ការហែលទឹកជាជំនាញមួយដែលសំខាន់ ហើយគួរតែត្រូវបានបង្រៀនតាំងតែពីពួកគេនៅវ័យក្មេងមកម្លេះ។ ហេតុអ្វីបានជាជំនាញបែបនេះវាមានសារៈសំខាន់? ខាងក្រោមនេះ គឺជាសារៈសំខាន់ទាំង៤ ដែលកុមារគួរតែចេះជំនាញហែលទឹក។
១. ការហែលទឹកអាចសង្គ្រោះអាយុជីវិត ៖ រឿងមួយដែលត្រូវយកចិត្តទុកដាក់នោះ គឺកូនរបស់អ្នកអាចនឹងចុះលេងទឹក ឬទៅក្បែរប្រភពទឹក, ដូច្នេះបើសិនជាពួកគេជួបនូវឧបទ្ទវហេតុធ្លាក់ចូលទៅក្នុងទឹកជ្រៅ ឬកន្លែងណាមួយ ការចេះហែលទឹកជាឱកាសមួយជួយស្រោចស្រង់ជីវិតរបស់ពួកគេ។ បញ្ហាទូទៅមួយដែលមិនថា មនុស្សវ័យជំទង់ ឬក៏កុមារនោះទេ ការដែលពួកគេមិនចេះបណ្តែតខ្លួន ឬហែលក្នុងទឹក នោះឱកាសនៃការបាត់បង់ជីវិតនឹងប្រឈមខ្ពស់។ ដូច្នេះសូមបង្រៀនកុមារឱ្យចេះហែលទឹក ជាជាងគ្រាន់តែហាមពួកគេមិនឱ្យលេងទឹក។

២. ហែលទឹកបង្កើនទំនុកចិត្ត ៖ ការរៀនហែលទឹក ប្រៀបដូចជាបន្សាំខ្លួនទៅនឹងការប្រឈមមួយ , ចំណុចនេះវានឹងជួយឱ្យក្មេងកាន់តែមានទំនុកចិត្តលើខ្លួនឯង ហើយមានការជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេ ជាពិសេសនោះគឺពេលស្ថិតនៅក្នុងស្ថានភាពដែលមានទឹក។ ដើម្បីជំរុញកុមារឱ្យអាចហែលទឹកបាន ការលើកទឹកចិត្តកុមារគឺជាកូនសោរដ៏សំខាន់។ ការរៀនហែលទឹកគឺជាបញ្ហាប្រឈមចំពោះក្មេងជាច្រើន ប៉ុន្តែការដោះស្រាយបញ្ហាប្រឈមមួយនេះចេញបាន ប្រៀបដូចជាកាត់បន្ថយហេតុការណ៍អាក្រក់ៗនានាក្នុងរយៈពេលវែង។
៣. ហែលទឹកជំរុញឱ្យមានសុខភាពល្អ ៖ ការហែលទឹកគឺជាវិធីសាស្រ្តមួយដ៏ល្អសម្រាប់ធ្វើចលនាលំហាត់ប្រាណ ព្រោះវាបានរក្សាចលនាបេះដូង និងសួតឱ្យមានសុខភាពល្អ, មានថាមពល និងភាពបត់បែន។ ក្នុងនោះការហែលទឹកក៏បង្កើនភាពរឹងមាំ និងជំរុញឱ្យមានតុល្យភាពចំពោះរាងកាយ ឬឥរិយាបទ។ ការហាត់ប្រាណតាមរយៈការហែលទឹកវាមានប្រសិទ្ធភាពតាំងពីវ័យកុមាររហូតដល់ពេញវ័យ។ តាមរយៈការសិក្សាគេបានរកឃើញថា មនុស្សដែលអាចហែលទឹកបាន ឬអនុវត្តន៍ការហែលទឹក មានឱកាសរស់បានយូរជាងអ្នកដែលមិនចេះហែលទឹក ដោយសារការហែលទឹកវាជួយទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

៤. ការហែលទឹកបង្កើនភាពរីករាយ ៖ កុមារភាគច្រើនពួកគេ នឹងជ្រើសរើសទៅលេងទឹក ប្រសិនបើពួកគេចេះជំនាញទាំងនោះ ហើយពួកគេអាចថែទាំសុវត្ថិភាពខ្លួនឯងបានទៀតផង ដោយការហែលទឹកនេះ នឹងធ្វើឱ្យពួកគេរីករាយ។ សម្រាប់ឪពុកម្តាយ ឬអាណាព្យាបាលដែលមិនអាចចូលទៅកាន់បរិយាកាសដែលមានទឹក ហើយមិនអាចបង្រៀនកុមារដោយខ្លួនឯង គឺគួរតែចាប់ផ្តើមចុះឈ្មោះឱ្យកុមាររៀនហែលទឹក នៅកន្លែងដែលមានជំនាញត្រឹមត្រូវ ដើម្បីបញ្ចៀសហានិភ័យ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2023
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រកាសផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































