ឥណ្ឌូណេស៊ី ផ្តល់ជំនួយ​ជាអាហារូបករណ៍​ដល់​មន្រ្តីរាជការកម្ពុជា

ប្រទេស​ឥណ្ឌូណេស៊ី នឹងផ្តល់ជំនួយ​ជា​អាហារូបករណ៍ Indonesian AID Scholarship (TIAS) ជូនដល់មន្ត្រីរាជការ និងបុគ្គល ដែលចាត់តាំងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពអ្នកដឹកនាំនាពេលអនាគត។

កិច្ចព្រមព្រៀង​នៃ​ការផ្តល់ជំនួយ​អាហារូបករណ៍របស់ឥណ្ឌូណេស៊ី បានធ្វើ​ឡើង​កាលពីសប្តាហ៍​កន្លងទៅនេះ ដោយ​មានការ​ចូលរួមពី ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា និង​ជា​តំណាង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី។

ឯកឧត្តម Santo Darmosumarto មានប្រសាសន៍ថា កម្មវិធីអាហារូបករណ៍ ndonesian AID Scholarship (TIAS) គឺជាផ្នែកមួយនៃអាហារូបករណ៍ជាច្រើនរបស់ឥណ្ឌូណេស៊ី ដែលរៀបចំឡើងជាពិសេសសម្រាប់មន្ត្រីដែលកំពុងបំពេញការងារ ដើម្បីអភិវឌ្ឍសមត្ថភាព និងនាំយកចំណេះដឹងមកអភិវឌ្ឍអង្គភាពនៅប្រទេសកម្ពុជាវិញក្រោយពេលបញ្ចប់ការសិក្សា។

ជាមួយ​គ្នានេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក៏បានលើកឡើងអំពី វឌ្ឍនភាពនៃការរៀបចំសមាគមអតីតនិស្សិតកម្ពុជារៀននៅឥណ្ឌូណេស៊ី ដែលសមាគមនេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូណេស៊ីទាំងអស់ អាចមកជួបជុំគ្នា ចែករំលែកបទពិសោធ និងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីបុព្វហេតុមិត្តភាពនៃប្រទេសទាំងពីរ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដោយថា កិច្ចសហប្រតិបត្តិការនេះ បញ្ជាក់ពីសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ជាពិសេសចំពោះការជួយគាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក តាមរយៈការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដល់និស្សិត-មន្ត្រីកម្ពុជា ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (Master) និងចូលរួមវគ្គសិក្សាខ្លីជាច្រើន, កិច្ចសហប្រតិបត្តិការផ្នែកយុវជន,ការចូលរួមព្រឹត្តិការណ៍កីឡា, កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងឥណ្ដូនេស៊ី ដែលមានគោលដៅដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត បុគ្គលិក សាស្ត្រាចារ្យលើការសិក្សា ការចុះកម្មសិក្សា ព្រមទាំងការចូលរួមក្នុងសកម្មភាពសហគមន៍ និងវប្បធម៌ផ្សេងៗទៀត។

តាមរយៈកិច្ចព្រមព្រៀង កម្មវិធីអាហារូបករណ៍ TIAS នឹងនាំមកនូវឱកាសដ៏មានតម្លៃសម្រាប់មន្ត្រីរាជការកម្ពុជា ក្នុងការទទួលបានចំណេះដឹង និងបទពិសោធថ្មីៗពីប្រទេសឥណ្ឌូណេស៊ី ជាពិសេសទទួលបាននូវការបណ្តុះបណ្តាលកម្រិតខ្ពស់ ដែលមិនត្រឹមតែផ្តោតលើចំណេះដឹងផ្នែកទ្រឹស្ដីប៉ុណ្ណោះទេ ថែមទាំងការអនុវត្តការងារជាក់ស្តែងប្រកបដោយវិន័យ និងនវានុវត្តន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...