ក្រសួងអប់រំ នឹងពង្រីកវិសាលភាពអនុវត្តស្ដង់ដាសាលាគរុកោសល្យគំរូទៅកាន់សាលាគរុកោសល្យផ្សេងៗ ដើម្បីពង្រឹងគុណភាពបណ្ដុះបណ្ដាលគ្រូ

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកវិសាលភាពអនុវត្តស្ដង់ដាសាលាគរុកោសល្យគំរូ​ទៅ​កាន់សាលា​គរុកោសល្យផ្សេងៗ​ទៀត ដើម្បីពង្រឹងគុណភាពបណ្ដុះបណ្ដាលគ្រូ។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ទាក់ទងទៅនឹងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ត្រូវបានបែងចែកជាផ្នែក២ធំៗ រួមមាន ទី១. ការអប់រំនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ គឺរាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ទី២. កម្រិតឧត្តមសិក្សា គឺក្រោយបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិរហូតដល់ថ្នាក់បណ្ឌិត ឬថ្នាក់ក្រោយបណ្ឌិត។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ក្នុងអាណត្តិទី៧នេះ បើតាម​ប្រសាសន៍​របស់លោកជំទាវ ឃួន វិច្ឆិកា ការ​លើក​កម្ពស់វិស័យអប់រំ គឺផ្ដោតសំខាន់ក្នុងកម្រិតសាលារៀន ដោយក្រសួងអប់រំបានដាក់ចេញស្តង់ដាសាលារៀនគំរូ ដែលបាននិងកំពុងអនុវត្តទាំងសាលារៀននៅតាមកម្រិតមត្តេយ្យសិក្សា និងមធ្យសិក្សាចំណេះទូទៅផងដែរដើម្បីធានាថា ការអប់រំនៅតាមសាលារៀនដំណើរការស្របតាមស្តង់ដាដែលបានកំណត់។

អ្នកនាំពាក្យ​ក្រសួងអប់រំ បញ្ជាក់បន្ថែមថា ពាក់ព័ន្ធជាមួយស្តង់ដាសាលារៀនគំរូនេះ ក្រសួងអប់រំ បានអនុវត្តនៅតាមសាលារៀនចំណេះទូទៅរួចហើយ ដោយគ្រោងពង្រីកវិសាលភាពសាលាគរុកោសល្យនានា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យការបណ្ដុះបណ្ដាលគ្រូកាន់តែមានគុណភាពប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការនាសតវត្សទី២១ និងស្របតាមស្តង់ដាសាលារៀនគំរូដែលកំពុងអនុវត្តនៅកម្រិតចំណេះទូទៅ។

តាមការបញ្ជាក់របស់ លោកជំទាវ ឃួន វិច្ឆិកា ចំណុចអាទិភាពដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តក្នុងនីតិកាលទី៧ ក្នុងការលើកកម្ពស់គុណភាពអប់រំនោះ មានគន្លឹះ ៨ចំណុចដែលត្រូវអនុវត្ត រួមមាន ១. ពង្រឹងអភិបាលកិច្ចសាលារៀន ២. ពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សា កម្មវិធីក្រៅម៉ោងសិក្សាឱ្យស្របតាមចំណេះដឹង វិន័យ សីលធម៌របស់សិស្ស ៣. យកចិត្តទុកដាក់សុខភាពសិស្សតាមរយៈការផ្ដល់អាហារូបត្ថម្ភ ការពិនិត្យសុខភាពកុមារ និងការត្រួតពិនិត្យចំណីអាហារនៅតាមសាលារៀន ៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រការរៀន និងបង្រៀន ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋដើម្បីការអប់រំ” ៥. ការអប់រំឌីជីថល ៦. ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ៧. ការកសាងប្រព័នន្ធនៃការអភិវឌ្ឍសមត្ថភាព និង៨. ការអភិវឌ្ឍការអប់រំកាយ និងកីឡា។

កិច្ចប្រជុំស្តីពីស្តង់ដាសាលាគរុកោសល្យគំរូ

គួររំលឹកថា នៅក្នុងកិច្ចប្រជុំ ស្តីពីស្តង់ដាសាលាគរុកោសល្យគំរូ កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅដែល​មានការ​ចូលរួមពី​ឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បានកំណត់ស្តង់ដាសាលាគរុកោសល្យគំរូដូចជា ៖ ផ្តល់ជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍសាលាគរុកោសល្យឱ្យមានលក្ខណៈទំនើប និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលគរុសិស្ស គរុនិស្សិតប្រកបដោយគុណភាពខ្ពស់ បង្កើនប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនឱ្យឆ្លើយតបនឹងបរិវត្តកម្មការអប់រំ ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ជាខ្នាតសម្រាប់វាស់វែងពីកម្រិតគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងធានាបាននូវនិរន្តរភាពនៃដំណើរការគ្រឹះស្ថាន។

សរុបជារួម ការអនុវត្ត​ស្តង់ដាសាលាគរុកោសល្យគំរូនេះ មានគោលបំណងពង្រឹងស្វ័យគ្រប់គ្រងសាលាគរុកោល្យ និងផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ដោយផ្តល់ឱ្យគរុសិស្ស គរុនិស្សិតទទួលបាននូវបំណិនវិជ្ជាជីវៈជាគ្រូបង្រៀនពេញលេញ មុននិងក្រោយពេលចេញទៅបម្រើការងារជាគ្រូបង្រៀននៅតាមសាលារៀនគោលដៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...