆ្នាំសិក្សា២០២៦-២០២៧ បន្ថែមលើសាលាចំនួន ១៤ ដែលកំពុងអនុវត្តស្រាប់ទៅជាសាលារៀនជំនាន់ថ្មី។

គួរជំរាបជូនថា តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ បានផ្ដល់ឱកាស កាន់តែច្រើនសម្បូរបែបដល់យុវជនកម្ពុជាជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រចាប់យកចំណេះវិជ្ជា ដើម្បីសម្រេចបាននូវគោលដៅនៃការអប់រំ គឺការទទួលបាននូវ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផ្តោតអាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ជាគន្លឹះយ៉ាងសំខាន់ក្នុងការជំរុញកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...