វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈការបន្ស៊ីទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិអប់រំ ស្ដីពីវឌ្ឍនភាពនៃការអនុវត្ដក្របខណ្ឌកម្មវិធីកំណែទម្រង់គរុកោសល្យ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន ឧបនាយកមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គរុនិស្សិតដែលកំពុងទទួលការបណ្ដុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ត្រូវបានតម្រូវឱ្យចុះគាំទ្រសាលាសហការ និងសាលាអនុវត្តលើស្តង់ដាទី២ (ការបង្រៀន និងរៀន) នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការចុះគាំទ្រសាលារៀនមានគោលបំណង រួមមាន (១). អនុវត្តវិធីសាស្ត្របង្រៀនតាមទ្រឹស្តីអប់រំបែបស្ថាបនានិយម ដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ ដល់សិស្សានុសិស្ស (២). អនុវត្តការធ្វើពិសោធន៍វិទ្យាសាស្ត្រ និងការអប់រំស្ទែមនៅកម្រិតវិទ្យាល័យ (៣). អនុវត្តក្លឹបសិក្សា កិច្ចការគម្រោង និងការតាំងពិព័រណ៍វិទ្យាសាស្ត្រនៅវិទ្យាល័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន ឧបនាយកមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានផ្ដល់អនុសាសន៍បន្ថែមថា ត្រូវបង្កើតយន្តការសិក្សា និងវាយតម្លៃឯករាជ្យចំពោះគរុនិស្សិតចេញបង្រៀន និងត្រូវមានប្រព័ន្ធតាមដានដើម្បីត្រួតពិនិត្យមើលជាប្រចាំថា ក្រោយបញ្ចប់ការបណ្ដុះបណ្ដាល គរុនិស្សិតមានសមត្ថភាពបំពេញភារកិច្ចការងារបានល្អកម្រិតណា? វិធីសាស្ត្របង្រៀនត្រូវឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូ និងកម្មវិធីក្រៅម៉ោងសិក្សា ហើយត្រូវបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនថ្មីៗតាមបែបសាលារៀនជំនាន់ថ្មី។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ស្តង់ដារសាលារៀនគំរូ គឺជាស្តង់ដារដែលក្រសួងអប់រំ​ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ក្នុងដើមឆ្នាំសិក្សា២០២៣-២០២៤ ក្នុងគោលដៅសំខាន់ក្នុងការកសាងមូលធនមនុស្សជាពលរដ្ឋពេញលេញ និងភាពជាពលរដ្ឋសកល ក៏ដូចជាធ្វើយ៉ាងណាដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព ក្នុងន័យនេះ គឺដើម្បីអភិវឌ្ឍសាលារៀនដើម្បីឱ្យក្លាយជាគ្រឹះស្ថានផ្ដល់ការសិក្សាប្រកបដោយគុណភាព។

អ្នកនាំពាក្យក្រសួអប់រំ បញ្ជាក់បន្ថែមថា ការដែលបុគ្គលិកទាំងអស់បានដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលរបស់ក្រសួង និងអ្វីដែលជាចំណុចអាទិភាពក្នុងការអនុវត្តនៅតាមសាលារៀន គឺជារឿងមួយសំខាន់ ដើម្បីឱ្យគាត់អាចប្រើប្រាស់តួនាទី និងភារកិច្ចការងារនៅតាមទីតាំងក្នុងការចូលរួមក្នុងការជំរុញធ្វើយ៉ាងណាឱ្យសាលារៀននៅទូទាំងប្រទេសអាចសម្រេចបាននូវស្ដង់ដាសាលារៀនគំរូ។ ទន្ទឹមគ្នានេះ ស្តង់ដារសាលារៀនគំរូនេះអាចសម្រេចទៅបានទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ជាពិសេសគរុនិស្សិតដែលជាអនាគតគ្រូបង្រៀន សុទ្ធតែជាតួអង្គសំខាន់ក្នុងការចូលរួមសម្រេចគោលដៅនេះ។  

បើតាមការបញ្ជាក់របស់ លោកស្រីបណ្ឌិត ឃួន វិច្ឆិកា ចំណុចស្នូលសំខាន់នៃសាលារៀនគំរូនេះមានចំនួន៥ រួមមាន ១. លទ្ធផលសិក្សារបស់សិស្ស ២. ការរៀន និងបង្រៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ការប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ៥. គណនេយ្យភាពសាលារៀន។ ដូច្នេះ ចំណុចទាំងនេះ គឺជាអ្វីដែលគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងអស់នឹងយកទៅបណ្ដុះបណ្ដាលដើម្បីឱ្យគរុនិស្សិតបានដឹងអំឡុងពេលនៅរៀន ដើម្បីត្រៀមលក្ខណៈចូលរួមយ៉ាងពេញលេញ ក៏ដូចជាយល់ច្បាស់អំពីគោលនយោបាយដែលអនុវត្តនៅតាមសាលារៀន ព្រមទាំងធ្វើយ៉ាងណាឱ្យសាលារៀនដែលគាត់ទៅបង្រៀននៅពេលអនាគតក្លាយទៅជាសាលាដែលមានស្តង់ដារសាលាគំរូ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...