ក្រសួងសុខាភិបាល ៖ ការប្រែប្រួលអាកាសធាតុ ធ្វើ​ឱ្យ​កកើតមូសក្នុងអំឡុងរដូវប្រាំង ក្រសួងស្នើ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន និងបង្ការ​ការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥

ក្នុងរយៈពេល​ថ្មីៗចុងក្រោយនេះ គេសង្កេតឃើញថា មានការកើនឡើងនូវហ្វូងមូសជាច្រើន​នៅ​តាមលំនៅដ្ឋាន​បងប្អូនប្រជាពលរដ្ឋ មិនថាទីក្រុង ឬទីជនបទនោះទេ, ករណីនេះ ក្រសួងសុខាភិបាលបាន​ឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាព​ក្នុងការ​បង្កាត់ពូជ ការ​កកើតមូស និង​បម្លាស់ទីនៃមូស រួម​ជាមួយ​នឹង​និន្នាការ នៃការកើនឡើង​ចំនួន​មូស​ដែលភាគច្រើន​បំផុត​ជា​ប្រភេទ​មូសអង្កាម ក្នុង​អំឡុង​ពេលរដូវ​ប្រាំង គិត​ចាប់ពីខែវិច្ឆិកា រហូត​ដល់ខែមេសា។

បើតាម​ក្រសួងសុខាភិបាល ក្នុង​រដូវ​ប្រាំង រំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ ឬ​ស្ទះដក់ទឹកក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុ​ដក់ទឹកយូរមានក្លិនស្អុយ ដែល​ក្លាយ​ជាជម្រក​សម្រាប់មូសអង្កាមរស់នៅ និងបង្ក​បង្កើតកូន​ចៅ​នៅ​កន្លែង​មានទឹកដក់ក្លិនស្អុយ។ ទោះជា​យ៉ាងណាក៏ដោយ​ក្នុង​រដូវប្រាំងនេះ ក៏​មានវត្តមានមូសខ្លាខ្លះៗ​នៅ​តាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែល​បង្កើត​ជាប្រភពដក់ទឹក និង​ជម្រកសត្វមូស។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល​ក៏​បានក្រើន​រំលឹក​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមបន្ត​ប្រុងប្រយ័ត្ន​ ក្នុង​ការ​ការពារសុខភាពផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុនឈាម។ ដើម្បីចូលរួម​ទប់ស្កាត់​ការ​ផ្ទុះឡើង​នូវ​ជំងឺ​គ្រុនឈាមទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ក្រសួងសុខាភិបាល​​ក៏​បានស្នើដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​វិធានការ ចំនួន ៥ ក្នុងការទប់ស្កាត់​ការ​កកើតសត្វមូស ដូចជា៖

វិធានការទី១ ៖ ម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្ម​នានា​ត្រូវ​ធានាឱ្យបានថា ប្រព័ទ្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាច​បង្ក​ឱ្យមានទឹកដក់ ដែលអំណោយផល​ក្នុងការ​កកើតមូស។ ប្រសិន​បើ​ប្រព័ទ្ធលូសាធារណៈ មានការ​កកស្ទះ ត្រូវ​មានវិធានការ​ជាបន្ទាន់ ឬរាយការណ៍​ទៅអាជ្ញាធរ​មូលដ្ឋានរបស់ខ្លួន។

វិធានការទី២ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្មចូលរួម​កម្ចាត់ដង្កូវទឹក​នៅ​តាមទីកន្លែង​ដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ជាដើម ដោយការផ្លាស់ប្តូរ​ទឹក និង​លាង​សម្អាត​ជា​ប្រចាំ​ឱ្យបានយ៉ាងតិចមួយ​ដង​ក្នុងមួយអាទិត្យ ឬត្រូវគ្រប​គម្រប​ឱ្យបានជិតល្អ និង​ត្រូវ​សហការ​ជាមួយ​បណ្តាញ​សុខាភិបាល​នៅតាមមូលដ្ឋាន ដើម្បី​ដាក់ថ្នាំ​បាណកឃាដ​សម្លាប់​ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែង​ដែលស្តុកទឹក ឬចិញ្ចឹម​កូនត្រីប្រាំពីរពណ៌ នៅ​កន្លែង​អាចចិញ្ចឹមបាន។

វិធានការទី៣ ៖ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការនី​ទាំងអស់ ដែលកំពុងបំពេញ​ការងារ​នៅ​តាមការដ្ឋានសំណង់ទាំងអស់ ត្រូវ​ធ្វើអនាម័យ​បរិស្ថាន​ឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេស​ត្រូវ​លុបបំបាត់​វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុក​ដាក់សម្ភារៈសំណង់​ដែលអាច​ដក់ទឹក​នៅ ក្នុង​ទីកន្លែង​ដែលមានដំបូលត្រឹមត្រូវ ដើម្បី​កុំ​ឱ្យ​ដក់ទឹក។

វិធានការទី៤ ៖ ត្រូវ​ប្រាកន់ខ្ជាប់​នូវ​ទម្លាប់រស់​នៅស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ទុក​ដាក់​សំរាម​ឱ្យ​បានត្រឹម​ត្រូវ លុប​បំបាត់​ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយ​ជម្រកសត្វ​មូស​មកតោង​ជ្រក​ជុំជិតខ្លួន ដែលអាច​ងាយ​នឹង​ខាំ។

វិធានការទី៥ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវ​ប្រញ៉ាប់​នាំអ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល​របស់រដ្ឋ (សេវាសាធារណៈ) ដូចជា​មណ្ឌលសុខភាព និងមន្ទីរពេទ្យ​ដែល​នៅជិតបំផុត​ជាបន្ទាន់ (មិនឱ្យ​យឺត​ជាង៤៨ម៉ោង​បន្ទាប់ពីក្តៅខ្លួន)។ សូមកុំសាកល្បងព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ភ្លាមៗនេះដោយខ្លួនឯង ឬពន្យាពេល​តាមដានព្យាបាល​ជំងឺនៅ​សេវាឯកជន​ដែលគ្មានសមត្ថភាព​ផ្នែកជំងឺគ្រុនឈាម​ឱ្យ​សោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *