ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ រៀបចំ​ការ​ប្រកួត​គូរគំនូរ អបអរ​ទិវា​កុមារ​អន្តរជាតិ ១មិថុនា

ដើម្បីអបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​១មិថុនា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅ​បង្កើន​មូលធន​មនុស្ស​ក្នុងយុគសម័យបរិវត្តកម្មឌីជីថល” និងក្នុងបំណង​ដើម្បី​ឱ្យ​កុមារ​មក​ពី​គ្រប់មជ្ឈដ្ឋាន​បាន​ចូលរួម​បញ្ចេញសមត្ថភាព និង​ទេពកោសល្យរបស់ខ្លួន ព្រមទាំង​លើកទឹកចិត្ត​កុមារបានចូលរួម​រីករាយ​ក្នុងថ្ងៃ​ទិវារបស់ពួកគេ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (ក.ជ.ក.) នឹង​រៀបចំ​ការ​ប្រឡង​គូរ​គំនូរ ដោយ​អ្នកឈ្នះជ័យលាភីនឹង​ទទួលបាន​នូវថវិកា ព្រមទាំង​អាហារូបករណ៍សិក្សា​នៅវិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ​រយៈពេល​៤ឆ្នាំ។

បើតាម​សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ ការប្រកួត​​គូរគំនូរ ត្រូវ​បែងចែកជា៣ក្រុម ដោយ ក្រុមទី១ កុមារ​អាយុពី៥ឆ្នាំ ដល់៨ឆ្នាំ ក្រោមប្រធានបទ “មិត្ត អេអាយ ជួយផែនដី (AI Friends Helping the Earth”, ក្រុមទី២ កុមារ​អាយុពី ៩ឆ្នាំ ដល់១៣ឆ្នាំ ប្រធានបត “អេអាយ អាណាព្យាបាល​ នៃធម្មជាតិ (AI Guardians of Nature” និង ក្រុមទី៣ កុមារ​អាយុពី ១៤ឆ្នាំ ដល់​ក្រោម ១៨ឆ្នាំ ប្រធានបទ “ការរចនា​ប្រព័ន្ធ​អេកូឆ្នាំ២០៥០ រួមជាមួយអេអាយ (Desinging the 2050 Ecosystem with AI Integration)”។ សម្រាប់កុមារ​ដែលស្ថិត​ក្នុងក្រុមទី១ ដែល​បានដាក់ពាក្យ​ប្រឡង នឹង​ទទួលបាន​កញ្ចប់សម្ភារៈ​សម្រាប់គូរគំនូរមួយកញ្ចប់, ចំណែក​កុមារ​ស្ថិត​ក្នុងក្រុមទី២ និងទី៣ ត្រូវ​ទទួលខុសត្រូវ​លើសម្ភារៈ​សម្រាប់គូរគំនូរ​ដោយខ្លួនឯង។

ចំពោះ​កុមារា កុមារី ដែលជាប់ជ័យលាភី​ក្នុងការប្រឡង ត្រូវ​ទទួលបាន​រង្វាន់​ជាថវិកា វិញ្ញាបនបត្រ (មេដាយមាស ប្រាក់ សំរិទ្ធិ) អាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថាន​សិល្បៈភ្នំពេញ​អន្តរជាតិ​រយៈពេល ៤ឆ្នាំ (សម្រាប់​សិស្សថ្នាក់ទី១២) និង​រង្វាន់​លួងចិត្ត​ផ្សេងៗ​ទៀត។

កុមារា កុមារី ដែលមាន​ចំណាប់អារម្មណ៍ សូមផ្ញើឈ្មោះ (អក្សរខ្មែរ និងអក្សរឡាតាំង) ភេទ ថ្ងៃខែឆ្នាំកំណើត អាយុ សាលារៀនកំពុងសិក្សា និង​លេខទូរស័ព្ទទំនាក់ទំនង​មក​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​កម្ពុជាដើម្បីកុមារ ឱ្យបានត្រឹម​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ តាមរយៈ​អាសយដ្ឋាន អគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពរេញ អគារ A ជាន់ទី១ ឬ​តាមរយៈ e-mail : usavodei@gmail.com / chanthangouy@gmail.com​ ។

ការប្រឡង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២៤ វេលាម៉ោង ៨ព្រឹក ដល់​ម៉ោង ១១ថ្ងៃត្រង់ នៅទីលាន​ជាប់សាលមហោស្រព នៃមណ្ឌលសន្និបាត និង​ពិព័រណ៌កោះពេជ្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...