លោក គង់ សំនៀង ៖ ការប្រើបច្ចេកវិទ្យាក្នុងវិស័យ​អប់រំ ទាមទារ​ឱ្យ​មានការ​ចូលរួមពីវិស័យ​សាធារណៈ និង​ឯកជន

ភ្នំពេញ – វិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ខំឱ្យគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលនៅស្ទើរទូទាំងពិភពលោកត្រូវបិទទ្វារ ហើយមានតែវត្តមានរបស់បច្ចេកវិទ្យាប៉ុណ្ណោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ជាដំណោះស្រាយសម្រាប់ធានាបាននូវនិរន្តរភាពក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស។ ទន្ទឹមគ្នានេះ បើនិយាយពីក្មេងជំនាន់ថ្មី ច្បាស់ជាចូលចិត្តបច្ចេកវិទ្យា ប៉ុន្តែបើលោកគ្រូ អ្នកគ្រូដែលមានវ័យចំណាស់ គឺមានការលំបាកក្នុងការសម្របខ្លួនចាប់យកបច្ចេកវិទ្យាអប់រំឌីជីថល ។ នេះបើតាមការលើកឡើងរបស់ លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាលប្រព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងសិក្ខាសាលាប្រចាំខែស្ដីពី ការលើកកម្ពស់គុណភាពសិក្សាតាមរយៈការពង្រឹងនវានុវត្តន៍ និងសហគ្រិនភាព កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ដើម្បីបញ្ជ្រាបប្រជាពលរដ្ឋ គ្រូបង្រៀន សិស្សានុសិស្ស​ឱ្យទទួលយកការប្រើប្រាស់បច្ចេកវិទ្យាអប់រំ គឺទាមទារការចូលរួមពីផ្នែកពាក់ព័ន្ធទាំងវិស័យសាធារណៈ និងវិស័យឯកជន។

លោក គង់ សំនៀង បន្តថា ចំពោះការអនុវត្ត គឺទី១.វិស័យសាធារណៈ និងវិស័យឯកជន ត្រូវលើកទឹកចិត្តប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលសិស្ស តាមរយៈផ្ដល់ការបណ្ដុះបណ្ដាល ផ្ដល់សិក្ខាសាលា លើកគុណតម្លៃអំពីសារៈប្រយោជន៍ នៃការប្រើប្រព័ន្ធឌីជីថល និងគុណវិបត្តិ​របស់នៃការ​ប្រើប្រព័ន្ធឌីជីថលមួយចំនួន​ដែល​មិនបានផលប្រយោជន៍ ធ្វើឱ្យពួកគាត់ខ្ជះខ្ជាយពេលវេលា និងខាតប្រយោជន៍ ហើយទី២. លោកគ្រូ អ្នកគ្រូ ក៏ត្រូវយល់ និងគិតថា ៥ឆ្នាំ ទៅ១០ ឆ្នាំទៅមុខ មានអ្វីប្រែប្រួលខ្លះ? ព្រោះបច្ចេកវិទ្យានឹងវិវត្តទៅមុខជារៀងរហូត ប៉ុន្តែក្នុងសាលារៀនមិនអាចអត់គ្រូបានទេ គឺត្រូវតែមានគ្រូដែលយល់ពីប្រព័ន្ធបច្ចេកវិទ្យា យល់អំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល និងយល់អំពីការប្រើប្រាស់ នៃការរៀនអនឡាញ ។

-លោក គង់ សំនៀង

“គ្រូបង្រៀនកាលពីមុនមានការរីករាលដាលជំងឺកូវីដ-១៩ គឺមិនមែនជាគ្រូឌីជីថលទេ ប៉ុន្តែដោយសារដំណាក់កាលកូវីដនេះ ចង់មិនចង់ លោកគ្រូ អ្នកគ្រូត្រូវតែផ្លាស់ប្ដូរខ្លួន ផ្លាស់ប្ដូរវិធីសាស្រ្តនៃការបង្រៀន និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាគ្រូឌីជីថល”

លោក គង់ សំនៀង បន្ថែមថា ការផ្លាស់ប្ដូរពីគ្រូបង្រៀនធម្មតាទៅជាគ្រូបង្រៀនឌីជីថលមិនមែនជារឿងងាយស្រួលទេ គឺវាត្រូវការពេលវេលា ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី លោកសូមកោតសរសើរដល់គ្រូបង្រៀនទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូដែលមកពីសាលាសាធារណៈ គណៈគ្រប់គ្រងសាលារៀនមានការខិតខំតខំប្រឹងប្រែងអភិវឌ្ឍខ្លួនក្នុងការផ្ដល់ការអប់រំបែបឌីជីថលទៅដល់សិស្សានុសិស្ស។ លោក គង់ សំនៀង បន្តថា ចំពោះវិស័យសាធារណៈ ក៏កំពុងឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលផងដែរ ជាពិសេសសាលារៀនមួយចំនួនមានលទ្ធភាពអាចទិញយកប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលមកដាក់ប្រើប្រាស់ ចំណែកសាលាដែលគ្មានធនធានគ្រប់គ្រាន់អាចប្រើប្រាស់ថវិការបស់រដ្ឋផងដែរ។

លោក គង់ សំនៀង

“ខ្ញុំគិតថាមិនយូរនោះទេ ការដើរទន្ទឹមគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលនៅក្នុងសាលាសាធារណៈ និងឯកជន ប្រហែលជា ៤ទៅ៥ឆ្នាំ ទៅមុខទៀត តែដើម្បីបង្កើនការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលឱ្យដំណើរការបាន លុះត្រាតែមានប្រព័ន្ធអ៊ីនធឺណិត”

គួរជម្រាបជូនថា បើតាមការសិក្សារបស់មជ្ឈមណ្ឌលអប់រំ៤.០ ស្ដីពី បច្ចេកវិទ្យា និងការអប់រំឆ្លាតវៃនៅកម្ពុជា បានបញ្ជាក់ថា ដើម្បីឈានទៅរកការអប់រំឆ្លាតវៃ វិស័យអប់រំមានភារកិច្ចពីរគឺ ទី១. ទទួលយកនូវបច្ចេកវិទ្យាថ្មី ដើម្បីកែលម្អប្រសិទ្ធភាពរបស់ខ្លួន និងទី២. បង្កើតធនធានមនុស្ស ដែលអាចប្រើប្រាស់ឧបករណ៍ថ្មីៗដែលមានស្រាប់ និងបង្កើតបច្ចេកវិទ្យាថ្មីៗសម្រាប់ជាប្រយោជន៍ដល់វិស័យអប់រំខ្លួនឯងផ្ទាល់ និងវិស័យដទៃទៀតផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...