សម្ដេចតេជោ ជំរុញឪពុកម្ដាយឱ្យយកចិត្តទុកដាក់ចំពោះកូនៗដែលចេះតែភាសាបរទេសមិនចេះភាសាខ្មែរ

ភ្នំពេញ – ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង​ការ​ព្រួយ​បារម្ភចំពោះ​កុមារមួយ​ចំនួន​ដែលចេះនិយាយ​តែភាសាបរទេស មិន​ចេះ​ភាសាខ្មែរ។

សម្តេចតេជោមានប្រសាសន៍ថា ពេលនេះសម្តេចមានក្ដីព្រួយបារម្ភចំពោះចៅៗរបស់សម្តេច ដោយ​ពួកគេសុទ្ធតែចេះនិយាយអង់គ្លេស ហើយមិនសូវចេះនិយាយភាសាខ្មែរ ។ ក្នុងន័យនេះ សម្ដេចចង់រំលឹកដល់ឪពុកម្ដាយ ឬអាណាព្យាបាលទាំងអស់គួរយកចិត្តទុកដាក់ចំពោះករណីកូនចេះនិយាយភាសាបរទេស មុនចេះនិយាយភាសាខ្មែរដែលជាភាសាជាតិរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ប្រយ័ត្នដល់យូរៗ កូនចេះតែភាសាបរទេស ខ្សោយភាសាខ្មែរ ដល់ពេលប្រឡងបាក់ឌុបអត់ជាប់ ព្រោះប្រឡងបាក់ឌុបនៅស្រុកខ្មែរគេត្រូវការចេះអក្សរសាស្រ្តខ្មែរ”

បើតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត ថា ភាសាជាតិជាផ្នែកមួយដ៏សំខាន់ដែលជាយុត្តិធម៌មួយសម្រាប់សង្គមជាតិ និងយុត្តិធម៌សម្រាប់បុព្វបុរសរបស់យើង។ ទន្ទឹមគ្នានេះ ភាសាខ្មែរ ក៏ជាផ្នែកមួយនៃវប្បធម៌ គុណធម៌ សីលធម៌ ប្រវត្តិសាស្រ្ត និងលំអានប្រពៃណីទំនៀមទម្លាប់ដែលមិនគួរបាត់បង់។

លោកសាស្រ្តាចារ្យ បញ្ជាក់បន្ថែមថា កុមារាកុមារីជាក្រដាសសដែលគួរដាក់បញ្ចូលពណ៌សម្បុរខ្មែរជាគោល មានន័យថា រៀនភាសាខ្មែរជាមុន បន្ទាប់មកទៀតទើបដាក់បញ្ចូលភាសាដែលមានតម្លៃដ៏ទៃទៀតពាក់ព័ន្ធជាមួយសកម្មភាពជាក់ស្ដែង ព្រោះភាសាណាក៏ដោយសុទ្ធតែមានប្រយោជន៍ទាំងអស់។

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត

“យើងត្រូវនាំគ្នាគាំទ្រ និងបង្រៀនកុមារាកុមារីរបស់យើងដំបូងគេជាភាសាជាតិរបស់យើង ដើម្បីអនាគត និងនិរន្តរភាពអ្នកបន្តវេន”

សម្រាប់អ្នកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូចស៊ីជីដា កម្ពុជា មានប្រសាសន៍ថា តាមការសិក្សាស្រាវជ្រាវរបស់មណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា ក្មេងអាចមានសមត្ថភាពរៀនបានចំនួន ៨ភាសាមុនអាយុ១០ឆ្នាំ។ ក្មេងរៀនកាន់តែច្រើន ភាពឆ្លាតវៃរបស់គាត់កាន់តែខ្លាំង ជាពិសេសដំណាក់កាលដែលសំខាន់គឺជាដំណាក់កាលនៅក្នុងផ្ទៃ ព្រោះខួរក្បាលផ្នែកខាងស្ដាំរបស់ក្មេងរីកចម្រើនខ្លាំង។

អ្នកស្រី សរ ម៉ុន្ថា បន្ថែមថា ក្មេងជំនាន់ក្រោយ ជាពិសេសនៅពេលដែលយើងចង់ឱ្យគាត់ក្លាយជាពលរដ្ឋសកល ឬអ្នកដឹកនាំល្អនៅថ្ងៃក្រោយ ធ្វើយ៉ាងណាឱ្យគាត់ចេះប្រើប្រាស់ខួរក្បាលទាំងសងខាង មានន័យថា ប្រើទាំងភាពឆ្លាតវៃខាងអារម្មណ៍ (EQ) និងភាពឆ្លាតវៃខាងបញ្ហា (IQ) ។ អ្នកស្រី សរ ម៉ុន្ថា បន្តថា ការរៀនភាសាក៏ដូចគ្នា ដើម្បីបណ្ដុះភាពឆ្លាតវៃឱ្យកូនរៀន គឺគាត់អាចរៀនបាន ២ឬ៣ ភាសាក៏គ្មានបញ្ហាឱ្យតែមានការយកចិត្តទុកដាក់របស់ឪពុកម្ដាយដែលបណ្ដុះបណ្ដាលកូនតាំងពីនៅក្នុងផ្ទៃមក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។