ភ្នំពេញ – មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី «ភ្ជុំបិណ្ឌ ៖ តោះទៅវេចនំអន្សមរួមគ្នា» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅអគារខេមរ៉ានី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កម្មវិធីនេះ ជាកម្មវិធីដ៏ល្អក្នុងការផ្សព្វផ្សាយពីអត្ថន័យប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ហើយក៏ជាកម្មវិធី នៃការកៀងគរ ឬបើកឱកាសដើម្បីឱ្យមានការជួបជុំជាលក្ខណៈគ្រួសារខ្មែរផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការវេចនំអន្សម គឺជាការនាំប្រជាពលរដ្ឋខ្មែរជួបជុំគ្នាក្នុងលក្ខណៈជាសង្គមខ្មែរ ក្នុងការរាប់អានគ្នាទៅវិញទៅមក ។ ឯកឧត្តមបានរំលឹកថា ក្នុងដំណាក់កាលទសវត្សរ៍ទី៨០ ពេលនោះ ការអភិវឌ្ឍប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ តែអ្វីដែលសំខាន់នាពេលនោះ នៅពេលមានបុណ្យទានម្តងៗ គឺក្រុមគ្រួសារមកជួបជុំគ្នាធ្វើការវេចនំ ដោយការធ្វើរបៀបនេះមាននៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយនៅតែបន្តមានមកទល់បច្ចុប្បន្ន។ ឯកឧត្តមបន្ថែមថា តែបើនិយាយពីក្របខណ្ឌរាជធានីភ្នំពេញវិញ ដោយសារជីវភាព ដោយសារការងារមមារញឹក ការជួបជុំគ្នាជាលក្ខណៈសហគមន៍វេចអន្សមជុំគ្នា គឺមានតិចទៅៗ។
ឯកឧត្តម ហ៊ុន ម៉ានី
” អញ្ចឹងហើយចំពោះខ្ញុំ ខ្ញុំគិតថា ការរៀបចំគំនិតផ្តួចផ្តើមរបស់ប្អូនៗនៅក្នុងការវេចអន្សមនេះ គឺជាការកត្តាមួយដ៏ល្អប្រសើរ ដែលក្នុងនោះចំពោះអ្នករាជធានីភ្នំពេញមានសម្ពាធចេញពីការងារច្រើន… អាចនាំក្រុមគ្រួសារមករីឡែស នាំកូនមកលេងផង មកជួបជុំគ្នា លក្ខណៈជាពលរដ្ឋខ្មែរដូចៗគ្នា ដោយយកឱកាសនេះមកស្គាល់គ្នា…”

ពាក់ព័ន្ធនឹងការវេចនំអន្សមនេះដែរ ក្រោយពីការចូលរួមវេចនំអន្សមដោយផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងអារម្មណ៍រីករាយ ដោយថា កម្មវិធី «តោះ ទៅវេចនំអន្សមរួមគ្នា» ធ្វើឱ្យឯកឧត្តមស្រមៃឃើញកាលពីនៅកុមារភាព ដោយនៅពេលនោះ ឱ្យតែដល់បុណ្យចូលឆ្នាំខ្មែរ ឬក៏ភ្ជុំបិណ្ឌ គឺពុកម៉ែមារមីង តែងតែជួបជុំគ្នា ហើយពេលនោះ ឯកឧត្តមក៏បានចូលរួមជួយវេចអន្សម ។
ឯកឧត្តម ហ៊ុន ម៉ានី
“ការចូលរួមវេចអន្សមដោយដៃខ្លួនឯង គឺធ្វើឱ្យយើងមានឱកាសក្នុងការស្វែងយល់ថា ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ហើយគ្រឿងអ្វីខ្លះនៃការវេចខ្ចប់ មិនថាអន្សមចេក អន្សមជ្រូក នំគម និងនំបត់ ទាំង៤នេះគឺជាប្រភេទនំដែលត្រូវទៅជាមួយគ្នាតែម្តង អត់មានមួយខ្វះមួយបានទេ មិនមែនស្រួលដូចយើងគិតទេ…”
យ៉ាងណាក៏ដោយសម្រាប់កម្មវិធី «តោះ ទៅវេចនំអន្សមរួមគ្នា» ដែលរៀបចំដោយ ស.ស.យ.ក រាជធានីភ្នំពេញ នៅអគារខេមរ៉ានី នេះ ឯកឧត្តម ហ៊ុន ម៉ានី យល់ឃើញថា វាបានផ្តល់បរិយាកាសមួយឱ្យយើងស្វែងយល់ពីវប្បធម៌ ប្រពៃណីយើង ក្នុងបរិយាកាស នៃពិធីភ្ជុំបិណ្ឌរបស់យើង។

សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «ភ្ជុំបិណ្ឌ ៖ តោះទៅវេចនំអន្សមរួមគ្នា» នៅអគារខេមរ៉ានី ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដោយសាធារណជនអាចចូលរួមកម្មវិធីនេះបានដោយសេរី ហើយអាចចូលរួមវេចនំអន្សមដោយផ្ទាល់ និងស្វែងយល់ពីនំខ្មែរ និងដំណើរការ នៃការវេចនំ ការចម្អិននំ ដែលដូនតាយើងបានបន្សយល់ទុក ចាប់ពីនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2026
សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...
ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប






























