រយៈពេល​៣០​ឆ្នាំ​ ​! ​អង្គការ​ ​PSE​ ​ផ្លាស់ប្ដូរ​ជីវិត​កុមារ​ក្រីក្រ​កម្ពុជា​ជាង​ ​១៥,០០០​នាក់​ តាមរយៈ​ការ​ផ្ដល់​ការ​អប់រំ​

​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​នៃ​បេសកកម្ម​មនុស្សធម៌​នៅ​កម្ពុជា​ ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ​(​PSE​) ​បាន​ជួយ​ផ្លាស់ប្ដូរ​ជីវិត​កុមារ​ និង​យុវជន​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ជាង​ ​១៥,០០០​នាក់​ ​ឱ្យ​ទទួលបាន​ការ​អប់រំ ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ឱកាស​កសាង​អនាគត​កាន់តែ​ប្រសើរ​។ ​

​ជាមួយគ្នា​នេះ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ចាត់ទុក​បេសកកម្ម​របស់​អង្គការ​ ​PSE​ ​ថា​ ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​កុមារ​ក្រីក្រ ​និង​ពង្រីក​ឱកាស​សិក្សា​។​

​ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣០​ ​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ​(​PSE​) ​និង​ប្រគល់​សញ្ញាបត្រ​ជូនសិស្ស​-​និស្សិត​ចំនួន​ ​៥០០​នាក់​ សម្រាប់​ឆ្នាំ​សិក្សា​ ​២០២១​–​២០២៤​ នា​ព្រឹក​ថ្ងៃទី​២​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទស្សនវិស័យ​របស់​អង្គការ​ ​PSE​ ​ដែល​មិន​ត្រឹមតែ​ផ្តល់​ជំនួយ​បន្ទាន់​ដល់​កុមារ​ក្រីក្រ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​បាន​ផ្តោត​លើ​ការ​កសាង​សមត្ថភាព​រយៈពេល​វែង​ តាមរយៈ​ការ​អប់រំ ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ការ​បង្កើត​ឱកាស​ឱ្យ​កុមារ​ និង​យុវជន​ដែល​មាន​ជីវភាព​ខ្វះខាត​អាច​កសាង​អនាគត​ដោយ​ខ្លួនឯង​។​

​សម្ដេច​ធិបតី​មានប្រសាសន៍​ថា​ «​រាជ​រដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​អង្គការ​ ​PSE​ ​ដើម្បី​បន្ត​ជួយ​ដល់​កូន​ចៅ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​លទ្ធភាព​ និង​គាំទ្រ​ឱ្យ​អង្គការ​អាច​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ក្នុង​រយៈពេល​បី​ទសវត្សរ៍​កន្លងមក​នេះ​ ​PSE​ ​បាន​ផ្លាស់ប្ដូរ​ជីវិត​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ឱ្យ​មាន​អនាគត​ប្រសើរ​ជាង​មុន​»​។​

​ជាមួយគ្នា​នេះ​ លោកស្រី​ ​ដេប៉ាលី​យែរ​ លក្ខិណា ​អគ្គ​នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​អង្គការ​ ​PSE​ ​បាន​មានប្រសាសន៍​ថា​ ​អង្គការ​ ​PSE​ ​បាន​បន្ត​អភិវឌ្ឍ​ខ្លួន​ជាបន្តបន្ទាប់ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថ្មី​ៗ​របស់​កុមារ​ និង​យុវជន​ក្រីក្រ​។​ ក្រៅពី​ការ​ផ្ដោត​លើ​ការ​អប់រំ ​អង្គការ​ក៏​បាន​ពង្រឹង​គុណភាព​នៃ​ការ​តម្រង់​សិក្សា​ ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ទន់ ​ការ​សម្របសម្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ ​ការ​លើកកម្ពស់​ឯករាជ្យ​ភាព​របស់​គ្រួសារ​ និង​ការ​ជំរុញ​ការ​រួមបញ្ចូល​ក្នុង​សង្គម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ថា​ ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ​(​PSE​) ​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៦​ ​ដោយ​លោក​ ​Christian​ ​des​ ​Palli​è​res​ ​និង​លោកស្រី​ ​Marie​-​France​ ​des​ ​Palli​è​res​។ ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លងមក​ ​អង្គការ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កុមារ​ និង​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ ​ឱ្យ​ទទួលបាន​ការ​អប់រំ ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ការ​គាំទ្រ​ផ្នែក​ផ្សេង​ៗ​ ​ដើម្បី​កែលម្អ​គុណភាព​ជីវិត​ ​និង​កសាង​អនាគត​ប្រកបដោយ​ចីរភាព​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...