ក្រសួងអប់រំគ្រោងធ្វើការផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ដើម្បីបង្ហាញតម្លាភាពនៃការប្រឡងបាក់ឌុប

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងធ្វើការផ្សព្វផ្សាយវិញ្ញាសា និងអត្រាកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ ជាសាធារណៈ ក្រោយពេលប្រកាសលទ្ធផលជាផ្លូវការ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ការសម្រេចរបស់ក្រសួងក្នុងការផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈនេះ គឺដើម្បីបង្ហាគពីតម្លាភាព នៃការប្រឡង និងចូលរួមទប់ស្កាត់ការបង្ហោះឯកសារនានាក្នុងពេលដំណើរការប្រឡង និងកំណែ ចៀសវាងការយល់ច្រឡំនានា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា

កាលពីយប់ថ្ងៃសុក្រ ពោលគឺក្រោយបញ្ចប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបណ្តាញសង្គមមួយចំនួនបានធ្វើការចែករំលែកនូវប្រធានវិញ្ញាសាគណិតវិទ្យា ដែលពួកគេអះអាងថា ជាវិញ្ញាសាដែលបានបែកធ្លាយពីវិញ្ញាសាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ នៃការប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា មកដល់ពេលនេះ ពុំទាន់មានការបញ្ជាក់ណាមួយថាជាការបែកវិញ្ញាសានោះទេ ហើយថា ឯកសារដែលបានឃើញ គឺកើតមានក្រោយដំណើរការប្រឡងរួច។

ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលតាមឃ្លាំមើលដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នៅមិនទាន់បញ្ជាក់ជាផ្លូវការពីករណីនេះនៅឡើយ ដោយ ACU កំពុងស្វែងរកការសហការណ៍ជាមួយអ្នកប្រើប្រាស់បណ្តាញសង្គមបន្តទៀត ដើម្បីប្រមូលភ័ស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយ។

សហការី ACU កំពុងបន្តការងារសង្កេតការណ៍នៅក្នុងមណ្ឌលកំណែ

តាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅរំលអធ្រាត្រឈានចូលថ្ងៃទី១ កញ្ញា នេះ លោកបណ្ឌិត យ៊ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញពីលទ្ធផលនៃការធ្វើកោសលវិច័យ ដោយថា ឯកសារដែលបានបង្ហោះដោយគណនីបណ្តាញសង្គម គឺដូចទៅនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្រ្ត ប្រឡងថ្ងៃទី២៩ សីហា វេលាម៉ោង២រសៀល ពី៨០ ទៅ១០០ភាគរយ តែយ៉ាងណា ACU កំពុងពិចារណា និងធ្វើការស្រាវជ្រាវបន្តដោយតម្លាភាព។

ជាវិធានការឆ្លើយតបនឹងស្ថានភាពថ្មីៗក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ នៅក្នុងកិច្ចប្រជុំណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ចេញនូវវិធានការថ្មីចំនួន៩ចំណុច ក្នុងនោះ ក្រសួងក៏នឹងចេញប្រកាសគ្រប់គ្រងសាលាបង្រៀនគួរឯកជន ត្រៀមសម្រាប់ការប្រឡងទាំងអស់ ដើម្បីបង្កើនការទទួលខុសត្រូវ ព្រោះតែកន្លងមកក្រសួងសង្កេតឃើញថា សាលាបង្រៀនគួរឯកជនមួយចំនួនចូលចិត្តបង្ហោះព័ត៌មានគ្មានប្រភពច្បាស់លាស់ ដើម្បីបង្កើនប្រជាប្រិយភាព។

បើយោងតាមបទបញ្ញត្តិនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែ ទោះបីផ្លូវការក្ដី ឬក្រៅផ្លូវការក្ដីត្រូវបានហាមឃាត់។ អ្នកប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *