មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ ការងារអប់រំកុមារតូចពិតជាសំខាន់ ដែលជះឥទ្ធិពលដល់ការសិក្សានៅថ្នាក់កម្រិតខ្ពស់

ក្នុងពិធីបើកសិក្ខាសាលាស្តីពីយុទ្ធសាស្រ្តសហគមន៍សាលារៀនគាំទ្រការអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ នៅខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ម​ន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការងារអប់រំកុមារតូចពិតជាមានសារៈសំខាន់ដែលជះឥទ្ធិពលដល់ការសិក្សានៅថ្នាក់កម្រិតខ្ពស់។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បញ្ជាក់បន្ថែមថា កំណើនលទ្ធផលតេស្ដ SEA-PLM តេស្ដ PISA បញ្ជាក់ឱ្យឃើញពីការអប់រំកុមារតាំងពីកម្រិតដំបូង ហើយនេះជាហេតុផលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការ ជួយក្នុងការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះដល់កុមារតូចមុនឈានចូលរៀនបឋមសិក្សា។ លោកជំទាវបណ្ឌិតបន្តថា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា អនុវិស័យអប់រំកុមារតូចត្រូវបានទទួលស្គាល់ថាជាអនុវិស័យដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំនៅគ្រប់ភូមិសិក្សា។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទី ក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបណ្ឌិត លើកឡើងទៀតថា ការយល់ដឹងពីសារៈសំខាន់នៃការអប់រំកុមារតូច ការប្ដេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រីក និងលើកកម្ពស់សេវាអប់រំកុមារតូចពីតួអង្គពាក់ព័ន្ធដូចជា លោកគ្រូ អ្នកគ្រូ អាជ្ញាធរ សហគមន៍ មាតាបិតា បានធ្វើឱ្យតួលេខនៃការចូលរៀននៅមត្តេយ្យសិក្សាត្រូវបានកើនឡើងគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ លោកជំទាវ គឹម សេដ្ឋានី ក៏​បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានអប់រំកុមារតូច និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹង និងពង្រីកសេវាអប់រំកុមារតូច ទាំងមត្តេយ្យរដ្ឋ មត្តេយ្យ​សហគមន៍ មត្តេយ្យគ្រប់រូបភាព និងមត្តេយ្យឯកជន ដែលបានធ្វើឱ្យកំណើនការចូលរៀនរបស់កុមារតូចមានសន្ទុះខ្លាំងក្លា។

ពិធីបើកសិក្ខាសាលាស្តីពីយុទ្ធសាស្រ្តសហគមន៍សាលារៀនគាំទ្រការអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ នៅខេត្តកំពង់ចាម

បើតាម​របាយការណ៍ស្តីពី​លទ្ធផល​សម្រេច​បានរបស់ក្រសួងអប់រំក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥ បានបង្ហាញថា កុមារ​អាយុ​៥ឆ្នាំ មានចំនួន​ ២៣០ ១៨៤នាក់ (ស្រី ១១៣ ១៩១នាក់) ទទួលបាន​សេវាអប់រំគ្រប់រូបភាព ដែលស្មើ​ ៧១,៤ភាគរយ (ស្រី​៧១,៩ភាគរយ)។ ជាមួយគ្នានេះ ក្នុង​ឆ្នាំសិក្សា២០២៤-២០២៥ រាជធានី-ខេត្ត​ចំនួន១១ បាន​ផ្តល់​សេវាអប់រំកុមារតូចអាយុ​៥​ឆ្នាំ គ្រប់រូបភាព​ខ្ពស់​ជាង​ថ្នាក់ជាតិជាក់ស្តែង ពី​ ៧៣,៤ភាគរយ ទៅ៩៨,​៥ភាគរយ។

​គួរជំរាបជូនថា សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានអប់រំកុមារតូចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោមកិច្ចសហការគម្រោងកែលម្អការអប់រំចំណេះទូទៅមូលនិធិបន្ថែម(GEIP-AF) ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្នុងការគាំទ្រសាលាមត្តេយ្យសិក្សាក្នុងការអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ ព្រមទាំងបង្កើនសមត្ថភាពគណៈគ្រប់គ្រង និងគ្រូមត្តេយ្យសិក្សានៅតាមសាលាមត្តេយ្យសិក្សាគោលដៅក្នុងការអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូប្រកបដោយប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *