ការសិក្សា ៖ ពលរដ្ឋច្រើនជាង ៩០% គាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

ប្រជាពលរដ្ឋច្រើនជាង 90% គាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ ដើម្បីកាត់បន្ថយបញ្ហាសុខភាព គ្រោះថ្នាក់ចរាចរណ៍ ទំនាស់ក្នុងគ្រួសារ ខាតបង់ថវិកា បាត់ផលិតភាពការងារ និងការសិក្សាចុះខ្សោយជាដើម។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា និងអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

ការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា ស្ដីពី “ទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង” គេ​បាន​រកឃើញ​សំណូមពរ​របស់ពលរដ្ឋដែល​បានស្នើសុំឱ្យមានវិធានការ​ចំនួន៥ ចំពោះការផ្សព្វផ្សាយ​គ្រឿងស្រវឹង ដោយរួមមាន ៖ ១. ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរមានតែឈ្មោះ និងម៉ាកស្រាបៀរតែប៉ុណ្ណោះ កុំឱ្យមានសារឬរូបភាពអូសទាញពង្វក់, ២. មិនឱ្យតារា ឬអាយដុល (Idol) របស់កុមារនិងយុវជន ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, ៣. មិនឱ្យដាក់រង្វាន់ទាក់ទាញឱ្យប្រើប្រាស់គ្រឿងស្រវឹង, ៤. មិនឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា និង ៥. ដក/ទម្លាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមដងផ្លូវសាធារណៈ ឬតាមមុខផ្ទះប្រជាពលរដ្ឋ ដូចដែលរដ្ឋបាលខេត្តភាគច្រើនបានធ្វើកន្លងមក។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវនេះ បានធ្វើឡើងក្នុងខេត្តចំនួន៥ នៃប្រទេសកម្ពុជា រួមមាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តព្រៃវែង ខេត្តកំពត និងខេត្តកំពង់ស្ពឺ លើប្រជាពលរដ្ឋចំនួន ១៥១៥នាក់ ដែលមានអាយុចាបពី១៨ឆ្នាំឡើងទៅ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមថា ការប្រើប្រាស់គ្រឿងស្រវឹងបានបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ៥,៣ភាគរយនៃចំនួនអ្នកស្លាប់សរុបនៅលើពិភពលោក។ លោកថា គ្រឿងស្រវឹង ក៏បានបង្កឱ្យកើតជំងឺផ្សេងៗជាកត្តាហានិភ័យឈានមុខ បណ្ដាលឱ្យកើតជំងឺមិនឆ្លង ភាពមិនប្រក្រតីផ្លូវចិត្ត គ្រោះថ្នាក់ចរាចរណ៍ និងភាពក្រីក្រនៅក្នុងពិភពលោកផងដែរ។ ក្រៅពីនេះ គ្រឿងស្រវឹង គឺជាដើមហេតុនៃការបាត់បង់សណ្ដាប់ធ្នាប់ អំពើហិង្សាក្នុងគ្រួសារ ការខាតបង់សេដ្ឋកិច្ចបុគ្គល និងសង្គម និងបញ្ហាសង្គមជាច្រើនទៀត។

“ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗបានប្រើប្រាស់គ្រឿងស្រវឹងសុទ្ធដែលជាជាតិអាល់កុលសុទ្ធចំនួន ២១លីត្រក្នុងមួយឆ្នាំ ក្នុងនោះបុរសប្រើប្រាស់ ៣ដងច្រើនជាងស្រ្តី”

តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ បានបង្ហាញថា ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។ ក្នុងនោះ លើសពី ៩០ភាគរយ យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។

ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់តាមរយៈការផ្ដល់រង្វាន់ច្រើនលើសលប់ទៅដល់អតិថិជនដូចជា រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងរង្វាន់ជាច្រើនទៀត។ លើសពីនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានផ្សារភ្ជាប់ជាមួយតារាល្បីៗដែលមានអ្នកគ្រាំទ្ររាប់ពាន់នាក់ មកផ្សាយគ្រឿងស្រវឹង ដោយយុទ្ធសាស្រ្តទាំងនេះ សុទ្ធតែជំរុញអ្នកគាំទ្ររបស់ពួកគេ ដែលភាគច្រើនជាកុមារ និងក្មេងវ័យជំទង ឱ្យនាំគ្នាធ្វើត្រាប់តាម និងចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេង។

ឯកឧត្ដម ប៊ុត បូវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន

ឯកឧត្ដម ប៊ុត បូវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសសន៍ថា ជាលទ្ធផលនៃការអនុវត្តច្បាប់ វិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ ក.គ.ផ.ស. ក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទទួលបានលទ្ធផលជាវិជ្ជមាន រួមមាន ១- ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និង KOL, MMO បានដាក់ពាក្យស្នើសុំចុះ បញ្ជីដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មស្របច្បាប់, ២- ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធ បានដាក់ពាក្យស្នើសុំផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងតាមរយៈយន្តការច្រកចេញចូលតែមួយ ធានាខ្លឹមសារការផ្សាយពាណិជ្ជកម្ម, ៣- ប៉ាណូ អាហ្វីស និងស្ពតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ បានដាក់សារព្រមានដែលមានទំហំ១/៤ នៃទំហំផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដូចជា “ពិសា គ្រឿងស្រវឹង សូមកុំបើកបរ” ឬ “ពិសាដោយការទទួលខុសត្រូវ” ជាដើម, ៤- ប៉ាណូមួយចំនួនបានប្តូរពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬឡូហ្គូគ្រឿងស្រវឹង ដែលមានទំហំធំមកផ្សាយសារអប់រំធំៗ និងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទំហំតូចនៅក្រោមសារអប់រំ, ៥- ប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវ និងទីសាធារណៈមួយចំនួនបានប្តូរមកផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ការអប់រំ ជាដើម។

បើតាមលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីជំនាញបច្ចេកទេសនៃអង្គការសុខភាពពិភពលោក បានឱ្យដឹងថា នៅកម្ពុជា អ្នកប្រើប្រាស់គ្រឿងស្រវឹងបានកើនឡើងពី ១៧,៤ភាគរយ ក្នុងឆ្នាំ២០១៦ ដល់ ២៥,៧ភាគរយ ក្នុងឆ្នាំ២០២៣ ក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុពី ២៥ ទៅ៦៤ឆ្នាំ។ ការសិក្សាបានបង្ហាញថា ស្រ្តីដែលផឹកគ្រឿងស្រវឹងប្រហែល មួយដូស (One drink) ក្នុងមួយថ្ងៃ មានឱកាសកើតជំងឺមហារីកសុដន់ពី ៥ ទៅ ៩ភាគរយខ្ពស់ជាងស្រ្តីដែលមិនផឹកគ្រឿងស្រវឹងទាល់តែសោះ។ ហានិភ័យនោះ កើនឡើងសម្រាប់រាល់ការផឹកគ្រឿងស្រវឹងបន្ថែមក្នុងមួយថ្ងៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *