រៀបចំ​កន្លែង​រស់​នៅ​ឱ្យ​មាន​របៀប ជួយ​ដល់សុខភាព​ផ្លូវ​ចិត្ត​ឱ្យ​កាន់តែប្រសើរ

បរទេស – យោងទៅតាមប្រភព CNET បានបង្ហាញថា ការរៀបចំកន្លែងរស់នៅឱ្យ​បានស្អាត ជះផលវិជ្ជមានដល់សុខភាពផ្លូវចិត្ត ដោយ​មាន​ន័យថា នៅ​ពេល​ដែល​បរិស្ថាននៅជុំវិញ​ស្អាត នឹងជួយដល់សុខភាពផ្លូវចិត្តរបស់អ្នកឱ្យ​កាន់តែសប្បាយចិត្ត។

ខាងក្រោមនេះ គឺជាផលវិជ្ជមានសុខភាពផ្លូវចិត្ត ៥ ចំណុចដែលអ្នកនឹងទទួលបានពីការធ្វើ​ឱ្យ​បរិស្ថាន​នៅជុំវិញ​ខ្លួន​ស្អាត ៖

១. បង្កើនសុភមង្គលផ្លូវចិត្ត៖ នៅពេលខ្លះការរស់នៅរញ៉េរញ៉ៃ អាចនាំឱ្យ​ចិត្តអ្នកមានភាពច្របូកច្របល់ ដូចនេះហើយ ការរៀបចំកន្លែងរស់នៅស្អាតអាចនាំឱ្យ​ចិត្តស្ងប់ និងរីករាយជាង។ យោងតាមការសិក្សាមួយ បានបង្ហាញថា អ្នកលាងចានដែលផ្តោតលើការលាងសម្អាត និងក្លិនសាប៊ូ បានធ្វើឱ្យផ្លូវចិត្តមានអារម្មណ៍ល្អ ដោយមានន័យថា សកម្មភាពនៃការលាងសម្អាតពិតជាបានជំរុញចិត្តរបស់ពួកគេ។ ខណៈពេលដែលអ្នកកំពុងធ្វើការសម្អាត អ្នកគួរផ្តោតលើក្លិនសាប៊ូ និង ការលាងសម្អាតឱ្យបានស្អាត។

២. បង្កើនផលិតភាពការងារ៖ កន្លែងរស់នៅរញ៉េរញ៉ៃរឹតតែធ្វើឱ្យអ្នកមានភាពខ្ជិលច្រអូស ប៉ុន្តែកន្លែងស្អាតអាចជួយអ្នកធ្វើការងារបាន​ល្ង និង បញ្ចេញសកម្មភាពកាន់តែ​ប្រសើរ។ នៅពេលដែលគ្មានភាពរញ៉េរញ៉ៃជុំវិញខ្លួន នោះធ្វើឱ្យចិត្ត ថាមពល និងដៃរបស់អ្នកមានសេរីភាពក្នុងការធ្វើការងារ។ លើសពីនេះ សកម្មភាពនៃការសម្អាត ក៏មានផលិតភាពខ្ពស់ផងដែរ ពីព្រោះនៅពេលដែលអ្នកចាប់ផ្តើមសម្អាត អ្នកកំពុងបង្កើនផលិតភាពរបស់អ្នកហើយ។

៣. បង្កើនការផ្ចង់អារម្មណ៍ខ្ពស់ ៖ នៅពេលដែលគ្មានភាពរញ៉េរញ៉ៃនៅជុំវិញអ្នក អ្នកអាចផ្តោតលើកិច្ចការសំខាន់ៗដោយយកចិត្តទុកដាក់។ ប្រសិនបើបន្ទប់ទទួលភ្ញៀវរបស់អ្នកមិនមានភាពរញ៉េរញ៉ៃទេ អ្នកអាចមើលទូរទស្សន៍ដោយភាពស្ងប់ស្ងាត់។ ទីកន្លែងរញ៉េរញ៉ៃ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ផ្តោត​អារម្មណ៍​ធ្វើការ ដូចនេះ ប្រសិនបើអ្នកឃើញថាខ្លួនអ្នកពិបាកក្នុងការផ្តោតអារម្មណ៍ដោយសារតែភាពរញ៉េរញ៉ៃជុំវិញខ្លួន អ្នកគួរឆ្លៀតពេលបន្តិចក្នុងការសម្អាត។

៤. កាត់បន្ថយការស្ត្រេស ឬ ភាពតប់ប្រមល់ក្នុងអារម្មណ៍៖ ទីកន្លែងរញ៉េរញ៉ៃរឹតតែធ្វើឱ្យអ្នកតប់ប្រមល់ក្នុងអារម្មណ៍លើសដើម។ យោងទៅតាមការសិក្សាមួយ បានបង្ហាញថា ដើម្បីកាត់បន្ថយភាពតានតឹង គឺសកម្មភាពរាងកាយដោយការសម្អាត ដែលផ្តល់ឱ្យអ្នកនូវភាពរីករាយទ្វេដង ពីព្រោះកន្លែងស្អាតអាចកាត់បន្ថយភាពតានតឹង និង កម្រិតផងដែរ ។ នៅពេលកំពុងសម្អាត អ្នកអាច​​ស្តាប់​តន្ត្រី​បណ្តើរ ដើម្បីឱ្យអារម្មណ៍កាន់តែសប្បាយចិត្ត​។

៥. គេងលក់ស្រួល៖ ទីកន្លែងស្អាត​ជួយ​សម្រាល​ភាព​តានតឹង និង ​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ផង​ដែរ ។ នៅពេលអ្នករស់នៅមានអនាម័យ វាធ្វើឱ្យបេះដូងលោតបានល្អ និង បូមសារធាតុ Endorphins ឱ្យរត់ពេញរាងកាយរបស់អ្នក ដែលនាំឱ្យគេងលក់ស្រួល។ Endorphins មិន​គ្រាន់តែ​បន្ថយ​កម្រិត​ស្ត្រេ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ពិតជា​ជួយ​ឱ្យ​ខួរក្បាល​អ្នក​សម្រាក​បានល្អថែមទៀតផង។

ប្រសិនបើភាពរញ៉រញ៉ៃប៉ះពាល់ដល់ដំណេករបស់អ្នក អ្នកគួរររៀបចំកន្លែងឱ្យ​បានស្អាតមុនសិន ពីព្រោះការគេងគឺជាផ្នែកមួយដ៏សំខាន់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...