អង្គការមូលនិធិ អេ ជេ អេហ្វេ គាំទ្រវិស័យអប់រំនៅកម្ពុជា ដោយសាងសង់អគារសិក្សាតាមសាលាដាច់ស្រយាលក្នុងខេត្តចំនួន៥ នៅភាគខាងជើង និងឦសានប្រទេស

អគារសិក្សានៅតាមសាលារៀនក្នុងតំបន់ដាច់ស្រយាលចំនួន១៥ទីតាំង ក្នុងខេត្តចំនួន៥ ដែលជាជំនួយឧបត្ថម្ភរបស់អង្គការមូលនិធិអេស៊ីលីដា ចារឌីន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងថ្ងៃតែមួយក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ កម្មវិធីសម្ពោធដាក់ឱ្យដំណើរការនូវសាលារៀនចំនួន១៥នេះ ធ្វើឡើងនៅក្នុងសាលាបឋមសិក្សាត្រពាំងព្រីង ក្នុងភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការមូលនិធិអេស៊ីលីដាចារឌីនសម្រាប់ការអប់រំ បានមានប្រសាសន៍ថា អង្គការនេះ បង្កើតឡើងដោយធនាគារអេស៊ីលីដា ក្រុមហ៊ុនចារឌីន និងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ហើយបានចាប់ផ្ដើមធ្វើសកម្មភាពសាងសង់អគារសិក្សានៅតាមសាលារៀនដាច់ស្រយាលចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៨។ គិតត្រឹមចុងឆ្នាំ២០២៥ អង្គការបានសាងសង់អគារសិក្សាក្នុងសាលាចំនួន១៥អគារ ដែលក្នុងនោះ មាននៅខេត្តឧត្តរមានជ័យចំនួន ៥អគារ ខេត្តព្រះវិហារចំនួន ៤អគារ ខេត្តស្ទឹងត្រែងចំនួន ២អគារ ខេត្តរតនគិរី ចំនួន១អគារ និងខេត្តមណ្ឌលគិរីចំនួន ៣អគារ ។ អគារសិក្សាទាំង១៥អគារនេះ បានចំណាយថវិកាប្រមាណជិត១លានដុល្លារអាមេរិក ដែលជាមូលនិធិរបស់អង្គការអេសីលីដា​ចារឌីន។

លោកបណ្ឌិតបន្តថា មូលហេតុដែលអង្គការជ្រើសរើសយកទីតាំងនៅក្នុងសាលាបឋមសិក្សាដាច់ស្រយាលនេះ គឺដោយសារតែចង់ឱ្យកុមារនៅក្នុងតំបន់មានបន្ទប់សិក្សាល្អ មានផាសុក និងជំរុញឱ្យកុមារនៅតំបន់ដាច់ស្រយាលចូលរៀនកម្រិតមូលដ្ឋានបានគ្រប់គ្នា។

“គោលដៅធំរបស់អង្គការគឺចង់ឱ្យកុមារក្នុងតំបន់ដាច់ស្រយាល មានចំណេះដឹង អាចអាន អាចគិតលេខបាន”

លោកបន្ថែមថា ចក្ខុវិស័យរបស់អង្គការមូលនិធិអេស៊ីលីដាចារឌីន សម្រាប់អប់រំ ( អេ ជេ អេហ្វ ) នឹងបន្តសាងសង់អគារសិក្សាយ៉ាងតិចចំនួន២ទៅ៣អគារក្នុងមួយឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៦នេះ បាននិងកំពុងសាងសង់អគារបឋមសិក្សាចំនួន ២អគារបន្ថែមទៀត ដោយ១អគារនៅខេត្តព្រះវិហារ និង១អគារទៀតនៅខេត្តរតនគិរី ដែលគ្រោងនឹងចំណាយថវិកាអស់ ១៣ម៉ឺន៧ពាន់ដុល្លារអាមេរិក បញ្ចប់ការសាងសង់នៅខែកក្កដា ឆ្នាំ ២០២៦ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ប្រទេសជាតិមួយដែលអាចរីកចម្រើនទៅបានគឺអាស្រ័យទៅលើពលរដ្ឋដែលមានចំណេះដឹង ដូច្នេះហើយការចូលរៀនមេត្តេយ្យសាលា បឋមសិក្សា មធ្យមសិក្សា និងឈានទៅដល់ឧត្តមសិក្សាគឺជាការចាំបាច់ ហើយការចូលរួមពីវិស័យឯកជន ក្នុងការងារសង្គមពិតជាមានសារសំខាន់ណាស់។ ការចូលរួមសាងសង់សាលាពីសំណាក់មូលនិធិអេស៊ីលីដា ចារឌីននេះ គឺជាការចូលរួមលើកកម្ពស់ដល់វិស័យអប់រំ នៅតំបន់ឆ្ងាយៗពីទីប្រជុំជន តំបន់ដាច់ស្រយាលដែលមានភាពខ្វះខាត ។

ឯកឧត្តមបន្តថា ធនាគារអេស៊ីលីដា និងក្រុមហ៊ុនហ្វតតេ មិនត្រឹមតែជាក្រុមហ៊ុនក្នុងស្រុកធ្វើអាជីវកម្មលើវិស័យហិរញ្ញវត្ថុ ចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែក្រុមហ៊ុនទាំងពីរក៏បានចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំ ជាក់ស្ដែងតាមរយៈការសាងសង់អគារសិក្សានៅតាមសាលារៀនបឋមសិក្សាក្នុងតំបន់ដាច់ស្រយាលជាច្រើនចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមក៏បានណែនាំនិងអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សដែលនៅតំបន់ដែលទទួលបានសាលារៀនពីអង្គការសូមចូលរួមថែរក្សាអគារសិក្សានេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...