តើកិច្ចបោះបាយបិណ្ឌ មានទំនាក់ទំនងនឹងព្រះពុទ្ធសាសនា ឬទេ?

បាយបិណ្ឌ ត្រូវបានប្រជាជនខ្មែរ ដឹងជាទូទៅថា រៀបចំបោះបង់ឱ្យប្រេត និងបុព្វការីជន ដែលបានចែកឋានទៅហើយប្រជាជនខ្មែរ បានអនុវត្តពិធីនេះ តាំងពីយូរណាស់មកហើយ។ ប៉ុន្តែ តើកិច្ចបោះបាយបិណ្ឌ មានទំនាកទំនាក់ទំនង នឹងព្រះពុទ្ធសាសនា ឬទេ? ឬក៏ការរៀបចំបាយបិណ្ឌ គ្រាន់តែជាទំនៀមទំលាប់ របស់ជនជាតិខ្មែរ?

ព្រះវិមលធម្មធារ៍ ស៊ូ តារា ជាព្រះវិន័យធរក្រុងសួង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងសួង ខេត្តត្បូងឃ្មុំ មានសង្ឃដីការថា ការបោះបាយបិណ្ឌ ជាជំនឿមួយ ដែលដូនតាខ្មែរ ទទួលឥទ្ធិពលពីផ្នែកជាច្រើន ក្នុងពិធីនេះ មានទាំងជំនឿលើ ជំនឿជីវចល ជំនឿក្នុងព្រាហ្មណ៍សាសនា ព្រះពុទ្ធសាសនាមហាយាន និងព្រះពុទ្ធសាសនាថេរវេទ។ លោកបន្តមានសង្ឃដីការថា តាមការស្រាវជ្រាវរបស់បុរាណវិទូជាច្រើន គេយល់ឃើញថា ការបោះបាយបិណ្ឌ គឺទទួលឥទ្ធិពលពីពិធីមួយរបស់ពួកហិណ្ឌូ (ឥណ្ឌា) ដែលត្រូវបានគេហៅថា ពិធីស្រាទ្ធ ដែលពួកហិណ្ឌូ រៀបចំពិធីនេះ ដើម្បីឧទ្ទិស កុសលផលបុណ្យ ឱ្យទៅបុព្វការីជនរបស់ពួកគេ ដែលបានចែកឋានទៅ។

ព្រះតេជគុណបន្តថា ការស្រាវជ្រាវរបស់បុរាណវិទូ យល់ឃើញថា ពិធីរបស់ខ្មែរ ដែលគេហៅថា កាន់បិណ្ឌនេះ ទទួលឥទ្ធិពលមកពី ពិធីស្រាទ្ធ របស់ហិណ្ឌូ ដែលជាទូទៅ គេប្រារព្ធនៅថ្ងៃ ១រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ហើយគេធ្វើរហូត ដល់ថ្ងៃ ១៥ រោច ខែភទ្របទ។ ពិធីនេះ មានរយៈពេល ១៥ ថ្ងៃ ហើយថ្ងៃចុងក្រោយនៃពិធី អ្នកកាន់ព្រាហ្មណ៍សាសនា គេធ្វើឡើង ដើម្បីសង្គ្រោះដល់ពួកប្រេត។ ក្នុងជំនឿព្រហ្មណ៍សាសនា គេជឿថា ការសង្គ្រោះពួកប្រេតនៅក្នុងថ្ងៃនេះ អាចជួយឱ្យពួកគេអាចវិលមកកើត ជាមនុស្សវិញបាន។

បើតាមការបញ្ជាក់របស់ តេជគុណ ស៊ូ តារា នៅក្នុងព្រហ្មណ៍សាសនា ដើម្បីសង្គ្រោះពួកប្រេតទាំងអស់នោះមកកើតជាមនុស្សវិញបាន គេត្រូវធ្វើពិធីមួយ គឺការបោះបាយបិណ្ឌ។ ក្រោយទទួលឥទ្ធិពលនេះ ជនជាតិខ្មែរយើងបានអនុវត្តរហូត ក្លាយជាប្រពៃណីរបស់ខ្លួនរហូតមកទល់បច្ចុប្បន្ន។

តេជគុណ ស៊ូ តារា ក៏បានបកស្រាយពីភស្ដុតាងប្រវត្តិសាស្ត្រមួយចំនួន ទាក់ទងនឹងពិធីបោះបាយបិណ្ឌផងដែរ។ លោកបន្តថា ជាក់ស្ដែង នៅក្នុងសិលាចារិកមួយនៅ ចុង ស.វទី ៩ គឺសិលាចារិកថ្នល់បារាយ មានលេខ K 279 C គឺមានការរៀបរាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ​។ ក្នុងនោះ គេនិយាយអំពីរាជ្យរបស់ ព្រះបាទយសោវរ្ម័នទី ១ ក្នុងឆ្នាំ ៨៤៩ ដល់ ៩០០ ព្រះអង្គបានត្រាស់បង្គាប់ ឱ្យគេធ្វើពិធីបោះបាយបិណ្ឌ នៅនឹងបារាយយសោធ ដើម្បីជួយអ្នកស្លាប់ ឱ្យបានទៅចាប់កំណើត។ នៅក្នុងសិលាចារិកនោះ គេក៏បាននិយាយថា នៅរៀងរាល់ថ្ងៃសូគ្រាស ថ្ងៃចន្ទគ្រាស ថ្ងៃសមរាត្រី(យប់និងថ្ងៃស្មើគ្នា) ឬថ្ងៃខែដាច់ គេតែងតែធ្វើបាយបិណ្ឌ នៅក្នុងអាស្រម ដើម្បីយកទៅបោះនៅលើខ្នងបារាយ ដែលខ្នងបារាយនោះ ត្រូវបានគេស្គាល់ថា ជាខ្នងបារាយនៃ យសោធរៈតដាកៈ ដែលគេចាត់ទុកថា ជាស្រះដ៏ពិសិដ្ឋសម្រាប់ ឧទ្ទិស ទៅដល់អ្នកដែលស្លាប់នៅក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ព្រោះ ព្រះអង្គលោកយល់ថា អ្នកដែលស្លាប់ទៅ គឺជាវិញ្ញាណ ដែលអាណាថា ឬវិញ្ញាណដែលមិនមានបងប្អូន កូនចៅ ធ្វើបុណ្យឧទិ្ទស និងអ្នកខ្លះទៀត ជាជនទុរគត គ្មានបងប្អូនសាច់ញាតិ។ ដូច្នេះ ព្រះបាទយសោវរ្ម័ន ក៏លោករៀបចំបាយបិណ្ឌនៅមាត់បារាយ។ លោកបន្តថា បើតាមតឹកតាងប្រវត្តិសាស្ត្រនេះ ពិធីបោះបាយបិណ្ឌ គឺមានតាំងពីសម័យអង្គរមកម្ល៉េះ ដោយមានជំនឿតាមបែប ព្រហ្មញ្ញសាសនា។

ព្រះតេជគុណបញ្ជាក់អំពីភស្ដុតាងមួយទៀត នៅក្នុងសិលាចារិក សម័យកណ្ដាល ក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី១ ក៏បានសរសេរទាក់ទងនឹងបុណ្យភ្ជុំ​បិណ្ឌដែរ ប៉ុន្តែក្នុងសិលាចរិកនេះ គេហៅថា សារាទកាល ដោយសារាទ គេសំដៅលើពេលវេលា ឬរយៈពេលក្នុងការធ្វើបុណ្យស្រាទ្ធ។ 

ព្រះតេជគុណ ស៊ូ តារា បន្តថា ចំពោះបុគ្គល ដែលគេឧទ្ទិសបុណ្យកុសលជូននៅក្នុងសម័យកណ្ដាល គឺមាន ២ប្រភេទ ទី១ ជាប្រេត និងទី២ សំដៅទៅលើដូនតា។ តាមរយៈភស្ដុតាងទាំងនេះ ទើបគេអាចសន្និដ្ឋានបានថា ការបោះបាយបិណ្ឌនេះ គឺទទួលរងឥទ្ធិពលអំពីបុណ្យរបស់ព្រាហ្មណ៍សាសនា ហើយពិធីនេះ នៅក្នុងប្រទេសកម្ពុជាយើង មិនមែនទើបតែកើតនោះទេ គឺកើតតាំងពីសម័យអង្គរមកម្ល៉េះ។

ផ្អែកលើភស្ដុតាង ដែលបានរៀបរាប់ខាងលើ លោកបានសន្និដ្ឋានថា ការបោះបាយបិណ្ឌ មិនមែន ជាពិធីរបស់ព្រះពុទ្ធសាសនាទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...