ក្រសួងកិច្ចការនារី ជ្រើសរើសនិស្សិត និងមន្រ្តី ចូលបម្រើការងារក្នុងក្របខ័ណ្ឌចំនួន៧កន្លែង

ភ្នំពេញ – ក្រសួងកិច្ចការនារី បានប្រកាសប្រឡងជ្រើសរើសនិស្សិត និងមន្រ្តីរាជការស៊ីវិលឱ្យចូលបម្រើការងាររដ្ឋក្នុងក្របខ័ណ្ឌប្រភេទ «ក» ដែលមានកម្រិតបណ្ដុះបណ្ដាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅចំនួន ៧កន្លែងសម្រាប់ឆ្នាំ២០២៣។

ក្នុងនោះអង្គភាព នៃទីស្ដីការក្រសួងកិច្ចការនារី ជ្រើសរើសចំនួន៤កន្លែង រួមមាន ១. នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បេក្ខជនត្រូវមានសញ្ញាបត្រ ទំនាក់ទំនងអន្តរជាតិ (ភាសាអង់គ្លេស) អក្សរសាស្រ្តអង់គ្លេស ចំនួន១កន្លែង។ ២. នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច បេក្ខជនត្រូវមានសញ្ញាបត្រ សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ការអភិវឌ្ឍអាជីវកម្ម ការអភិវឌ្ឍកសិកម្ម ការអភិវឌ្ឍសហគ្រិន ចំនួន១កន្លែង។ ៣. នាយកដ្ឋានការពារផ្លូវច្បាប់ បេក្ខជនត្រូវមានសញ្ញាបត្រ នីតិសាស្រ្ត ច្បាប់ នីតិសាធារណៈ ចំនួន ១កន្លែង។ ៤. នាយកដ្ឋានស្រ្តី និងសុខភាព បេក្ខជនត្រូវមានសញ្ញាបត្រ វេជ្ជបណ្ឌិត ឱសថសាស្រ្ត សុខភាពសាធារណៈ ចិត្តសាស្រ្ត វិទ្យាសាស្រ្ត (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា) ចំនួន ១កន្លែង។

ដោយឡែក អង្គភាពនៃមន្ទីរកិច្ចការនារីរាជធានី ខេត្ត ជ្រើសរើសចំនួន៣កន្លែង រួមមាន ១.មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បេក្ខជនត្រូវមានសញ្ញាបត្រ នីតិសាស្រ្ត រដ្ឋបាលសាធារណៈ គីមីវិទ្យា ធនាគារ ហិរញ្ញវត្ថុ គណនេយ្យ ចំនួន១កន្លែង។ ២. មន្ទីរកិច្ចការនារីខេត្តស្វាយរៀង បេក្ខជនត្រូវមានសញ្ញាបត្រ ធនាគារ ហិរញ្ញវត្ថុ គណនេយ្យ ចំនួន១កន្លែង។ ៣. មន្ទីរកិច្ចការនារីខេត្តបាត់ដំបង បេក្ខជនត្រូវមានសញ្ញាបត្រ គ្រប់គ្រង ទីផ្សារ សេដ្ឋកិច្ច ធនាគារ ហិរញ្ញវត្ថុ គណនេយ្យ ចំនួន១កន្លែង។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំគត់ (គិតត្រឹមខែមិថុនា ឆ្នាំ២០០៥) បេក្ខជនដែលមានកម្រិតបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ បេក្ខជនដែលមានកម្រិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។ ចំណែកបេក្ខជនដែលមានកម្រិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។ បេក្ខជនជាមន្រ្តីរាជការស៊ីវិល ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។

សម្រាប់វិញ្ញាសាប្រឡង ១.ទីស្ដីការក្រសួងកិច្ចការនារី រួមមាន វិញ្ញាសាចំណេះដឹងទូទៅ រយៈពេល ១ម៉ោង និង៣០នាទី, វិញ្ញាសាវិស័យកិច្ចការនារី រយៈពេល ២ម៉ោង, វិញ្ញាសាភាសាអង់គ្លេស រយៈពេល ១ម៉ោង និង៣០នាទី។ ២. មន្ទីរកិច្ចការនារីរាជធានី ខេត្ត រួមមាន វិញ្ញាសាចំណេះដឹងទូទៅ រយៈពេល ១ម៉ោង និង៣០នាទី, វិញ្ញាសាវិស័យកិច្ចការនារី រយៈពេល ២ម៉ោង។

បេក្ខជនជានិស្សិត និងមន្រ្តីរាជការស៊ីវិលអាចទាញពាក្យស្នើសុំសិទ្ធិប្រឡងប្រជែងតាមគេហទំព័រក្រសួងកិច្ចការនារី www.mowa.gov.kh

ឬ Page Facebook.com/mowa.gov.kh ឬឆាណែលតេឡេក្រាម https://t.me/MoWACambodia។ បេក្ខជនត្រូវមកដាក់ពាក្យសុំសិទ្ធិប្រឡងដោយខ្លួនឯផ្ទាល់ នៅនាយកដ្ឋានរដ្ឋបាល បុគ្គលិកនៃទីស្ដីការក្រសួងកិច្ចការនារី នៅផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទទួលពាក្យសុំសិទ្ធប្រឡងចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ តទៅ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច ជាកាលបរិច្ឆេទចុងក្រោយ។ កាលបរិច្ឆេទប្រឡងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានលម្អិត ទំនាក់ទំនងលេខទូរស័ព្ទ ឬតេឡេក្រាម ០១៦ ៥៦៦ ៨០៦/ ០១២ ៤១០ ១៤៨៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។