ក្រសួងអប់រំពង្រីកការប្រើ់ប្រាស់សាលាឌីជីថល ឱ្យ​កាន់តែទូលំទូលាយ ដើម្បី​លើក​កម្ពស់​ការ​រៀន និង​បង្រៀន

នៅពាក់កណ្តាលខែកុម្ភៈ នេះ ពោលគឺនៅក្នុង​ឱកាស​សន្និសីទ និង​ពិព័រណ៌​បច្ចេកវិទ្យាអប់រំ​កម្ពុជា​លើកទី១ ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងប្រកាស​ជាផ្លូវការ ក្នុង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សាលាឌីជីថល ដែល​វាក៏នឹងជំរុញ​ឱ្យ​សាលា​រៀនទាំងអស់​នៅទូទាំង​ប្រទេស​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើក​កម្ពស់​ការ​រៀន និង​បង្រៀន។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលាឌីជីថល គឺជាថ្នាលសិក្សាមួយដែលក្រសួងអប់រំ បានរៀបចំឡើងដើម្បីចែករំលែកនូវព័ត៌មាន ឯកសារបង្រៀនជាសៀវភៅ ឯកសារជាសំឡេង និងវីដេអូ ដែលសិស្សានុសិស្សអាចទាញយកមកមើលបាន។ ហើយកម្មវិធីនេះ លោកគ្រូ អ្នកគ្រូ ក៏ អាចទាញយកបានដើម្បីចែករំលែកទៅដល់សិស្សានុសិស្សផងដែរ។

សាលារៀនស្ថិតនៅក្នុងថ្នាលឌីជីថល

ដើម្បី​ឱ្យ​ការ​ប្រើប្រាស់សាលាឌីជីថល​កាន់តែទូលំទូលាយថែមទៀត បើតាមការ​បញ្ជាក់អ្នកនាំពាក្យក្រសួងអប់រំ ក្រៅពីការផ្សព្វផ្សាយទូលំទូលាយដែលសិស្សានុសិស្សអាចទាញយកនៅទីកន្លែងដែលមានអ៊ីនធើណិតបាន​ ក្រសួងក៏បានបញ្ជូលជា ឯកសារជាទម្រង់ឌីជីថល (Soft Copy) និងបានជំរុញឱ្យមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាការិយាល័យអប់រំស្រុក និងគណៈគ្រប់គ្រង រៀបចំឱ្យមានឯកសារទាំងនេះនៅក្នុងបន្ទប់កុំព្យូទ័រនៅក្នុងសាលារៀន ឬបណ្ណាល័យ ធ្វើយ៉ាងណាដើម្បីឱ្យសិស្សានុសិស្សអាចចូលទៅសិក្សា និងអានឯកសារទាំងអស់នោះបាន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់សាលាឌីជីថល ដើម្បីដើរឱ្យទាន់ការវិវត្តិន៍របស់សង្គមជាតិ។​ តែយ៉ាងណាសម្រាប់បណ្ឌិត យង់ ពៅ ប្រសិនបើមានសាលាឌីជីថលហើយ ក៏ត្រូវតែគិតគូក្នុងការ​បំពាក់ឧបករណ៍ឌីជីថលឱ្យបានគ្រប់គ្រាន់នៅតាមសាលារៀនទាំងអស់ ដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀន ជាពិសេសជំរុញឱ្យមានមនុស្សឌីជីថល ដោយ​មានន័យថា ទាំងគ្រូបង្រៀន និងសិស្ស ចេះប្រើប្រាស់ឌីជីថល។

សកម្មភាពបង្រៀន និងរៀននៅលើថ្នាលសាលាឌីជីថល

សូមបញ្ជាក់ថា សាលាឌីជីថល (sala.moeys.gov.kh) គឺជាសាលានិម្មិតនៅលើប្រព័ន្ធឌីជីថលសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន អ្នកជំនាញ សាធារណជន ទូទៅ ធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត។ ថ្នាលឌីជីថលមួយនេះ ផ្ដល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើតសាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សាដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។

មកដល់បច្ចុប្បន្ន សាលាឌីជីថល មានអ្នកចូលទៅប្រើប្រាស់ប្រមាណជិត១០ម៉ឺននាក់ ដោយមានសៀវភៅជិត៥ពាន់ក្បាល និង២៣៨មេរៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *