លោក សំអាន ម៉ាឌី ៖ ទិន្នន័យដើរតួនាទីសំខាន់នៅក្នុងការសម្រេចចិត្ត

ភ្នំពេញ – ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគេហទំព័រនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ លោក សំអាន ម៉ាឌី បានមានប្រសាសន៍ថា ការ​បើក​ចំហទិន្នន័យ ឬការ​បើកទូលាយ​ឱ្យ​មានការ​ប្រើប្រាស់​ទិន្នន័យ​ទាំងរដ្ឋាភិបាល និង​វិស័យ​ឯកជន គឺមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានក្នុងការចាប់យកទៅពន្យល់ និងផ្សព្វផ្សាយទៅ​កាន់​ប្រជាពលរដ្ឋដើម្បី​ឱ្យ​ពួក​គាត់​ងាយស្រួលយល់ និង​ឈានទៅ​រក​ការសម្រេចចិត្ត​កាន់តែប្រសើរ។

លើកឡើងនៅ​ក្នុងវេទិកាពិភាក្សាស្តីពី “បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឌីជីថល និងសិទ្ធិទទួលព័ត៌មាន” រៀបចំ​ឡើង​ដោយ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីពេលកន្លងទៅនេះ លោក សំអាន ម៉ាឌី បាន​បញ្ជាក់ថា ទិន្ន័យភាគច្រើនដែលបានមកពីការស្រាវជ្រាវមានការពិបាកយល់សម្រាប់ប្រជាពលរដ្ឋទូទៅ ប៉ុន្តែក្រុមអ្នកសារព័ត៌មាន ពួក​គាត់​អាចយកទិន្ន័យទាំងអស់នោះមកធ្វើការកែសម្រួលឱ្យមានភាពងាយស្រួលយល់សម្រាប់ប្រជាពលរដ្ឋ​ទូទៅ ដូច្នេះ នៅ​ពេលប្រជាពលរដ្ឋ​មាន​ការ​យល់ដឹងច្រើន នោះ​ពួក​គាត់នឹងចូលរួម​។

ជាមួយ​គ្នានេះ ការ​បើក​សិទ្ធឱ្យអ្នកផ្សេងទៀតយកទិន្នន័យនទៅប្រើប្រាស់សម្រាប់ការងារផ្សេងៗ ក៏​ជា​ការ​ពង្រីកវិសាលភាព នៃ​ការ​ប្រើប្រាស់​ទិន្នន័យនោះ​បាន​ប្រសើរ​ជាងមុន​ផងដែរ។

“ពេលខ្លះទិន្ន័យដែលបានប្រើដោយខ្ញុំផ្ទាល់មានប្រភពតែមួយផ្នែក ប៉ុន្តែនៅពេលដែលអ្នកផ្សេងទៀតយកទៅប្រើនៅក្នុងគោលបំណងណាផ្សេងមួយទៀត ទិន្នន័យដដែលអាចផលិតចេញជាលទ្ធផលដែលល្អប្រសើរជាងនេះ ឬអាចប្រើក្នុងបរិបទផ្សេងៗទៀតផងដែរ” – លោក សំអាន ម៉ាឌី ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគេហទំព័រនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ។

តាមការបញ្ជាក់របស់ លោក សំអាន ម៉ាឌី ទិន្នន័យដើរតួនាទីសំខាន់នៅក្នុងការសម្រេចចិត្ត ការបង្កើតគោលនយោបាយ ក៏ដូចជាដើរតួនាទីសំខាន់ក្នុងការធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។