មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញអនុសាសន៍៣ចំណុច ដើម្បីកុមារមានពិការភាពទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន

ក្នុងវេទិកាថ្នាក់ជាតិលើកទី១៣ ស្តីពីការអប់រំបរិយាបន្ន ក្រោមប្រធានបទ “ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន” ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វេទិកាថ្នាក់ជាតិ ស្តីពីការអប់រំបរិយាបន្ន គឺឆ្លុះបញ្ចាំងពីការលើកកម្ពស់វិស័យអប់រំ ជាពិសេសការអប់រំបរិយាបន្ន ដើម្បីធានាថា “គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ” ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តមបានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ៣ ចំណុច ដែលនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន ដែល​រួមមាន ៖

ទី១. ពង្រឹងយន្តការបណ្តុះបណ្តាលគ្រូគរុកោសល្យ ៖ ត្រូវបង្កើត និងពង្រឹងកម្មវិធីបណ្តុះបណ្តាលបន្ត និងការបណ្តុះបណ្តាលមុនចូលបម្រើការងារដល់គ្រូទាំងអស់ ទាំងគ្រូអប់រំទូទៅ និងគ្រូអប់រំពិសេស ឱ្យមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណ និងការបង្រៀនកុមារមានពិការភាពគ្រប់ប្រភេទ។

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ទី២. បង្កើនកិច្ចសហការពហុភាគី ៖ ជំរុញការចូលរួមពីមាតាបិតា អាជ្ញាធរដែនដី ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការដៃគូ ដើម្បីបង្កើតប្រព័ន្ធគាំទ្ររួមគ្នានៅថ្នាក់មូលដ្ឋាន និងសាលារៀន។

ទី៣. ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ៖ ស្រាវជ្រាវ និងអនុវត្តឧបករណ៍ បច្ចេកវិទ្យាជំនួយ និងវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឱ្យការសិក្សាកាន់តែមានលក្ខណៈបរិយាបន្ន និងសមស្របតាមតម្រូវការរបស់កុមារម្នាក់ៗ។

ជាមួយ​គ្នា​នេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តយកចិត្តទុក ដាក់ពង្រឹងសមត្ថភាពជាប្រចាំ ចេះចែករំលែក ផ្តល់ឱកាសរៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធល្អៗពីគ្នាទៅវិញទៅមក ដើម្បីយកទៅអនុវត្តជាក់ស្ដែងក្នុងការបង្រៀនសិស្សមានពិការភាព និងដើម្បីសម្រេចនូវចក្ខុវិស័យរួមរបស់យើង គឺទាំងអស់គ្នាទទួលបានការអប់រំ និងការសិក្សាពេញមួយជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។