អាហារកង្វះមីក្រូសារជាតិបណ្តាលឱ្យរាងកាយ និងប្រាជ្ញារបស់កុមារលូតលាស់យឺត

កណ្តាល – បញ្ហាចំណីអាហារកង្វះមីក្រូសារជាតិ ជាពិសេសជាតិអ៊ីយ៉ូដបណ្តាលឱ្យរាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារលូតលាស់យឺតយ៉ាវ ហើយ​ប្រសិនបើបញ្ហានេះ កើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមកនឹងធ្វើឱ្យខួរក្បាលមិនអាចលូតលាស់ល្អ និងមិនអាចកែវិញបាននោះទេ។ នេះបើតាមប្រសាសន៍ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសបើកវេទិកាយុវជនស្តីពី “សុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ” នៅសាលាខេត្តកណ្តាល កាលពី​ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្ដម សុខ ស៊ីឡូ មានប្រសាសន៍បញ្ជាក់ថា លទ្ធផលការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅឆ្នាំ២០១៤ បានឱ្យដឹងថា ស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារឡើយ ។ រីឯស្ត្រីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី។

ទន្ទឹមគ្នានេះ កង្វះជាតិហ្វូលេតក៏នៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី ១៨% ។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១% ។ លើសពីនេះ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថាស្ថិតនៅកម្រិតដែលមានមានបញ្ហាផងដែរ ។

“ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងផែនសហការជាមួយស្ថាប័នពាក់ព័ន្ធបាននិងកំពុងជំរុញការងារបញ្ចូលមីក្រូសារជាតិសំខាន់ៗដូចជាជាតិអ៊ីយ៉ូដ ជីវជាតិ A និងជាតិដែកជាដើមទៅក្នុងចំណីអាហារ ប្រយោជន៍ ដើម្បីរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ និងរបបអាហារសុខភាពឲ្យកាន់តែប្រសើរឡើង”

ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

អាហារកង្វះមីក្រូសារជាតិ និងបញ្ហាសុវត្ថិភាពចំណីអាហារ បានបង្ហាញថាកម្ពុជាបាននិងកំពុងប្រឈមមុខជាខ្លាំងលើសុវត្ថិភាពចំណីអាហារដែលទាមទារឲ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់មួយ។

សូមជម្រាបថា សុវត្ថិភាពចំណិអាហារបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ។ សុវត្ថិភាពចំណីអាហារពាក់ពន្ធ័ដោយផ្ទាល់លើប្រព័ន្ធស្បៀង គឺចាប់ពីដំណាក់កាលផលិតកម្ម ការកែច្នៃ ការចែកចាយ និងរក្សាទុក រហូតដល់ការរៀបចំនិងការបរិភោគអាហារ ពោលគឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។