រដ្ឋមន្រ្តីក្រសួងការងារ ជំរុញឱ្យ​បងប្អូនមានពិការភាពចូលរៀនជំនាញ TVET

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា បុគ្គលដែលមានប័ណ្ណពិការភាព គឺមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ ដើម្បីចុះឈ្មោះ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់​ឱ្យដំណើរការ​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បងប្អូនជនមានពិការភាពអាចពិនិត្យមើលថា ជំនាញណាដែលអាចសមស្របជាមួយខ្លួន ដើម្បីជាទុន​សម្រាប់ចិញ្ចឹមបីបាច់ជីវិតខ្លួន។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា បើក្រឡេកទៅមើលទីផ្សារការងារ បច្ចុប្បន្នកម្ពុជាមានពលរដ្ឋ​សរុបជាង១៧លាននាក់ ហើយវ័យដែលចូលទីផ្សារការងារគឺមានប្រហែល ១០,៥លាននាក់ ក្នុងនោះបើតាមស្ថិតិរបស់អង្គការសកម្មភាពជនពិការ បច្ចុប្បន្នមានជនមានពិការភាពសរុបប្រមាណ៩០ម៉ឺននាក់ តែបងប្អូនមានពិការភាពមិនដល់​១ម៉ឺននាក់ទេ ដែលចូលមកក្នុងទីផ្សារ​ការងារ។

យ៉ាងណាក៏ដោយ បើតាម​ឯកឧត្តម ហេង សួរ បច្ចុប្បន្នក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការងារជាមួយអង្គការសង្គមស៊ីវិលទាំងជាង៤០ ដើម្បីពង្រឹងនូវតួនាទីស្ម័គ្រចិត្ត ក៏ដូចជាវប្បធម៌ នៃការទទួលខុសត្រូវសង្គមរបស់វិស័យឯកជន​ចំពោះបងប្អូន​មានពិការភាព ហើយ​ក្នុងនោះ សម្រាប់បងប្អូនដែលមានប័ណ្ណពិការភាព ឯកឧត្តម​លើកទឹកចិត្ត​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តាមរយៈកម្មវិធីដែលដាក់ចេញដោយ​រាជរដ្ឋាភិបាល ដោយ​ក្នុងនោះបងប្អូនក៏ទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន៧០ដុល្លារ​ក្នុងមួយខែផងដែរ ហើយជ្រើសរើស​ជំនាញដែលអាចសមស្របជាមួយ​ខ្លួនឯង។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ​មានប្រសាសន៍បញ្ជាក់ថា ខណៈ​ដែល​ក្រសួងកំពុងជំរុញលើយុទ្ធនាការ​ឱ្យ​វិស័យ​ឯកជន​ទទួលយកបុគ្គលិក​ដែលជាជនមានពិការភាព ហើយ​បងប្អូន​មានជំនាញស្រាប់ ឯកឧត្តមគិតថា យើងនឹងអាចដោះស្រាយការងារជូនដល់បងប្អូន​ដែលមានពិការភាពបាន។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏​មិនភ្លេចថ្លែងអំណគុណ​ចំពោះ​ក្រុមហ៊ុន រោងចក្រ​ សហគ្រាសធំៗមួយ​ចំនួន ដែលបានទទួល​យកបងប្អូន​ជន​មានពិការភាពឱ្យ​ចូលធ្វើការ, ឯកឧត្តមថា ជនមានពិការភាពជាច្រើនបានបម្រើ​ការងារ​នៅតាមបណ្តារោងចក្រ ក៏ដូចជា​តាមសណ្ឋាគារ ត្បិត​តែពួកគេមិនអាចធ្វើការងារជួរមុខបាន ប៉ុន្តែពួកគេ​អាចធ្វើការងារនៅជួរក្រោយបាន ដូចជា ការងាររដ្ឋបាល, ទទួលទូរស័ព្ទ, សរសេរ PR ក៏​ដូចជាការផ្តល់ព័ត៌មាន​ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...