ឱកាស​សម្រាប់សិស្សានុសិស្សបង្ហាញស្នាដៃសំណេរ, ក្រសួងប្រៃសណីយ៍ បើក​ការ​ប្រកួតសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២៦

ដើម្បីផ្តល់​ឱកាស​ដល់សិស្សានុសិស្ស​ឱ្យបង្ហាញស្នាដៃសំណេររបស់ខ្លួន និង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​គំនិតច្នៃប្រឌិត ទេពកោសល្យ នៃការសរសេរ ព្រមទាំង​ជំរុញការយល់ដឹង ការផ្សព្វផ្សាយ និង​ការប្រើ់ប្រាស់​សេវាប្រៃសណីយ៍​នៅ​កម្ពុជា ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹងរៀបចំ​កម្មវិធីប្រកួត​ប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រោម​ប្រធានបទ “ចូរសរសេរសំបុត្រ​ទៅ​កាន់មិត្តភក្តិ​ម្នាក់ ពីមូលហេតុ​ដែល​ទំនាក់ទំនង​រវាងមនុស្ស​មានសារៈសំខាន់​ចាំបាច់​នៅ​ក្នុង​ពិភពឌីជីថល”។

អ្នកឈ្នះជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដូចជា ជ័យលាភីលេខ១ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និង ប្រាក់រង្វាន់ចំនួន ៤ លានរៀល។ ជ័យលាភីលេខ២ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ២ លានរៀល និង ជ័យលាភីលេខ៣ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ១ លានរៀល។

សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធី ប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៥ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

លក្ខខណ្ឌនៃការចូលរួម ៖ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦), បំពេញព័ត៌មានក្នុង “ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ” ដោយភ្ជាប់មក​ជាមួយឯកសារ​ថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស, សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ), ផ្ញើពាក្យចុះឈ្មោះ និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍​កម្ពុជាដោយ​ឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ មកកាន់អាសយដ្ឋាន៖ អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០។

នីតិវិធីនៃការវាយតម្លៃ ៖ សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លង ពុំត្រូវបានវាយតម្លៃ, ការជ្រើសរើសនឹងត្រូវធ្វើជា២ដំណាក់កាល ដោយដំណាក់កាលទី១ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើខ្លឹមសារដែលឆ្លើយត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត, ដំណាក់កាលទី២ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។

សំបុត្រចាប់ទទួលពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧២ ០១៩ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...