រដ្ឋមន្រ្ដីក្រសួងអប់រំ ៖ ការប្រកួតប្រជែងគម្រោងអភិវឌ្ឍសហគមន៍ ជាសកម្មភាពសិក្សាឆ្លើយតបទៅនឹងអាទិភាពនៃកំណែទម្រង់វិស័យអប់រំ

ថ្លែងក្នុងពិធីបិទការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ “ប្រសិនបើគ្រប់គ្នាបានធ្វើ” និងការប្រកួតផ្តាច់ព្រ័ត្រកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការប្រកួតប្រជែងគម្រោងអភិវឌ្ឍសហគមន៍ ជាសកម្មភាពសិក្សាមួយឆ្លើយតបទៅនឹងការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ។

វគ្គប្រកួតផ្តាច់ព្រ័ត្រកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកម្លាំងស្ម័គ្រចិត្តរបស់យុវជន ក្នុងការលើកកម្ពស់ការងារស្ម័គ្រចិត្ត ដោយចាត់ទុកថាជាការសិក្សាជាក់ស្តែងមួយទៀតដែលផ្តល់ដល់អ្នកស្ម័គ្រចិត្តនូវបទពិសោធន៍ដ៏មានតម្លៃ និងមានភាពសម្បូរបែប ដូចជា ការកសាងនូវមូលដ្ឋានសម្រាប់ការបង្កើតទំនាក់ទំនងក្នុងសង្គម ការពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា គោលដៅនៃការងារស្ម័គ្រចិត្ត ដើម្បីបំពេញបន្ថែមដល់ទិសដៅនៃការអប់រំ ការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ និងធ្វើឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ដែលឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាប្រទេសនានានៅជុំវិញពិភពលោក។

យុវចនជ័យលាភីប្រកួតផ្តាច់ព្រ័ត្រកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ”

គួរបញ្ជាក់ដែរថា ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត ត្រូវបានក្លាយជាកម្មវិធីមួយ នៅក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ តាមរយៈការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ឆ្ពោះទៅលើកកម្ពស់ សីលធម៌ និងចរិយាធម៌របស់សិស្សានុសិស្ស ដោយក្រសួងដាក់ចេញវិធានការ ដូចជា ១. “ការអភិវឌ្ឍផ្នែកទន់” ក្រសួងបញ្ជ្រាប និងបញ្ចូលកម្មវិធីអភិវឌ្ឍយុវជនទូទៅនៅក្នុងសាលារៀនដូចជា ការអប់រំបរិស្ថាន អនាម័យ ស្អាត សីលធម៌ ។ល។ ដើម្បីកាត់បន្ថយពេលទំនេររបស់សិស្ស និងបង្កើតទម្លាប់ល្អរបស់សិស្ស ២. ការរៀបចំ “កម្មវិធីអប់រំចរិយាធម៌” ដោយផ្តោតលើការចេះគោរពចាស់ទុំ តាមរយៈការសំពះ ការស្លៀកពាក់ស្អាតបាត និងអនាម័យល្អ ៣. ការរៀបចំ “ សេចក្តីណែនាំស្តីពីការអប់រំចរិយាសម្បទា ” ដោយដកស្រង់ពីមុខវិជ្ជា សីលធម៌ និងពលរដ្ឋវិទ្យា។ ការរៀបចំវិធានការ ដើម្បីលើកកម្ពស់ការយល់ដឹងពីវប្បធម៌ និងអារ្យធម៌ខ្មែរ ដូចជា ការសំពះ និងឥរិយាបថល្អសម្រាប់កុមារនិងយុវជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...