និស្សិតអាមេរិកកាន់តែច្រើន ចង់បន្តការសិក្សានៅបរទេស

ទោះបីជាពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងមានភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចជាសកលក៏ដោយ ការចាប់អារម្មណ៍បន្តការសិក្សានៅបរទេសក្នុងចំណោមនិស្សិតអាមេរិកឆ្នាំនេះ នៅតែមានអត្រាខ្ពស់ និងមានតួលេខលើសឆ្នាំ២០២៤ ទៅទៀត។

ការស្ទង់មតិអំពីការសិក្សានៅបរទេសឆ្នាំ២០២៥ ធ្វើឡើងដោយស្ថាប័ន Terra Dotta ដែលជាអ្នកផ្ដល់ដំណោះស្រាយ edtech បានបង្ហាញថា ៧៦ភាគរយ នៃនិស្សិតមហាវិទ្យាល័យអាមេរិក បាននិយាយថា ពួកគេមានគម្រោងទៅសិក្សានៅបរទេស ហើយតួលេខសម្រាប់ឆ្នាំនេះ កើនឡើងបន្តិច បើធៀបនឹងឆ្នាំមុនមានអត្រា៧៣ភាគរយ។

និស្សិតជាង ៩០ភាគរយ បាននិយាយថា ការសិក្សានៅបរទេសមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍខ្លួនរបស់ពួកគេ, នេះបើយោងតាមការស្ទង់មតិ ដែលបានធ្វើលើនិស្សិតចំនួន ២៧៥នាក់។

ចក្រភពអង់គ្លេស គឺជាគោលដៅដ៏ពេញនិយមបំផុត ដោយមាននិស្សិត ៤១ភាគរយ ចាប់អារម្មណ៍បន្តការសិក្សាក្នុងប្រទេសនេះ បន្ទាប់មកគឺប្រទេសអូស្ត្រាលី អេស្ប៉ាញ អ៊ីតាលី និងអៀរឡង់។ ខណៈសំណួរនេះ បានចោទសួរទៅកាន់សិស្សចំនួន ១៧០នាក់។

អូស្ត្រាលី ដែលមានចំនួនសិស្សត្រឹម ៥ភាគរយ ជ្រើសរើសទៅរៀនកាលពីឆ្នាំមុន សម្រាប់ឆ្នាំនេះមានអត្រារហូតដល់ ៣៥ភាគរយ ដែលការកើនឡើងនេះ អាចបណ្ដាលមកពីការបើកដំណើរការប្រទេសពេញលេញឡើងវិញ បន្ទាប់ពីមានការរឹតបន្តឹង ដោយសារជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំ, នេះបើតាមប្រធាននាយកដ្ឋាន ការសិក្សានៅបរទេសរបស់ Terra Dotta លោក David Nelson បានប្រាប់ The PIE News ។

លោក Nelson មានប្រសាសន៍បន្ថែមថា ទាំងចក្រភពអង់គ្លេស និងអូស្ត្រាលី សុទ្ធសឹងជាប្រទេស ដែលជាជម្រើសរបស់និស្សិតអាមេរិក ដោយពួកគេកំណត់ប្រទេសទាំង២នេះ ថាជាជម្រើសដែលមានស្ថេរភាព ក្នុងកាលៈទេសៈមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ។

មួយភាគបី នៃសិស្សបាននិយាយថា បញ្ហាភូមិសាស្ត្រនយោបាយ នឹងរារាំងពួកគេទាំងស្រុងពីការសិក្សានៅបរទេស ហើយនិស្សិតច្រើនជាង ៧៥ភាគរយបានរាយការណ៍ថា ជម្លោះសកល ដូចជា នៅអ៊ុយក្រែន និងហ្គាហ្សា នឹងមានឥទ្ធិពលលើការសម្រេចចិត្តធ្វើដំណើរនៅបរទេសរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ ក៏ជាឧបសគ្គធំបំផុតមួយផងដែរ ដោយ និស្សិត៨០ភាគរយ លើកឡើងថា ការចំណាយ គឺជាកង្វល់ចម្បងរបស់ពួកគេ ហើយជិតពាក់កណ្ដាល នៃអ្នកដែលមិនមានគម្រោងសិក្សានៅបរទេស បានលើកឡើងថា ការចំណាយសមរម្យក្នុងប្រទេស ជាមូលហេតុចម្បង ដែលពួកគេសម្រេចចិត្តរៀនក្នុងស្រុក។

ទន្ទឹមនឹងនេះ និស្សិតចំនួន៣៦ភាគរយ បាននិយាយថា ពួកគេចង់ជ្រើសរើសវគ្គសិក្សាត្រឹមមួយឆមាសនៅបរទេស ឬកម្មសិក្សា ឬការធ្វើដំណើរដែលដឹកនាំដោយមហាវិទ្យាល័យ ក្នុងរយៈពេលខ្លី ជំនួសឱ្យ​ការបន្តការសិក្សារយៈពេលវែង។

លោក Nelson បានគូសបញ្ជាក់ថា បច្ចុប្បន្ន ការចាប់អារម្មណ៍របស់និស្សិត លើកម្មវិធីសិក្សារៀនរយៈពេលវែងនៅបរទេសមានការធ្លាក់ចុះ ហើយនិស្សិតងាកមកចាប់អារម្មណ៍វគ្គសិក្សា ដែលមានលក្ខណៈបត់បែន កាន់តែច្រើន។

លោកសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរនេះ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នា ដែលមានលក្ខណៈច្បាស់លាស់របស់និស្សិត ដើម្បីទទួលបានបទពិសោធន៍វិជ្ជាជីវៈដោយផ្ទាល់ អំឡុងពេលបន្តការសិក្សានៅបរទេស ខណៈដែលពួកគេចាត់ទុកឱកាសនេះ ជាយានជំនិះ ដើម្បីកសាងវិជ្ជាជីវៈ និងពង្រឹងប្រវត្តិរូបរបស់ពួកគេ។

ការស្ទង់មតិនេះធ្វើឡើងនៅពេលដែលសាកលវិទ្យាល័យនៅអាមេរិកជាច្រើន កំពុងប្រឈមនឹងការចុះឈ្មោះចូលរៀនក្នុងស្រុក សម្រាប់ថ្នាក់បរិញ្ញាបត្រ បានធ្លាក់ចុះជាង ២លាននាក់នៅចន្លោះឆ្នាំ២០១០ ដល់២០២២។

ជាមួយនឹងការរឹតបន្តឹងទិដ្ឋាការ និងគោលនយោបាយអរិភាពចំពោះនិស្សិតអន្តរជាតិរបស់លោក ត្រាំ ចំនួននិស្សិតបរទេសនៅស្ថាប័នអប់រំរបស់អាមេរិក ក៏ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះផងដែរ ដែលធ្វើឱ្យគ្រឹះស្ថានអប់រំជាច្រើន ងាយរងគ្រោះដោយសារការធ្លាក់ចុះនៃចំនួននិស្សិតចុះឈ្មោះចូលរៀននេះ។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីខែមិថុនា ដោយ Studyportals ដែលជាវេទិកាសកល តាមដានពីតម្រូវការសម្រាប់ការអប់រំកម្រិតឧត្តមសិក្សាទូទាំងពិភពលោកបានបង្ហាញថា អត្រានៃការចាប់អារម្មណ៍បន្តការសិក្សាក្នុងសហរដ្ឋអាមេរិក មានការធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីការរីករាលដាលជំងឺ កូវីដ-១៩ ខណៈពេលដែលចក្រភពអង់គ្លេសបានក្លាយជាជម្រើសឈានមុខ សម្រាប់និស្សិតអន្តរជាតិបន្តការសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...