បេក្ខភាពតំណាងប្រទេសកម្ពុជា ទទួលចំណាត់ថ្នាក់លេខ ៣ ក្នុងកម្មវិធីសន្និសីទសម្រាប់អ្នកវិទ្យាសាស្រ្តវ័យក្មេង (APCYS 2021)

ភ្នំពេញ – កុមារី លាង មួយស៊ីង (Leang Mouysing) និង ខៀវ ចាន់ថារីណា (Kheav Chantharina) មកពីសាលារៀន គ្រូយើង ខេត្ត​រតនគិរី ទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងវិញ្ញាសាវិទ្យាសាស្រ្តបរិស្ថាន – កម្រិតសិស្សច្បង ក្នុងកម្មវិធីសន្និសីទសម្រាប់អ្នកវិទ្យាសាស្រ្តវ័យក្មេង (APCYS 2021) ដែលប្រព្រឹត្តធ្វើឡើង​នៅ​ប្រទេស​ម៉ិកស៊ីកូកាលពីពេលថ្មីៗនេះ។

កុមារីទាំង២នាក់ដែល​តំណាងឲ្យ​ប្រទេស​កម្ពុជា បានលើក​យក​ប្រធានបទ «កង្វក់ទឹក និងកត្តាធ្វើឲ្យប៉ូពុយឡាស្យុង ចកលូតលាស់ច្រើនក្នុងបឹងកន្សែង» មកធ្វើការ​ប្រកួតប្រជែង​ជាមួយ​ប្រធាន​បទ​ចំនួន ៨៦ផ្សេងទៀត របស់សិស្ស​មក​ពី​ ២១ប្រទេស ។

ប្រធានបទរបស់ពួកគេ និយាយ​អំពីគុណភាពទឹក​នៅ​ក្នុង​បឹងកន្សែង​ខេត្ត​រតនគិរី ក្រោយ​ពីមានការ​បង្ហូរ​ចូលនូវ​កាកសំណល់ចូលទៅក្នុងបឹងដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់គុណភាពទឹក ហើយ​ភាពកង្វក់នេះ​គឺបង្ហាញ​តាមរយៈការ​ដុះលូតលាស់​របស់ចក ដែល​កើន​ឡើងពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ។

លោក ហួត ជ័យសែន ដែលជាគ្រូបង្គោល​ក្នុង​ការ​ដឹកនាំ​សិស្ស​ទាំង២នាក់ធ្វើ​ការ​ស្រាវជ្រាវ​បាន​មានប្រសាសន៍ថា លោកពិតជា​សប្បាយរីករាយ និង​ជា​មោទនភាពមួយ​ក្នុង​ការ​ដឹកនាំពួកគាត់។ លោកថា ពួកគាត់មានសមត្ថភាពមួយ​របស់ពួកគាត់ តែប្រៀបដូចជាគ្រាប់ពេជ្រ​មួយ​ដែលមិនទាន់ច្នៃ ហើយ​នៅពេល​ដែលច្នៃរួច ពួកគាត់ទទួលបានជ័យលាភីបែបនេះ ធ្វើ​ឲ្យ​លោកជា​អ្នក​ច្នៃក៏មានមោទនភាពផងដែរ ។

តាមលោក ជ័យសែន អ្វីដែលមានមោទនភាពបំផុតនោះ គឺពួកគាត់បាននាំមកជូនមោទកភាពជូនប្រទេសជាតិយើង ហើយវា​ក៏​បានបង្ហាញពីខេត្តរតនគិរីថា ថ្វីត្បិតតែនៅឆ្ងាយពីរាជធានីភ្នំពេញមែន ប៉ុន្តែអាចផលិតធនធានមនុស្ស​ដ៏ល្អ។

គួរបញ្ជាក់ដែរថា កុមារីទាំងពីរ ក៏ជាក្រុមជ័យលាភី (កម្រិតសិស្សច្បង) នៅក្នុងកម្មវិធីប្រកួតស្ទែម By Smart ដែលបានធ្វើឡើងនៅក្នុងមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាលើកទី ១៦ កាលពីដើមឆ្នាំ២០២១នេះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...