សាលារៀន​ក្នុង​ខេត្ត​បន្ទាយមានជ័យនឹងដំណើរឡើងវិញនៅថ្ងៃទី៥ មករា

មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត​បន្ទាយមានជ័យ បាន​ឱ្យដឹងថា គ្រឹះស្ថាន​សិក្សា​ក្នុងស្រុកក្រុងចំនួន៥ ដែលបានបិទទ្វារ​ក្រោយ​ការ​ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីដើមខែធ្នូ នឹង​បើក​ដំណើរ​ការ​បង្រៀន និង​រៀន​ឡើងវិញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើមសប្តាហ៍ក្រោយនេះ ប៉ុន្តែ​ចំពោះ​សាលា​បឋមសិក្សា​ជោគជ័យ សាលាបឋមសិក្សា ព្រៃចាន់ ស្ថិត​ក្នុងស្រុកអូរជ្រៅ ក៏​ដូចជា​សាលា​បឋមសិក្សា​បន្ទាយមានឬទ្ធិ និង​អនុវិទ្យាល័យ បន្ទាយមានឬទ្ធិ ស្ថិត​ក្នុងស្រុកថ្មពួក នៅពុំទាន់អាច​ដំណើរការ​បានទេ។

កាលពីថ្ងៃទី៨ ខែធ្នូ បន្ទាប់ពីមានការ​ប៉ះទង្គិច​គ្នា​រវាងកងទ័ពថៃ និង​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេច​ធ្វើការ​ផ្អាក​ការ​រៀន និង​បង្រៀន ចំពោះសាលារៀន​ដែលមានទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ប៉ះទង្គិចគ្នា រួមមានសាលា​រៀន​ក្នុង​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។ ក្នុងនោះ​ខេត្ត​បន្ទាយមានជ័យ មានសាលារៀន​ចំនួន ៣២១​បានបិទទ្វា។

សិស្សានុសិស្សរៀនបណ្តោះអាសន្ននៅក្នុងជំរំជនភៀសសឹក

យ៉ាងណាក៏​ដោយ ក្រោយ​ពីមានកិច្ច​ព្រមព្រៀង​បទឈប់បាញ់​នៅ​វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សាលា​រៀន​នៅក្នុង​ខេត្ត​ចំនួនពីរ គឺខេត្ត​បាត់ដំបង និង​ខេត្តកោះកុង បាន​បើកដំណើរការ​បង្រៀន និង​រៀន​ឡើងវិញ។

សម្រាប់ខេត្ត​បន្ទាយមានជ័យ បើ​តាម​សេចក្តីណែនាំរបស់​មន្ទីរអប់រំ ការ​ដំណើរ​ការ​បង្រៀន និង​រៀន​ឡើងវិញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គឺរួមមានសាលារៀន​នៅ​ក្នុង​ស្រុក​ថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត ខណៈ​សាលា​រៀន​ចំនួន៤ ក្នុង​ស្រុកចំនួន២ គឺស្រុកអូរជ្រៅ និងថ្មពួក នៅ​មិន​ទាន់អាចដំណើរបាន ដោយសារនៅ​មានគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកបន្ទាប់ពីមានការ​បាញ់ផ្លោង និងការ​វាយប្រហារតាមអាកាសរបស់យោធាថៃ។

បើតាម​អាជ្ញាធរមីនកម្ពុជា អំឡុងពេលនៃ​សកម្មភាព​វាយ​ប្រហារ​របស់យោធា​ថៃមក​លើ​កម្ពុជា ដែល​ចាប់ផ្តើម​លើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង​លើកទី២ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ​បានប្រ់ប្រាស់​យុទ្ធោបករណ៍​ធុនធ្ងន់​គ្រប់ប្រភេទ​មក​លើ​តំបន់ស៊ីវិល ដែលបានបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបូរាណ និងបង្ខំ​ឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវជម្រៀស​ចេញពីលំនៅដ្ឋានទៅកាន់ទីតាំង​សុវត្ថិភាព។ ទោះបីសកម្មភាព​វាយប្រហារ​បាន​បញ្ចប់ទៅហើយក្តី ប៉ុន្តែ​សព្វាវុធ​ដែល​បាន​ប្រើប្រាស់​ដូចជា គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ ផ្សែង​ពុល និង​យុទ្ធភណ្ឌផ្សេង​ទៀត មានមួយ​ចំនួន​នៅ​មិន​ទាន់ផ្ទុះ ដែលអាច​បណ្តាល​ឱ្យ​ផ្ទុះ និង​បង្ក​គ្រោះថ្នាក់​គ្រប់ពេលវេលា។

អាជ្ញាធរចុះអប់រំប្រជាពលរដ្ឋនៅជំរំជនភៀសសឹកពីគ្រោះថ្នាក់នៃគ្រាប់មិនទាន់ផ្ទុះ

ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ អាជ្ញាធរមីនបានស្នើដល់ប្រជាពលរដ្ឋ កុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម​ និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ​ មេឃុំ​ និងប៉ុស្តិ៍នគរបាលសិន។

របាយការណ៍របស់ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹងថា គិតត្រឹម​ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ជនភៀសសឹក​​១០៣.១៧៧​នាក់ បាន​​បន្ត​វិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើ​ឱ្យ​ជនភៀសសឹកនៅសល់​​សរុបមាន​​ចំនួន ​៤០៩ ១៨៦នាក់​ ក្នុងនោះស្រី្ត ២១៤ ៥២៥នាក់ និងកុមារ ១៣១ ៤១៣នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧