បណ្ឌិត យង់ ពៅ ៖ ការប្រើពាក្យសម្ដីសមរម្យនិងរក្សាឥរិយាបទថ្លៃថ្នូររួមចំណែកលើកស្ទួយកិត្តិយសជាតិ

ភ្នំពេញ – «ខ្ញុំគាំទ្រការប្រើប្រាស់ពាក្យពេចន៍ ឃ្លាឃ្លោង សំណេរ វោហារស័ព្ទ សូរសៀងប្រកបដោយគុណធម៌ និងសីលធម៌បញ្ជាក់ពីប្រទេសកម្ពុជាដែលមានអារិយ្យធម៌រុងរឿងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ។ ដូចសុភាសិតខ្មែរលើកឡើងថា សម្ដីសជាតិ មារយាទសពូជ គឺជាតិរបស់យើងជាជាតិសាងអង្គរថ្កុំថ្កើងរុងរឿង ដោយយើងត្រូវបង្ហាញពេលនេះ ឱ្យសមស្របនឹងអ្វីដែលយើងបានរុងរឿងតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ គឺយើងនៅតែជាជាតិច្បងដូចចម្រៀងដែលច្រៀងនៅក្នុងបទពង្សាវតាខ្មែរ»។ នេះជាប្រសាសន៍​លើក​ឡើង​របស់​លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ខណៈកម្ពុជាកំពុងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ គៀកដល់ពេលវេលាបិទបញ្ចប់ ដែលយើងធ្វើបានជោគជ័យនឹកស្មានមិនដល់ យើងមិនគួរប្រើប្រាស់ពាក្យពេចន៍មិនសមរម្យចំពោះគ្នាទេ កុំថាឡើយតែភ្ញៀវអន្តរជាតិ គឺចំពោះកីឡាករ កីឡាការិនី ចំពោះភ្ញៀវជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឬអញ្ជើញមកទស្សនាក្នុងប្រទេសកម្ពុជា គឺយើងត្រូវប្រកាន់ពាក្យពេចន៍ សំណេរប្រកបដោយឃ្លាឃ្លោងសីលធម៌ គុណធម៌ ដើម្បីបង្ហាញពីឥរិយាបទពង្សាវតាខ្មែររបស់យើងដែលល្អពីមុនមកហើយបន្តភាពល្អបន្ថែមតទៀត។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

“ ប្រសិនបើយើងប្រើប្រាស់ពាក្យសម្ដីសមរម្យល្អ រួសរាយរាក់ទាក់ នឹងធ្វើឱ្យគេពាំនាំស្នាមញញឹមរបស់ប្រជាជនយើង ទឹកដមនៃការទទួលភ្ញៀវរបស់យើង នាំឱ្យគេចង់មកទស្សនាប្រទេសយើងបន្តទៀត ក៏ដូចជាការមកវិនិយោគជាដើម”

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បញ្ជាក់បន្ថែមថា ការដែលយើងបង្ហាញឥរិយាបទមិនល្អ និងពាក្យសម្ដីមិនសមរម្យធ្វើឱ្យបរទេសគេចងចាំរូបភាពប្រទេសយើងអាក្រក់ទៅវិញ។ ទន្ទឹមគ្នានេះ សូមឱ្យការប្រើប្រាស់ឥរិយាបទល្អ ពាក្យពេចន៍ល្អដែលធ្វើឱ្យគេចងចាំក្នុងដួងចិត្តនូវស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរក៏ដូចជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាត្រឡប់ទៅប្រទេសគេវិញដែលនេះជាផលចំណេញយូរអង្វែងសម្រាប់អនាគត ។

លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រកីឡាទាំងអស់ សូមប្រកាន់នូវឥរិយាបទថ្លៃថ្នូរ ពាក្យពេចន៍ ពីរោះពិសា ដើម្បីបង្ហាញពូជពង្សអង្គរ ពូចពង្សថ្លៃថ្នូររបស់យើងដល់ប្រជាជាតិទាំងឡាយដែលបានចូលរួម ក៏ដូចជាការបង្ហាញដល់ពិភពលោកផងដែរ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋរបស់យើងបានចូលរួមទាំងអស់គ្នា ដើម្បីបង្ហាញនូវបេះដូងដ៏ទូលាយរបស់កម្ពុជា ស្នាមញញឹមដ៏រួសរាយដូចស្នាមញញឹមបាយ័នជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...